កម្មករ​ឡើង​ដោះដូរ​ផ្លាក​ផ្សាយពាណិជ្ជកម្ម​អោយ​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ឆក់​ខ្សែភ្លើង​ទាំង​ព្រឹក​របួសធ្ងន់

0


​កំពង់ឆ្នាំង​៖​បុរស​ជា​កម្មករ​ម្នាក់​ឡើង​ដោះដូរ​ផ្លាក​ផ្សាយពាណិជ្ជកម្ម​អោយ​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​បាន​ឆក់​ចរន្ត​ភ្លើង​នៅលើ​ផ្លាក​ទាំង​ព្រឹក​បណ្តាល​សន្លប់​និង​រងរបួស​ធ្ងន់​ទើរ​នៅលើ​ផ្លាក​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​នៅលើ​ផ្លូវជាតិ​ទាំង​ព្រឹក​ធ្វើអោយ​មនុស្សម្នារ​ជាច្រើន​នាក់​មានការ​ភ្ញាក់ផ្អើល​។ ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង វេលា​ម៉ោង​៧​និង​៣៥​នាទី ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៥​។​
​ ​សមន​ត្ថ​កិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​បុរសរងគ្រោះ​រូបនេះ​មានឈ្មោះ ម៉ម រចនា អាយុ​៣០​ឆ្នាំ​រស់នៅ​ខេត្តព្រៃវែង ជា​កម្មករ​ធ្វើ​ផ្លាក​ផ្សាយពាណិជ្ជកម្ម​DSC02908

អោយ​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ស្នាក់​នៅក្នុង​ក្រុងភ្នំពេញ​។​មុនពេល​កើតហេតុ​រូបគេ​និង​មិត្ត​ភ​ក្រ​ជា​កម្មករ​មួយចំនួនទៀត​បាន​ដឹក​ផ្លាក​ផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ពី​ក្រុងភ្នំពេញ​យកមក​ដោះដូរ​នៅ​ចំណុច​ខាងលើ​ក្នុង​ក្រុង​កំពង់ឆ្នាំង ចៃដន់​មិនល្អ​នៅពេល​គេ​កំពុងធ្វើការ​ដោះដូរ​ផ្លា​ក៏បាន​ឆក់​ខ្សែភ្លើង​ដែល​គេ​រាយ​ជាប់​ជាមួយ​ផ្លាក បណ្តាលអោយ​រូបគេ​រងរបួស​ធ្ងន់​DSC02904

និង​សន្លប់​ទើ​ជាប់​និង​បង្គៀប​ផ្លាក​។​ភ្លាមៗ​នោះដែរ​មិត្ត​ភ​ក្រ​របស់គេ​បានធ្វើការ​ជួយសង្គ្រោះ​ដោយ​រាយ​ការសុំ​អោយ​ភ្នាក់ងារ​អាគី​ស​នី​ក្នុង​ខេត្ត​ជួយ​ផ្តាច់​ចរន្ត​អាគី​ស​នី​ដើម្បីអោយ​រថយន្តស្ទូចៗ​បុរសរងគ្រោះ​ពីលើ​ផ្លាក​ដាក់​មក​ដី​ដើម្បី​ដឹកយក​បុរសរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​កំពង់ឆ្នាំង​ជួយសង្គ្រោះ​ជីវិត​។​DSC02890
​ ​ករណី​ខាងលើនេះ​បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ចំណុច​នេះ និង​អោយមាន​ការស្ទះ​ចរាចរ​ណ៏​ជិត​មួយ​ម៉ោង​ផងដែរ​។​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា​៖​ករណី​ខាងលើនេះ​គឺជា​ការធ្វេសប្រហែស​ដោយ​មិនបាន​ប្រុងប្រយ័ត្ន​របស់​បុរសរ​ង​គ្រោះ​និង​ក្រុមកម្មករ​ដែលជា​មិត្ត​ភ​ក្រ​របស់គេ ទើប​បណ្តាលអោយមាន​គ្រោះថ្នាក់​បែបនេះ​៕