​ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿន​យក​ចង្កូត​មិនទាន់​បុក​បង្កាន់ដៃស្ពាន​អាកា​ស្ទឹងមានជ័យ បណ្តាល​ឱ្យដាច់​កាឡេ​កង់​មុខ​

0

​ ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​កា​មេ​រី​ឆ្លាម​មួយគ្រឿង ឡើងលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​ល្បឿន​យ៉ាង​លឿន ខ​ណះ​មកដល់​ពាក់កណ្តាល​ស្ពាន ដែលជា​ផ្លូវ​កោង​មិន​បង្អង់​ល្បឿន យក​ចង្កូត​មិនទាន់​ក៏បាន​បុក​បង្កាន់ដៃស្ពាន បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ និង​ដាច់​កាឡេ​កង់​មុខ​ខាងស្តាំ​ទៅមុខ​លែងរួច ។
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៥០​នាទី​យប់ ថ្ងៃ​ទ​៣១ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​4
​ ​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កា​មេ​រី​ឆ្លាម​មួយ គ្រឿង​ពណ៍​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-2778 បើកបរ​ដោយ​បុរស​ម្នាក់ ទំនងជា​ស្រវឹងស្រា​ជោគជាំ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ឡើងលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​ល្បឿន​យ៉ាង​លឿន ខ​ណះ​មកដល់​ពាក់កណ្តាល​ស្ពាន ដែលជា​ផ្លូវ​3

កោង​មិន​បង្អង់​ល្បឿន យក​ចង្កូត​មិនទាន់ ក៏បាន​បុក​បង្កាន់ដៃស្ពាន បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ និង​ដាច់​កាឡេ​កង់​មុខ​ខាងស្តាំ​ទៅមុខ​លែងរួច តែ​មិន​បង្ក​ឱ្យ​ន​ណា​ម្នាក់​គ្រោះថ្នាក់​នោះទេ​។ ប្រភព​ដដែល​បន្ត ភ្លាមនោះ​អ្នកបើកបរ​ភ័យ​ស្លន់ស្លោ​ពេក​បាន​រត់​គេចខ្លួនបាត់​ស្រមោល តែម្តង ស​ន្ស​ល់​ទុករ​ថយ​ន្តៅ​នឹង​កន្លែងកើតហេតុ ចំណែក​បង្កាន់ដៃស្ពាន​ក៏​មិនបាន​ខូចខាត​អ្វី​ដែរ ។1
​ ​ក្រោយ​កើតហេតុ សមត្ថ​មូលដ្ឋាន បាន​ទំនាក់ទំនង​ទៅ​ជំនាញ ស្ទូច​យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​ណ៍​ជើងគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕