​បុរស​វ័យ​ចំណាស់​ម្នាក់ ដេកស្លាប់​នៅលើ​អង្រឹង​ក្រោមផ្ទះ ចោល​កូន​៧​នាក់ ឲ្យ​កំព្រា​តែលតោល​

0

​ ​បុរស​វ័យ​កណ្តាល​ម្នាក់ មានកូន​ក្នុងបន្ទុក​ដល់​ទៅ​៧​នាក់ បាន​ដេកស្លាប់​នៅលើ​អង្រឹង ដែល​ចង​នៅ​ក្រោមផ្ទះ​របស់ខ្លួន ត្រូវបាន​ក្រុមគ្រួសារ និង​ញាតិ​ជិតខាង ប្រទះឃើញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ដើម្បី​ចុះទៅពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ។​
​ ​សមត្ថកិច្ច​នគរបាល ដែល​ចុះទៅពិនិត្យ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ អ៊ឹម ប្រាក់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង​ភូមិ​ព្រៃ​ឪម៉ាល់ សង្កាត់​រលាប ក្រុង​ខេត្តពោធិ៍សាត់ មានកូន​ក្នុងបន្ទុក​ចំនួន​៧​នាក់ ។44
​ក្រុមគ្រួសារ​សព បាន​ឲ្យ​ដឹងថា កន្លងមក និង​ជាប្រចាំ ជនរងគ្រោះ​តែងតែ​ហូប​ស្រា​ស្រវឹង​រាល់ថ្ងៃ ហើយ​គាត់​មាន​ជំងឺ​ប្រចាំកាយ ដូចជា​លើសឈាម និង​ជំងឺ​ស្ទះ​បេះដូង ដូច្នេះ​ការស្លាប់ របស់​ជនរងគ្រោះ គឺអាច​បណ្តាលមកពី​ខ្យល់គរ ព្រោះ​គ្មាន​ស្លាកស្នាម​អ្វី គួរ​ឲ្យ​កត់សម្គាល់​នោះទេ ៕55