​ម៉ូតូ​២​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់ នៅមុខ​ពេទ្យរុស្ស៊ី​ ​យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ប្រុស​ស្រី ចំនួន​៣​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល

0

ដោយសារតែ​ពូក គេ​ជិះ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង នៅ​ចំណុច​មុខ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​សូ​វៀត តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់ ទំនប់ទឹក ខណ្ឌ​ចំកា​មន កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៥​។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ ប្រុស​ស្រី​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​តាកែវ 1H-1147 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿនខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​យុវជន​ម្នាក់ ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-3640 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បាន​បត់​ទៅក្រោយ​វិញ ក៏ត្រូវ​បាន​ម៉ូតូ​1

ស្មាស់​ចាប់​ហ្វាំ​ង​មិនទាន់ បាន​ជ្រុល​បុក​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ទាំង​២​នាក់ រងរបួស​ធ្ងន់ ចំណែក​នារី​ដែល​អង្គុយ​ខាងក្រោយ របួសស្រាល រីឯ​ម៉ូតូ​ទាំង​២​គ្រឿង បាន​រង​ការខូចខាត​យ៉ាងដំណំ ។​2
​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ សមត្ថកិច្ច​បានធ្វើការ​វាស់វែង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕4