​ចោរ​ឆ្លង​ជនជាតិ​ថៃ​ម្នាក់​លួច​ម៉ូតូ​ខ្មែរ ត្រួវ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ប៉ៃលិន ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

0

​ខេត្ត​ប៉ៃលិន​៖ បុរស​ញៀន​ថ្នាំ​ដែលជា​ជនជាតិ​ថៃ​ម្នាក់ បែកគំនិត​លួច​ម៉ូតូ​ជនជាតិខ្មែរ ត្រួវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​កំរៀង ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ម៉ូតូ ពីបទ​លួច កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ហេតុ​ការ​ណ៏​ចាប់​ឃាត​ខ្លួន​ចោរ​ដែលជា​ជនជាតិ​ថៃ​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​និង​០០​រសៀល​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ដួង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ។​
​ជនសង្ស័យ​ដែលជា​ចោរ​ជនជាតិ​ថៃ​ឈ្មោះ ឆ័យ យ៉ា​នុត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ភូមិ​ប៉ាន​យ៉​ក ឃុំ​មឿង ស្រុក​រ៉ាក់យ៉ង ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ ។ ចំណែក​ម្ចាស់​ម៉ូតូ​download (2)

មានឈ្មោះ ហ៊ុយ ប៊ុនថន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ទា​ហ៊ាន រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ,​ចំណែក​ម៉ូតូ​ដែល​ចោរ​ជនជាតិ​ថៃ​លួច ម៉ាកវ៉េវ​អាល​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន​1A-6503 ។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖​មុនពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ដែលជា​ជនជាតិ​ថៃ ខាងលើ​ដើរចេញ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ជា​រៀងរាល់ថ្ងៃ ជា​មនុស្ស​download

ញៀន​ថ្នាំ មាន​ស័ក្ក​ពេញ​ខ្លួន​តាំងពី​ក្បាល​រហូតដល់​ជើង ហើយ​មួយថ្ងៃៗ​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​មិនដឹង​មូលហេតុ ថា​និង​រក​អ្វី ។ ប្រភពព័ត៌មាន​បន្តថា​៖ ចោរ​ឆ្លងដែន​នេះ បានមក​រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជាង​មួយឆ្នាំ​ទៅហើយ ប៉ុន្តែ​ចេញចូលៗ លុះ​នៅពេល​កើតហេតុ​ចោរ​រូបនេះ​ឃើញ​ម៉ូតូ​ជនរងគ្រោះ​ទុកចោល​នៅមុខ​ផ្ទះ មិនឃើញ​ម្ចាស់ ក៏​ធ្វើ​សកម្មភាព​លួច​តែម្តង ។ ប្រភពព័ត៌មាន​បន្តទៀត​ថា​៖ ពេល​លួចបាន​ជនសង្ស័យ​ដែលជា​ចោរ​ឆ្លងដែន​រូបនេះ បាន​ជិៈ​ម៉ូតូ​មក​ទឹ​ស​ខាងកើត បាត់ស្រមោល ហើយ​ម្ចាស់​ម៉ូតូ​ក៏​ដាក់ពាក្យ​បណ្តឹង​ទៅ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន រួច​ក៏​ធ្វើការ​ឃាត​ខ្លួន​បាន​នៅ​ស្រុក​កំរៀង​ខេត្តបាត់ដំបង ។​
​លោក​អនុសេនីយឯក ស៊ិន តាំង នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស ព្រណ្ម​ទ័​ណ្ទ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា​៖ ក្រោយពី​ទ​ទូល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ថា​មាន​ករណី​ចោរលួច​ម៉ូតូ នៅ​ភូមិ​ផ្សារ​ព្រំ ហើយ​ជនសង្ស័យ​ជិៈ​សំដៅទៅ​ស្រុក​កំរៀង ខាង​ការិយាល័យ​លោក ក៏​ធ្វើ​ការសហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​កំរៀង ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ដែលជា​ចោរ​ឆ្លងដែន​បានសម្រេច នៅ​ភូមិ​ដួង ឃុំ​បឹងរាំង ស្រុក​កំរៀង តែម្តង ។ លោកនាយ​ការិយាល័យ​បន្តទៀតថា​៖ ជនសង្ស័យ​ដែលជា​ចោរ​ឆ្លងដែន​ឈ្មោះ ឆ័យ យ៉ា​នុត

ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ភូមិ​ប៉ាន​យ៉​ក ឃុំ​មឿង ស្រុក​រ៉ាក់យ៉ង ខេត្ត​រ៉ាក់យ៉ង download (1)ប្រទេស​ថៃ ។ ចំណែក​ជន​រង​គ្រ​ដែលជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ហ៊ុយ ប៊ុនថន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ទា​ហ៊ាន រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ហើយ​ម៉ូតូ​ដែល​ចោរ​ជនជាតិ​ថៃ​លួច ម៉ាកវ៉េវ​អាល​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន​1A-6503 ។ បច្ចុប្បន្ន​ជនសង្ស័យ​ដែលជា​ចោរ​ឆ្លងដែន​ជនជាតិ​ថៃ ត្រួវ​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ទ័​ណ្ទ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត រៀប​ចាំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​