​ឆ្លង​ចរន្ត​អគ្គីសនី​ឆេះ​ឃ្លាំង​ស្រា​បៀរ​លី​អូ​ផ្អើល​ដល់​សមត្ថកិច្ច​ទាំងយប់​

0

​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​មួយ បាន​ឆាបឆេះ​ឃ្លាំង​ស្តុ​ប​ស្រា​បៀរ លី​អូ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ មក​អន្តគ​មន៍ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​លេខ​២៤២ ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​ឃ្លាំង ផ្នែក​ខាងក្រោយ និង​មាន​អណ្តាយ​ភ្លើង ឆេះ​ចេញមកក្រៅ ដោយ​ឃើញ​ដូច​នោះ​បុគ្គលិក​ដែល​នៅ​ខាងក្នុង ក៏​នាំគ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ បាញ់​អស់​ជាច្រើន​បំពង់​អគ្គីភ័យ​នៅ​មិនទាន់​អាច​គ្រប់គ្រង​បាន ។4

បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ របស់​អធិការ​ខណ្ឌដូនពេញ​ចំនួន​១​គ្រឿង មក​អន្តរាគមន៍ ទើប​អាច​គ្រប់គ្រង​អគ្គីភ័យ​បាន ក្នុង​រយះពេល​១០​នាទី​ក្រោយ​។​
​ ​សមត្ថកិច្ច​បានបញ្ជាក់​ថា ទាក់ទិន​និង​ករណី​គ្រោះ​អគ្គីភ័យ​ខាងលើនេះ​ប ណ្តា​ល​មកពី​ឆ្លង​ចរន្ត​អគ្គីសនី តែ​សំណាងល្អ មិន​រីក​រាល់ដាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ ដែល​នៅក្បែរ​នោះទេ ដោយសារ​តែមាន​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មកជួយ​ទាន់ពេលវេលា ៕2