ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០១៥នៅសណ្ឋាគាព្រះច័ន្ទស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីយេនឌ័រនិងការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិ ប្តីនិងប្រពន្ធ។ពិធីនេះមានការចូលរួមលោកស្រីចាន់សុទ្ធាវីរដ្ឋលេខាធិការក្រសួងយុត្តិធម៍ លោកចុងផែត អភិបាលរងខេត្តបន្ទាយមានជ័យ លោកជឺសុខប្រធានតុលាការខេត្តបន្ទាយមានជ័យ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរជុំវិញខេត្ត បន្ទាយមានជ័យសរុប៦០នាក់បានចូលរួមក្នុងពិធីនេះ។លោកចុងផែតបានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថាក្រសួងយុតមតិធម៍បានរៀបចំបើកសិក្ខាសាលាថ្ងៃនេះគឺមានគោលបំណងដើម្បីឲ្យមានធនធានមនុស្ស
គ្រប់គ្រាន់ក្នុងការស្វែងរកដំណោះស្រាយនិងបង្កើនការយកចិត្តទុកដាក់លើការផ្តល់ជំនួយសេវ៉ាកម្មផ្នែកច្បាប់ដល់ស្ត្រីដែលងាយរងគ្រោះឲ្យទទួលបាននូវយុត្តិធម៍ទៅតាមផ្លូវច្បាប់។លោកផែតបានបន្តថាសិក្ខាសាលាស្តីពីយេនឌ័រនេះគឺមានការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីនិងប្រពន្ធដែលរៀបចំឡើងដោយក្រសួងយុត្តិធម៍។ក្នុងនោះដែរលោកស្រីចាន់សុទ្ធាវីបាន
មានប្រសាសន៍ដែរថាអ្នកស្រីបានអញ្ជើញមន្ត្រីអនុវត្តច្បាប់ជុំវិញខេត្តមកចូលរួមសិក្ខាសាលាថ្ងៃនេះដែរអ្នកស្រីចង់ឲ្យស្ត្រីចុះបញ្ជីកិច្ចសន្យាស្តីអំពីទ្រព្យសម្បត្តិប្តីនិងប្រពន្ធហើយកម្មពិធីនេះផ្តួចផ្តើមឡើងដោយគណកម្មាធិការយេនឌ័រប្រចាំក្រសួងដែលមានការគាំទ្រដោយឯកឧត្តមក្រសួងមហាផ្ទៃលោកស្រីបានបន្តថាសិក្ខាសាលានេះដែរគឺដើម្បីអនុវត្តន៍ឲ្យបានសំរេចតាមយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៣ដែលបានកំណត់យ៉ាងច្បាស់អំពី ការអនុវត្ត
គោលនយោបាយសមភាពយេនឌ័រនិងបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិដូចសម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាស្ត្រីជាដៃគូរមិនអាចខ្វះបាន ជួយស្ត្រីគឺជួយខ្លួនឯងការចូលរួមរបស់ស្ត្រីគឺជាកំលាំងដ៍សំខាន់ដែលពុំអាចខ្វះបាន៕



































