ខេត្តបន្ទាយមានជ័យ៖នគរបាលក្រុងសិរីសោភ័ណបានឃាត់ខ្លួនក្រុមក្មេងស្ទាវបានម្នាក់បន្ទាប់ពីពួកគេបានបើកម៉ូតូកែច្នៃបំពង់ស៊ីមាំងបំពងសំឡេងនាំឲ្យរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណទាំងថ្ងៃទាំងយប់ ។ ក្រុមក្មេងស្ទាវទាំងនេះត្រូវបានសមត្ថកិច្ច
ហៅទៅអប់រំនិងធ្វើកិច្ចសន្យាជាលាយលក្ខ័អក្សរនិងឲ្យផ្លាស់ប្ដូរ ដាក់បំពង់ស៊ីម៉ាំងធម្មតាវិញដើម្បីកុំឲ្យបង្កការរំខានដល់ប្រជាពលរដ្ឋពេលដេកពួននិងបង្កភាពអនាធិបតេយ្យ ដោយសារតែពួកគេមួយក្ដាប់តូចនេះ។ សីុវសុជាតិអធិការនគរបាលក្រុងសិរិសោភ័ណបានបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី៣១ខែមិ នា ឆ្នាំ ២០១៥ ថាមានក្មេងស្ទាវមួយក្រុមជិះម៉ូតូធុនធំដោយកែច្នៃបំពង់ស៊ីម៉ាំងឲ្យឮសំឡេងខ្លាំងៗ បើកនៅក្នុងក្រុងនោះស្នងការនគរបាលខេត្ដបានបញ្ជាឲ្យចុះទៅឃាត់ខ្លួននិងនាំពួកគេមកកន្លែងប៉ុស្ដិ៍ធ្វើកិច្ចសន្យាឲ្យបញ្ឈប់ហើយបានណែនាំកុំឲ្យប្រព្រឹត្ដទង្វើបែបនេះបន្តទៀតនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ក៏ដូចជាការរស់នៅនិងរកស៊ីប្រចាំថ្ងៃរបស់បងប្អូនពលរដ្ឋ។ លោកបានបន្តថា បើសិនជាក្រុមក្មេងស្ទាវខាងលើនៅតែមិនរៀងចាលហើយបន្ដលួចកែច្នៃបំពង់ស៊ីម៉ាំងនាំឱ្យមានសំឡេងខ្លាំងៗបែបនេះទៀត នោះសមត្ថកិច្ចនិងចាត់ វិធានការបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី ៕
គង្គា



































