អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត្រ​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ពាក់ព័ន្ធ​នាំចូល​បន្តោង​រូប​ព្រះ​ពី​ថៃ​ខុសច្បាប់

0

​ខេត្តបន្ទាយមានជ័យ​៖​កម្លាំង​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ពាក់ព័ន្ធ​ករណី​នាំយក​បន្តោង​រូប​ព្រះ​ពី​ប្រទេស​ថៃ​យក​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។​ការឃាត់ខ្លួន​បុរស់​ជួញដូរ​បន្តោង​ព្រះ​ពុធ​នោះ​នៅវេលា​ម៉ោង​image (1)៩​ព្រឹក​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៥ នៅ​ភូមិ ប៉ោយប៉ែ​ត្រ​សង្កាត់​ប៉ោយប៉ែ​ត្រ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ លោក​ជា​ដា​មេបញ្ជាការ​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​បាន​និយាយថា ជនសង្ស័យ​មានឈ្មោះ ង្វៀង​ធី​ថា​ន់​អាយុ​៤២​ឆ្នាំ​រស់នៅ​ប្រទេស​វៀតណាម​។​លោក​ជា​ដា​បាន​បន្តថា​មូលហេតុ​នៃ​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​ដោយសារ​ជននេះ​នាំចូល​រូបចម្លាក់​មិនមែន​រចនាបថ​ជា​ខ្មែរ​ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ហាម​នាំចូល​មកប្រើប្រាស់​ឬ​គោរព​សក្ការៈ​ក្នុង​កម្ពុជា​។ ក្រោយពី​បញ្ជូនមក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​រួចមក​សមត្ថកិច្ច​ក៏បាន​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​លើ​ជន​នេះហើយ​បាន​ដោះលែង​ទៅវិញ​។image ប៉ុន្តែ​វត្ថុតាង​បន្តោង​ទាំងអស់​ត្រូវ​រឹបអូស​ហើយ​ប្រគល់​ឲ្យ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​រក្សាទុក​។ លោក​យ៉ង់​តាំង​គួ​យ​ប្រធាន​មន្ទី​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ បាន អោយដឹងថា​បន្តោង​រូប​ព្រះ​ដែល​រឹបអូស​បាន​ពី​ជនសង្ស័យ​រួមមានៈ ១​រូប​ព្រះព្រហ្ម​ពណ៌​ប្រាក់ ២៨​រូប ២. រូបព្រហ្ម​ទឹកមាស ១៦ រូប ៣.​ព្រះពុទ្ធ​ទ្រង់គ្រឿង​ធំ​៩​រូប ៤. បន្តោង​រូប​ព្រះពុទ្ធ មាន​ត្បូង​ជុំវិញ​.​រូប​តូច​មាន​ចំនួន​១៩០ រូប​ធំ​៤៥ រូប ៥. រូប​ព្រះពុទ្ធ​ពណ៌​ទឹកមាស​ខៀវ​ប្រក់​នាគ​បន្តោង​៩២​និង​ពណ៌​ទឹកប្រាក់​៩៥​ព្រះពុទ្ធ​សមាធិ​ទឹកប្រាក់​បន្តោង​៩៨ ៦ រូប​ព្រះ​ម្កុ​ជរាជ​សំរាប់​ខ្ទាស់​ពណ៌​ក្រហម​១៤២​និង​ព្រះ​ម្កុ​ជរាជ​សម្រាប់​ខ្ទាស់​ពណ៌​ខៀវ​ទឹកប៊ិច​១៣៧៦.​ព្រះពុទ្ធ​ទ្រង់គ្រឿង​ពណ៌​ប្រាក់ ស្រោប​បន្តោង ៩៨. និង​៧ រូប​ព្រះពុទ្ធ​សមាធិ ពណ៌​ទឹកមាស អត់​ស្រោប ១៩៦ និង​រូប​ព្រះពុទ្ធ​ពណ៌​ចម្រុះ​ជាច្រើន​ទៀត​៕ គង្គា