​នារី​២​នាក់​ស្រវឹង​បើករថយន្ត​សេរី​ទំនើប​បុក​ដើមឈើ​បាក់​១​ដើម​និង​បុក​រៈ​ម៉ូតូ​៤​គ្រឿង​របួស​២​នាក់​

0

​នារី​២​នាក់​បាន​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង ក្នុង​ល្បឿន​លឿន​រ៉េ​ចង្កូត​ទៅបុក​បើក​ឈើ​នៅ​ខាងមុខផ្ទះ និង​ជ្រុល​រៈ​ម៉ូតូ​៤​គ្រឿង ថែមទាំង​បុក​អង្គរក្ស ដែល​ឈរ​យាម​នៅខាងមុខ​ផ្ទះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់​ទៀត ។​
​ ​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​ទាបភ្លឺ ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​លេខ​២៦៨ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​
​ ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​នារី​២​នាក់ បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-1113 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៦៨ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន និង​រ៉េ​ពេញ​ផ្លូវ ខណៈ​4

មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ទៅបុក​អង្គរក្ស ដែល​ឈ​យាម​នៅខាងមុខ​ផ្ទះ​សម្តេច បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់ ហើយ​ជ្រុល​បុក ដើម​ឈ​បាក់​អស់​មួយ​ដើម រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន ក៏​ជ្រុល​បុក​រៈ​ម៉ូតូ​ចំនួន​៤​គ្រឿង​ទៀត ទើប​រថយន្ត​ទៅមុខ​លែងរួច ។​

3
​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​រថយន្ត​បង្ក រួមទាំង​ម្ចាស់​រថយន្ត ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕1