ភ្នំពេញ៖ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ ដើម្បីពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការណ៍ឲ្យកាន់់តែល្អប្រើសើរឡើងថែមទៀត រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុនីស្ដវៀតណាម នៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ដល់៣១ខែមីនា ដែលដឹកនាំដោយលោកស្រី ម៉ែន សំអន ឩបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋ សភាព្រឹទ្ធសភានិងអធិការកិច្ច បាននិវត្ដន៍មក ដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ។
ក្នុងដំណើទស្សកិច្ចនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុនីស្ដវៀត ណាម ក៍បានប្ដេជ្ញាចិត្ដ បន្ដទំនាក់ទំនង សាមគ្គីភាព មិត្ដភាព រវាងប្រជាជនទាំងពីឲ្យកាន់តែល្អឡើងថែមទៀត ទោះក្នុងកាលៈទេសៈណាក៍ដោយ នូវតែរក្សាបងប្អូនតែមួយ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជាន់ខ្ពស់របស់គណៈបក្សប្រជាជនកម្ពុជា ក្នុងរួមដំណើរទស្សកិច្ចនេះ ។
មន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា៖ លោកស្រី ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភាព រដ្ឋសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលមានសមាសភាព ៨ រូបអមដំណើរ ទៅ
បំពេញទស្សនកិច្ចជាមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុង គោលបំណង ដើម្បីបន្ដរឹតចំណងសាមគ្គីភាព មិត្ដភាពឲ្យកាន់តែរឹងមាំ រវាងបងប្អូនប្រជាជនកម្ពុជា និងបងប្អូនប្រជាជនវៀតណាម លើវិស័យទំនាក់ទំនងការងារសង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ និងការទូត ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។
តាមប្រភពពីខុទ្ទកាល័យក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានបញ្ជាក់ថា ៖ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកស្រីឧបនាយករដ្ឋមន្ត្រីម៉ែន សំអន បានជួបពិភាក្សាការងារជាមួយលោកង៉ូ វ៉ាន់យុ សមាជិកការិយាល័យ នយោបាយមជ្ឈឹមបក្សកុម្មុនីស្ដវៀតណាម ដោយភាគីទាំងពី បានឯកភាព បន្ដការទំនាក់ទំនងមិត្ដភាព សាមគ្គីភាព រក្សាប្រពៃណីទំនាមទម្លាប់ឲ្យរឹងមាំឡើងថែមទៀត ដើម្បីរួមចំណែកដល់ការកសាងនិងអភិវឌ្ឍន៍
ដល់ប្រទេសទាំងពីលើគ្រប់វិស័យ ។ លើសពីនេះថែមទៀតភាគីទាំងពីក៍បានជំរុញឲ្យមានកិច្ច សហប្រតិបត្ដិការឲ្យកាន់តែរឹងមាំថែមទៀតរវាងស្ថាប័នគ្រប់ជាន់ថ្នាក់ ជាពិសេសកិច្ច ការប្រតិបត្ដិការខេត្ដ នៅជាប់ព្រុំដែនគ្នា ដើម្បីកសាងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សន្ដិសុខ រវាងប្រទេសទាំងពីរក្នុងពេលបច្ចុប្បន្ន និងអនាគត ។ តាមប្រភពពីមន្ដ្រីជាន់ខ្ពស់ របស់គណបក្សប្រជាជន
ថា៖ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីម៉ែន សំអន ក៍បានចូលជូបពិ ភាក្សាការងារជាមួយ លោក ទ្វៀង ភូត្រុង អគ្គលេខាធិការ នៃគណកម្មាធិការមជ្ឈឹមបក្ស កុម្មុនីស្ដវៀតណាម ដោយភាគីទាំងពីរក៍បានប្ដេជ្ញាចិត្ដ បន្ដទំនាក់ទំនង សាមគ្គីភាព មិត្ដភាព រវាងប្រជាជនទាំងពីឲ្យកាន់តែល្អឡើងថែមទៀត ទោះក្នុងកាលៈទេសៈណាក៍ដោយ នូវតែរក្សាបងប្អូនតែមួយ ៕



































