​រូបរាង​ព្រះអាទិត្យ​មាន​ចំនួន​5​ហ៊ុំព័ទ្ធ​ឆ​ត្រ័​នៅលើ​ក្រុង​បាត់ដំបង​

0

> បាត់ដំបង​: មាន​អភូតហេតុ​ចំឡែក​មួយ​បាន​កើតឡើង​នៅ​ចំ​ពីលើ​ក្រុង​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី 1-4-15 រហូតដល់​មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់រូប ដោយសារ​តែមាន​រូបរាង​ព្រះអាទិត្យ​បាន​រះ​ឡើង​ចំនួន​5​បាន​បញ្ចេញ​ពន្លឺ​យ៉ាងខ្លាំង ព្រមទាំង​មាន​បាំង​ឆ័​ត្រ​នៅ​ចំ​កណ្តាល​ផង​ដែល​ធ្វើអោយ​មនុស្សម្នា​ទាំងឡាយ នាំគ្នា​ទូរស័ព្ទ​ប្រាប់​ទៅ​បងប្អូន​អោយបាន​ដឹង​នូវ​អភូត​ហេតុនេះ​។​ដើមដំបូង​នៃ​អភូតហេតុ​ដ៏​ចំឡែក​នេះ​គឺ នៅ​ម៉ោង​8​នា​ព្រឹក​ថ្ងៃទី​1-4-15 ខណ​:​ពេលដែល​ព្រះអាទិត្យ​កំពុងតែ​រះ​ពី​ទិសខាងកើត ព្រមទាំង​បាន​បញ្ចេញ​ពន្លឺ​យ៉ាងខ្លាំង​ផង​នោះ ស្រាប់​តែមាន​ពន្លឺ​ដូច​ឥន្ទ​នូ​រាង​ជា​រង្វង់​មួយ​ចំហៀង​បាន​កើតមានឡើង​នៅ​ចំ​កណ្តាល​ដែល​គេ​ហៅថា “​បាំង​ឆ័​ត្រ​”image (2)
> ស្របពេល​ជាមួយគ្នា​នោះដែរ​ក៏មាន​ព្រះអាទិត្យ​ចំនួន​ពីរ​ទៀត​បាន​បញ្ចេញ​ពន្លឺ​ព្រមៗ​គ្នា​ព្រមទាំង​មាន​ខ្សែបន្ទាត់​របស់​ពន្លឺ​នោះ​អម​ជាមួយ​ផង ដោយ​មួយ​នៅ​ចំ​ទិសនិរតី និង​មួយទៀត​គឺ​រះ​នៅ​ទិសពាយ័ព្យ​ដែល​បាន​ទាក់ទាញ​អោយ​មនុស្ស​ផង​ទាំងឡាយ​ចង់ដឹង ចង់ឃើញ ហើយក៏​មានការ​ងឿងឆ្ងល់​ផងដែរ​។​image (1)
> មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​នៅ​ម៉ោង​8,30​នាទី​នា​ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​ព្រះអាទិត្យ​ទាំងនោះ​
> បាន​បំបែក​ខ្លួន​ចេញមក​ចំនួន​ពីរ​បន្ថែមទៀត ដោយនៅ​អម​សងខាង​ព្រះអាទិត្យ​ពិតប្រាកដ ហើយក៏​មាន​ពន្លឺ​ខ្លាំង​ជាង​មុន​ទៀត ដោយ​មួយ​នៅ​ចំ​ទិស​អ​គ្នេ​យ៍ និង​មួយទៀត​ស្ថិតនៅ​ទិស​ឥ​សាន្ត​។​
> គួរ​បញ្ជាក់ដែរថា ព្រះអាទិត្យ​ទាំង​5​ដែល​រះ​និង​បញ្ចេញ​រស្មី​យ៉ាងខ្លាំង​នេះ គឺ​ហាក់បីដូចជា​
> រះ​នៅក្នុង​គន្លង​អ្វីមួយ​ព្រោះ​នៅ​ចន្លោះ​ពី​ព្រះអាទិត្យ​មួយ​ទៅ​ព្រះអាទិត្យ​មួយ គឺមាន​ភ្ជាប់​ដោយ​ខ្សែ​ពន្លឺ​ព៌​ណស យ៉ាងច្បាស់ ដែល​បង្កើតបានជា​រង្វង់​មួយ​នៅ​ចំ​ពីលើ​ក្រុង​បាត់ដំបង​តែម្តង​។​ពាក់ព័ន្ធ​ទៅនឹង​អភូតហេតុ​ដ៏​ចំឡែក​នេះដែរ ប្រជាពលរដ្ឋ​នៅឯ​ខេត្តបន្ទាយមានជ័យ​ដែល​ស្ថិតនៅ​ជាប់​នឹង​image
> ព្រុំប្រទល់​គ្នា​ក៏​មើល​រូបភាព​នេះ​មិនឃើញ​ដែរ ពិសេស​អ្នក​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​ក៏​កាន់តែ​មើល​លែងឃើញ​ទៅទៀត ធ្វើអោយ​កម្ពុជា​ថ្មី​យើង​តាម​ប្រមាញ់​យក​រូបភាព​ប៉ុន្តែ​ព្រះអាទិត្យ​ចំនួន​3យើង​អាច​យក​រូបភាព​រួមគ្នា​បាន ដោយឡែក​ព្រះអាទិត្យ​ចំនួន​ពីរ​ទៀត​ដែល​ស្ថិតនៅតាម​ទិស​ផ្សេងៗ​គ្នា​គឺ​យើង​យកបាន​តែមួយៗ​ដាច់ដោយឡែក​ពីគ្នា​តែប៉ុណ្ណោះ​។​
> ទីបំផុត​នៅវេលា​ម៉ោង​9,30​នាទី​ព្រឹក​ថ្ងៃ​ដដែល​រូបភាព​ទាំងនោះ​ត្រូវបាន​រលាយបាត់​ទៅវិញ​
> ជាធម្មតា ដោយ​បន្សល់​នូវ​ព្រះអាទិត្យ​តែមួយ​ដូចដើម ជុំវិញ​បញ្ហា​នេះ ឬក៏​អភូតហេតុ​ចំឡែក​នេះ​យើង​មាន​អាច​រក​អ្នកណាម្នាក់​មក​បំភ្លឺ ឬ​ធ្វើ​ការទស្សទាយ​បានឡើយ ដោយ​ទុកអោយ​មិត្ត​អ្នកអាន​ទាំងអស់ ធ្វើការ​សន្និដ្ឋាន​ដោយ​ខ្លួនឯង​ទៅ​ចុះ ព្រោះ​រូបភាព​នេះ​យើងទាំងអស់គ្នា​ក៏​មិនដែល​បានឃើញ​នូវ​ព្រឹត្តិការ​ដ៏​កម្រ​នឹងមិន​ដែលមាន​កើតឡើង​នៅលើ​ភពផែនដី​យើង​នេះ​ទាល់តែសោះ​៕