នៅក្រោមដើមថ្ង យ៉ាងវេទនា នៅខាងកើតវត្តចំបក់បិតមាស ចម្ងាយ១៥០ម៉ែត្រ មូលហេតុគ្មានប្រាក់ទៅឆ្លងទន្លេ នៅមណ្ឌល់សុខភាព ។ ករណីស្ត្រីឆ្លងទន្លេ នៅក្រោមដើមថ្ងនេះ កើតឡើងក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍ រដ្ឋបាលសង្កាត់ចេក បានឲ្យដឹងថា ស្ត្រីឆ្លងទន្លេ នៅក្រោមដើមថ្ងនោះ ឈ្មោះ ម៉ឹល សាមាន អាយុ៣៣ឆ្នាំ មានប្តីឈ្មោះ បាន យុង អាយុ៤៨ឆ្នាំ ជាកម្មករសំណង់ មានកូន២នាក់ កូនទី១ឈ្មោះ ម៉ឹល សាមិត្ត ភេទប្រុស អាយុ៦ឆ្នាំ និងកូនទី២ឈ្មោះ បាន យូ ទារកកើតបាន២០ថ្ងៃមកហើយ គឺកើតកាលពីរថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ វេលាម៉ោង១០យប់ នៅក្រោមដើមថ្ង មាត់ព្រែកខាងកើតវត្តចំបក់ បិតមាស ចម្ងាយ១៥០ម៉ែត្រ ។
ប្រភពដ៏ដែលបន្តទៀតថា មូលហេតុមកឆ្លងទន្លេនៅក្រោមដើមថ្ងនេះ ដោយសារអ្នកចងការប្រាក់ ឯកជនរិបអុសដីស្រែ និងដីលំនៅដ្ឋានអស់ ទើបរុសផ្ទះខ្ទមមករស់នៅលើដី ក្នុងចំណីព្រែក ដែលជាដីសាធារណៈ របស់រដ្ឋបណ្តោះអាសន្ន ហើយគ្រាន់តែធ្វើជាបង្ហានៅក្រោមដើមថ្ង និងដើមអាកាស្យា គ្រាន់ឲ្យប្រពន្ធកូនដេក ពេលប្រពន្ធគ្រប់ខែឆ្លងទន្លេ គ្មានប្រាក់ ដើម្បីយកប្រពន្ធទៅមណ្ឌលសុខភាព ក៏សម្រេចចិត្តទុកប្រពន្ធ ឲ្យឆ្លងទន្លេនៅផ្ទះតែម្តង ។
បើតាមអ្នកភូមិ បានប្រាប់អោយដឹងថា មានស្ត្រីម្នាក់ឈ្មោះ ម៉ឹល សាមាន អាយុ៥៨ឆ្នាំ បានយកប្លង់ដីស្រែទំហំ១ហិកតាកន្លះ ទៅបញ្ចាំធានាគារ យកប្រាក់២លានរៀលទៅរកស៊ី ក៏ត្រូវខាតបង់អស់ ដល់ខែដល់ឆ្នាំ គ្មានប្រាក់សងធានាគារ ក៏ទៅខ្ចីប្រាក់អ្នកចងការឯកជន យកប្រាក់ទៅសងធានាគារ រហូតមកដល់ឆ្នាំ២០១៣ សងបានតែការប្រាក់ខ្លះ ជំពាក់ខ្លះ ស្រាប់តែអ្នកចងការប្រាក់ បូកប្រាក់ការ ប្រាក់ដើម ច្រើនរាប់លាន ក៏រឹបអុសយកដីស្រែ ១ហិតាកន្លះ បើគិតជាប្រាក់ ប្រមាណជា៧៥០០ដុល្លា ហើយថា នៅជំពាក់ប្រាក់ទៀត ចុងក្រោយ ឈ្មោះ ម៉ឹល សាមាន ក៏យកដីលំនៅដ្ឋាន ទំហំ៤០ម៉ែត្រ គុណ៥០ម៉ែត្រ លក់យកប្រាក់សងគេ ហើយក៏នាំប្តី ទៅរស់នៅឯខេត្តកំពង់ចាម ស៊ីឈ្នួលជាកម្មរដាំដំឡូងមីឲ្យគេបាត់ ទុកកូនស្រីពិការ ឲ្យរស់នៅជាមួយមីង ។
ក្រោយមកម្ចាស់ដី ក៏ឲ្យនាងនិងមីងឈ្មោះ ម៉ឹល សាម៉េន អាយុ៤៦ឆ្នាំ រុះផ្ទះចេញពីលើដី ដោយគេប្រាប់ថា លក់ឲ្យគេហើយ ទើប២នាក់មីងគ្មួយ២គ្រួសាររុះផ្ទះចេញ ហើយនាំគ្នាមករស់នៅមាត់ព្រែក លើដីចំណីព្រែក ហើយផ្ទះចាស់ពុកអស់ ពេលរុះរើក៏បាក់អស់ទៅ ទើបធ្វើបង្ហារស់នៅបណ្តោះអាសន្ន ក៏ប៉ុន្តែប្តីធ្វើកម្មករសំណង់ ជូនមានការងារជួនអត់ ទើបជីវភាពកាន់តែដុនដាប រកព្រឹកខ្វះល្ងាច វេទនាខ្លាំងណាស់ ។ ទាក់ទិករណីខាងលើ លោកចៅសង្កាត់ចេក បានរៃអង្គាសប្រាក់បាន៧ម៉ឺនរៀល ជួយឧបត្ថម្ភទិញអង្ក ថ្នាំសង្កូវដែរ តែជីវភាពនៅតែជួបការលំបាកខ្លាំងណាស់ ៕



































