​នាវា​ទេសចរណ៍​នាំ​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ជិត ២.០០០​នាក់ ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​

0

​ខេត្ត​ព្រះសីហនុ​លោក​វរសេនីយ៍ឯក ស៊ា​ង ឡេង ប្រធាន​ប៉ុស្តិ៍​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ នាវា​ទេសចរណ៍​មួយគ្រឿង​មានឈ្មោះ QUEEN ELIZABATH ធ្វើដំណើរ​មកពី​ប្រទេស​ថៃ បាន​នាំ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ១.៨៩៦​នាក់ ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សនកិច្ច​រយះពេល​មួយថ្ងៃ មុនពេល​ធ្វើដំណើរ​ចាកចេញ​ទៅកាន់​ប្រទេស​សិង្ហ​បុរី នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​។​01-04-15-1 (1)
​លោក​វរ​ស​នី​យ៍​ឯក ស៊ា​ង ឡេង បានឱ្យដឹង​បន្តថា QUEEN ELIZABATH មាន​នាវិក​បំរើ​ការងារ​សរុប​ចំនួន ៩៧៣​នាក់ ហើយ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាស​ន៌​ចំនួន ៣៥​សញ្ជាតិ​ផ្សេងគ្នា ។ ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​តាម​នាវា QUEEN ELIZABATH ដែលមាន​សញ្ជាតិ​ច្រើនជាងគេ​មាន អង់គ្លេស ៦៣៧​នាក់ អូស្ត្រាលី ២៥៩​នាក់ ជប៉ុន ២២៧​នាក់ អាមេរិក ២១៨​នាក់ ក្រៅពីនោះ​នៅមាន​ភ្ញៀវទេសចរ​ជាច្រើន​សញ្ជាតិ​ផ្សេងៗ​ទៀត ហើយ​ភ្ញៀវ​ភាគច្រើន​ជាម​នុស្ស​ដែលមាន​វ័យ​ចំណាស់ ។​
​លោក​ប្រធាន​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ បាន​បញ្ជាក់ថា នេះ​ជានា​វា​ទេសចរណ៍​បរទេស​ធុន​យក្ស ដែល​បាន​ចូល​ចត​បោះ​យុទ្ធ​ការ​នៅក្នុង​លំហ​សមុទ្រ​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​៩ ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ ហើយ​នាវា QUEEN ELIZABATH មាន​គម្រោង​ចាកចេញ​ពី​ដែនទឹក​កម្ពុជា​នៅ​ម៉ោង​១៧ និង​៣០​នាទី ថ្ងៃ​ដដែល​ឆ្ពោះទៅកាន់​ប្រទេស​សឹង្ហ​បូរី ។ ភ្ញៀវទេសចរ​ទាំងអស់​ធ្វើដំណើរ​ឡើងគោក​តាម​អូ​ប៊រ​ចម្លង​ជាច្រើន​គ្រឿង ដើម្បី​ដើរ​ទស្សនាចរ​ក្នុង​ក្រុងព្រះសីហនុ​ពិសេស​តាម​តំបន់​ឆ្មេ​រ និង​រមណីយដ្ឋាន​នានា ៕
​ ​ ​ ​ ​ ​ ​