ក្រុមអាជីវករលក់ដូរ នៅក្នុងផ្សារវាលយន្ត បានធ្វើការរិៈគន់ ដល់មន្ត្រីសាខាកាំកុងត្រួល ខេត្តស្វាយរៀង ដោយរយៈពេល១ខែ ឃើញតែមកចុៈត្រួតពិនិត្យទំនិញ ដែលខូចគុណភាព ៣ទៅ៤ដង ដោយសង្ស័យក្រុមមន្ត្រីទាំងនោៈ បង្ហាញរូបភាពចុះមកពិនិត្យ ដើម្បីបង្អួតថ្នាក់លើហើយមើលទៅ ។
ជាក់ស្ដែងនៅផ្សារវាយន្ត ស្ថិតក្នុងសង្កាត់-ក្រុងស្វាយរៀង លោក ម៉ាន់ សុខន អនុប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង រួមនិងមន្ត្រីក្រោមឱវាត សហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្តបានដឹកនាំកំលាំង ចុះត្រួតពិនិត្យប្រមាណជិត១០នាក់ ដល់បងប្អូនអាជីវករលក់ក្នុងផ្សារ ជាពិសេស អាជីវករលក់គ្រឿងសមុទ្រ និងផ្លែឈើ ក្រែងមានបងប្អូនខ្លះ មានដាក់នូវសាធាតុគីមី ដែលច្បាប់ហាមឃាត់ ធ្វើការត្រួតពិនិត្យ ហើយក៏បានវេចខ្ចប់យកអាហារសមុទ្រទាំងនោះ យកទៅធ្វើការពិសោធន៍ នៅរាជធានីភ្នំពេញ ដើម្បីរកមើលសារធាតុគីមី ហ្វ័រម៉ុលីន ដែលគេប្រើសម្រាប់ដាក់សាកសពកុំឲ្យស្អុយ ។
ក្រុមអាជីវករលក់ដូរមួយចំនួន ក៏បានបន្តទៀតថា ក្រោយពីក្រុមមន្ត្រីទាំងនោៈ ចុៈមកត្រួតពិនិត្យដើរបង្អួតរៀង និងណែនាំដល់អាជីករ គ្រប់តូបលក់ដូរួចមក ប្រមាណជាកន្លះម៉ោង ក៏បានត្រលប់ទៅវិញហើយនិយាយថា និងមកពិនិត្យលើកក្រោយៗទៀត ។
ក្រុមអាជីករមួយចំនួន ក៏បានសាទរចំពោះមន្ត្រីសាខា កាំកុងត្រួល ខេត្តស្វាយរៀង ដែលបានចុះមកត្រួតពិនិត្យទំនិញ ដែលសង្ស័យខូចគុណភាព មានសាធាតុគីមី ដែលច្បាប់ហាមឃាត់ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូន ប្រជាពលរដ្ឋ ក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ប៉ុន្តែអ្វីដែរនោៈ គួរតែមន្ត្រីសាខាកាំកុងត្រួលខេត្ត និងសមត្ថកិច្ច ដែលពាក់ព័ន្ធមេត្តាត្រួតពិនិត្យ
ចាត់វិធានការណ៏ និងទប់ស្កាត់រាល់ទំនិញ តាមច្រករបៀងព្រំដែន ពិសេសច្រកអន្តរជាតិផង ព្រោៈទំនិញភាគច្រើន គឺក្រុមឈ្មួញ បានកំពុងលួចបង្កប់ទំនិញ ដែលសង្ស័យខូចគុណភាព ចូលតាមច្រករបៀងនាៗ នៅក្នុងខេត្តស្វាយរៀង ដែលកត្តាទាំងអស់នេៈហើយ ដែលធ្វើអោយការប៉ៈពាល់យ៉ាងខ្លាំង ដល់សុខភាពបងប្អូន ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជាផងដែរ ៕



































