​ផ្តើមចេញពី​ទា​លុយ​ថ្លៃ​គ្រឿ​ញៀន​មិនបាន​វាយ​ជនរងគ្រោះ​យក​ម៉ូតូ​ដើម្បីអោយ​សងលុយ

0

​បន្ទាយ​មាន​ជ័​យៈ បុរស​ម្នាក់​ត្រូវបាន​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៣១ មីនា ២០១៤ យកមក​សាកសួរ បន្ទាប់ពី​ទា​លុយ​ថ្លៃ​ជំពាក់ ពី​អ្នកប្រើប្រាស់​ថ្នាំញៀន​មិនបាន​ប្រើ​ហឹ​ង្សា​វាយ យក​ម៉ូតូ​ជា​ថ្នូរ អោយ​សងលុយ​៥​ពាន់​បាត ។​
​លោក សៅ សាន្ត ប្រធាន​ស្នាក់ការ​អាវុធហត្ថ ៨៨៨ ប្រចាំ​បឹង​ត្រកួន​បានអោយដឹងថា ដោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ឈ្មោះ ពៅ សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ខ្លុង ឃុំ​គោ​រលៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​ជននេះ​ទើបតែ​ចេញពី​មណ្ឌល​កែប្រែ​បន្សាប​សារធាតុ​ញៀន កាលពី​ពាក់កណ្តាល​ខេត្ត​មីនា បានមក​ដាល់​ពាក្យបណ្តឹង​ថា ឈ្មោះ សុខ ចាន់ ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ​រស់នៅ​ឃុំ​ជាមួយគ្នា ពេលដែល​ខ្លួន​កំពុងតែ​ជិះ​ម៉ូតូ​ហុងដា បាន​យក​ដង​IMG_8777

អំបោស​ធ្វើ​ពី ឬ​ស្សី​វាយ​មកលើ​ខ្លួន ធ្វើខ្លួន​រត់ចោល​ម៉ូតូ ហើយ​ជននេះ​បាន​យក​ម៉ូតូ​របស់ខ្លួន​ទៅ​ទុក​នៅផ្ទះ​មួយ​យប់​ទើប​ប្រគល់អោយ​ប៉ូលីស ដើម្បី​ទា​លុយ​ពី​ខ្លួន ៥​ពាន់​បាត ។ ជាមួយនិង​ពាក្យ​ប​ណ្តឹ និង​តាម​ការបញ្ជា​ពី​លោក ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សុខ ចាន់ បញ្ជូនមក​អាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ ។
​លោក ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា ករណីនេះ​ផ្តើមចេញពី​រឿង​ចែកចាយ​គ្រឿងញៀន របស់​ឈ្មោះ សុខ ចាន់ អោយទៅ​ឈ្មោះ ពៅ សីហា ប្រើប្រាស់ យូ​ណាស់​មកហើយ​ពុំ​ទទួលបាន​លុយ ថ្លៃ​ថ្នាំញៀន​តាំង​ពីមុន ពៅ សីហា ត្រូវបាន​ចូល​មណ្ឌល​កែប្រែ​បន្សាប​សារធាតុ​ញៀន លុះ​ពេល​ឈ្មោះ​នេះ​ចេញទៅ​វិញ ជននេះ​បានអោយ​ថ្នាំញៀន​ទៅ ពៅ សីហា ប្រើប្រាស់​បាន​ម្តងទៀត តែ ពៅ សីហា ឈប់​ប្រើប្រាស់​ទើប​កើតចេញ​ជា​អំពើ​ហឹ​ង្សា​វាយ​ឈ្មោះ ពៅ សីហា ទា​លុយ​ថ្លៃ​ជំពាក់ ។​
​លោក​បាន​បន្តទៀតថា ជន​ឈ្មោះ សុខ ចាន់ តាម​ការរាយការណ៍ គឺជា​មុខសញ្ញា​ចែកចាយ​គ្រឿ​ញៀន ដោយ​តែងតែ​លួងលោម​អោយ​យុវជន​ក្នុងភូមិ​ប្រើប្រាស់​គ្រឿ​ញៀន បើ​អត់លុយ​អោយ​ជំពាក់ ។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​សួរនាំ​ជន​ទាំង​២ ហើយ​និង​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់