ភ្លៀង​កក់ខែ​អមដោយ​ខ្យល់​មួយ​មេ​បណ្តាល​ឲ្យ​របើក​ដំបូល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះ​ជីក​មួយ​ខ្នង​

0

​ខេត្តបន្ទាយមានជ័យ៖​ភ្លៀងខ្យល់​កក់ខែ​អម​ទៅដោយ​ខ្យល់ព្យុះ​មួយ​មេ​នៅ​រសៀល​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៥​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ហើយ​បាន​បណ្តាល​ឲ្យ​របើក​ដំបូល​អាគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះ​ជីក​មួយ​ខ្នង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​image (1)ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​។ សេចក្តីរាយការណ៍​ពី​មន្ត្រីនគរបាល​ពី​ប៉ុស្តិ៍​ស្រះ​ជីក​បាន​ឲ្យ​ដឹងថា​បាតុភូតធម្មជាតិ​នេះ​បាន​កើតឡើង​ដោយមាន​ភ្លៀង​ធ្លាក់​អមដោយ​កម្លាំង​ខ្យល់​បក់បោក​យ៉ាងខ្លាំង​ហើយ​ពេលនោះ​ដំបូល​របស់​ប៉ុស្តិ៍​រដ្ឋបាល​មួយ​ខ្នង​បើ​ង​រួមជាមួយ​ការបាក់​ដងទង់​ជាតិ នៅខាងមុខ​ប៉ុស្តិ៍​ទៀតផង​។​អធិការដ្ឋាន​ភ្នំស្រុក​បាន​ឲ្យ​ដឹង​បន្តថា ករណី​ខ្យល់ព្យុះ​រលំ​ផ្ទះ​បាន​កើតឡើង​នៅ​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ ២០១៥​ដោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ខ្យល់ព្យុះ​បណ្តាលអោយ​រលំ​ផ្ទះ​និង​របើក​ដំបូលផ្ទះ​មាន​ដូច​ខាង ក្រោម​:១-​ឈ្មោះ​ហុក​បូរិទ្ធ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​មាត់​ស្រះ​ឃុំ​ស្រះ​ជីក​ស្រុក​ភ្នំស្រុក រល​កន្លែង​វាយ​បាល់ ទាំងស្រុង ២-​ឈ្មោះ​លី ម៉េង​ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​រលំ​ផ្ទះ​ទាំងស្រុង​៣-​ឈ្មោះ​សឿន​សុ​ភិនភេទ​ប្រុស អាយុ​២៧​ឆ្នាំ របើក​ដំបូល ៤-​ឈ្មោះ​ជួប ពៅ​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ របើក​ជញ្ជាំង ៥-​ឈ្មោះ​វ៉ា​យ ប៉ិ​ប ភេទ​ប្រុស អាយុ​៧០​ឆ្នាំ របើក​ដំបូល​ទាំងស្រុង ៦-​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះ​ជីក របើក​ដំបូល​ទាំងស្រុង​ទៀតផង​លោក​បាន​បន្តថា​សូម​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​បាតុភូតធម្មជាតិ​នេះ​ប្រយ័ត្ន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ព្រោះ​ឆ្នាំនេះ​គ្រោះថ្នាក់​ធម្មជាតិ​វា​កាច​សាហាវ​ណាស់​៕image (1)​គង្គា​