កំពង់ឆ្នាំង៖រឿងក្តីបញ្ច្រាស់គ្នា២ក្នុងថ្ងៃតែមួយ ត្រូវបានតុលាការលើកយកមកចាតត់ការតែមួយដោយរឿងសម ត្ថកិច្ចជលផល៣នាក់ទៅជំរិតទារលុយនិងគំរាមបាញ់សម្លាប់មិនចាត់ការទេ បែរជាចាត់ការរឿងមន្ត្រីជលផលប្តឹងចោទប្រកាន់ខុសការពិតក្នុង ថាប្រជាពលរដ្ឋជាដើមបណ្តឹងបានដាក់សម្រាស់ខុសច្បាប់ទៅវិញ។ការប្តឹងផ្តល់គ្នាទៅវិញទៅមកនេះបានកើតហេតុតាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣មកម្លេះ ហើយតុលាការទើបតែកោះហៅប្រជាពលរដ្ឋជាប់ចោទមកជុំនំជុំរៈនៅល្ងាចថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥នេះ តែរឿងប្រជាពលរដ្ឋប្តឹងមន្ត្រីជលផល៣នាក់ថាបានជំរិទារប្រាក់ និងគំរាមបាញ់សម្លាប់ កើតហេតុម៉ោង៨យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ និងបានដាក់ពាក្យបណ្តឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ បែរជាតុលាការខេត្តកប់បាត់សូន្យឈឹងទៅវិញ។
លោក ទូច សាឡន អាយុ៣៥ឆ្នាំ មុខរបរលក់ដូរចាប់ហួយ រស់នៅភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង បាននិយាយអោយដឹងនៅល្ងាចថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥ ក្នុងពេលតុលាករកោះហៅមកជុះនំជុំរៈ ថា៖កាលពីហេតុម៉ោង៨យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ មន្ត្រីជលផលខេត្ត៣នាក់ មាន៖ ១.ឃឹម ផាន ជាអ្នកកាន់កាំភ្លើង ២.ម៉ូវ ម៉ន និង៣.ប៉ាសីស បានទៅដល់ផ្ទះរបស់គាត់នៅចំណុចក្បាលកោះដូនតី ពេលនោះគាត់កំពុងនៅរាយមងក្នុងព្រែកក្បែរផ្ទះ ពួកគេបានជំរិទារប្រាក់ចំនួន១៥០ម៉ឺនរៀល ដោយចោទថាគាត់ជាអ្នកដាក់សម្រាស់ តែការពិតគាត់គឺជាអ្នកដាក់តែមងប៉ុណ្ណោះ ចំណែកសម្រាស់នៅក្បែរផ្ទះគាត់ជារបស់អ្នកផ្សេងនៅក្នុងភូមិ។នៅពេលលនោះគាត់ថាគាត់ជាអ្នកដាក់មង មានលុយតែ៤០ម៉ឺនទេបើយកគាត់អោយ តែពួកគេមិនទទួលយក ហើយលើកកាំភ្លើងគំរាមបាញ់គាត់សម្លាប់ចោលបើមិនអោយលុយ១៥០ម៉ឺននោះទេ ក្នុងពេលនោះគាត់ភិតភ័យក៏បាន ស្រែកហៅអោយអ្នកក្នុងភូមិជួយ ឃើញដូច្នោះពួកគេក៏នាំគ្នាគេចខ្លួនអស់ទៅ។
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ គាតត់បានដាក់ពាក្យប្តឹងនៅសាលាដំបូងខេត្ត ក្រោយមកមន្ត្រីតុលាការខេត្តបានកោះហៅគាត់មកសាកសួរ២ដង ហើយក៏បង្កប់រឿងនេះរហូតមកដល់សព្វថ្ងៃ។ស្រាប់តែក្រោយមករូបគាត់ត្រូវបានគេប្តឹងចោទប្រកាន់ថាជាអ្នកដាក់សម្រាស់ខុសច្បាប់ទៅវិញ ហើយត្រូវបានលោក សាន សុផាត ជាចៅក្រមស៊ើបសួរដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ និងត្រូវបានតុលាការហោះហៅមកជុះនំជុំរៈនៅល្ងាចថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥នេះ។នៅល្ងាចថ្ងៃនេះគាត់បាននាំសាក្សីក្នុងភូមិចំនួន៩នាក់ មកបំភ្លឺ
ក្រុមប្រឹក្សាជុំនំជុំរៈ ប៉ុន្តែពេលគាត់បានប្រគល់ដីកាកោះហៅអោយមន្ត្រីនគរបាលនៅតុលាការហើយនោះ រហូតដល់ម៉ោង៤ល្ងាចទៅគេហៅចូលក្នុងបន្ទប់ជុំនំជុំរៈ ពេលនោះក្រុមប្រឹក្សាជុំនំជុំរៈ ថាមិនបានដឹងថាពួកគាត់មកទេ ឥឡូវហួសម៉ោងទៅហើយ គឺត្រូវលើកទៅថ្ងៃក្រោយវិញ។សូមបញ្ជាក់ថានៅរសៀលថ្ងៃនោះមានប្រជាពល រដ្ឋជាច្រើននាក់មកតវ៉ាជាមួយតុលាការរឿង តុលាការបង្កប់សំណុំរឿងឆរបោកលុយតុងទីងជាង២០០លានរៀល ជាង២ឆ្នាំមិនដោះស្រាយ ធ្វើអោយតុលាការភ័យព្រួយច្របូកច្របល់ ស្មានថាពួកគាត់មកតវ៉ារឿងតុងទីនជាមួយគេដែរទើប តុលាការភ្លេចហៅពួកគាត់ចូលជុំនំជុំរៈ។
សាក្សីចំនួន៩នាក់ដែរបានមកជាមួយ លោក ទូច សាឡន ជាជនជាប់ចោទថាបានដាក់សម្រាស់នោះបានបញ្ជាក់អោយអ្នកយកព័ត៌មានយើយដឹងថា៖ លោក ទុច សាឡន មិនដែលរកស៊ីដាក់សម្រាស់ខុសច្បាប់ទេគឺដាក់តែមង និងលក់ដូរចាប់ហួយតែប៉ុណ្ណោះ ហេតុនេះស្នើសុំតុលាការផ្តល់យុត្តិធម៌អោយលោកផង។ដោយឡែករឿងលោក ទូច សាឡន ប្តឹងមន្ត្រីជលផលកំហូច៣នាក់នោះ សូមលោកតុការការលើកយកមកជុំនំជុំរៈផង កុំបង្កប់ចោលយូរពេក។
លោក ទូច សាឡន បាននិយាយអោយដឹងថា៖លោកនិងដាក់បណ្តឹងជាថ្មីសើរើរឿង ជំរិទារប្រាក់និងប៉ុនប៉ងធ្វើឃាតលោក ដែលរឿងនេះសូមលោកតុលាការខេត្តលើកយកមកជុំនំជុំរៈ ផ្តន្ទាទោសជនល្មើសទាំងនោះអោយបានត្រឹមត្រូវតាមច្បាប់ទើបលោកសុខចិត្ត៕