បុរស់​ម្នាក់​ជាប់​នៅ​មណ្ឌល​កែប្រែ​៦​ខែ​ចេញ​មកវិញ​ត្រូវបាន​គេ​វ៉ៃ​និង​បង្ខំ​អោយប្រើ​ប្រាស់​គ្រឿងញៀន​

0

​ខេត្តបន្ទាយមានជ័យ​៖​បុរស់​ម្នាក់​ជាប់​នៅ​មណ្ឌល​អប់រំ​និង​កែប្រែ​អស់​រយះពេល​៦​ខែ​ចេញ​មកវិញ​ត្រូវបាន​គេ​វ៉ៃ​បង្ខំ​អោយប្រើ​ប្រាស់​គ្រឿងញៀន​ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន​អ្នកជួញដូរ​និង​បង្ខំ​ឲ្យ​គេ​ប្រើប្រាស់​គ្រឿងញៀន​បាន​ម្នាក់​ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យimage​អនុវត្តន៍​តាមច្បាប់​នៅ​ថ្ងៃទី​០១​មេសា​២០១៥​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិ​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ សុខ ចាន់ ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​(​មានមុខ​របប​ជួញ​ថ្នាំញៀន​និង​រក​ឈើ​ប៉ូ​ក​)​ស្នាក់នៅ​ភូមិ​សាមគ្គី​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ។​លោក​បាន​បញ្ជាក់ថា​៖​នៅពេល​ឃាត់ខ្លួន​ឈ្មោះ​សុខ​ចាន់​គឺ​កំលាំង​កងរាជអាវុធហត្ថ​ប៉ុស្តិ៍​លេខ​៨៨៨​ប្រចាំ​ឃុំ​គោក​រមៀត​បានទទួល​ពាក្យបណ្តឹង​ឈ្មោះ​ពៅ​សីហា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ ភូមិ​អណ្តូង​ខួង ឃុំ​គំរូ ស្រុក​ថ្មពួក​ដែល​ទើប​ចេញពី​មណ្ឌល​អប់រំ​និង​កែប្រែ​ជីវិត​ថ្មី​ភ្នំ​បាក់​បាន​រយះពេល​ជាង​កន្លះ​ខែ​។ បាន​ប្តឹង​ឈ្មោះ​សុខ​ចាន់​ដែល​បានអោយ​ខ្លួន​ទិញ​គ្រឿងញៀន​ជឿ​ហើយ​វ៉ៃ​បង្ខំ​អោយ​សងលុយ​គ្មាន​រឹបអូស​យក​ម៉ូតូ​ធុន​ហុងដា​សេរី​ឆ្នាំ​២០០៨​ចំនួន​១​គ្រឿង​កាលពី​ថ្ងៃទី​២៨​មីនា​២០១៥​នៅ​ចំណុច​ក្រោយ​ផ្សា​បឹង​ត្រកួន​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិ​ន បាន​បញ្ជាក់ថា​ក្រោយពេល​ទទួល​ពាក្យបណ្តឹង​កំលាំង​កងរាជអាវុធហត្ថ​ប៉ុស្តិ៍​៨៨៨​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ឈ្មោះ​សុខ ចាន់​កាលពី​ថ្ងៃទី​៣១​មីនា​២០១៥​នៅ​ចំណុច​ផ្ទះ​នៅ​ភូមិ​សាមគ្គី​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ដែល​ចោទប្រកាន់​ជួញ​គ្រឿងញៀន​និង​បង្ខំ​អោយគេ​ប្រើប្រាស់​គ្រឿងញៀន​និង​វ៉ៃ​បង្ខំ​ទា​លុយ​និង​យក​ម៉ូតូ​ជំនួស​លោក​ឪ​បូ​រិ​បានបញ្ជាក់​ទៀតថា​ជនសង្ស័យ​ជួញដូ​គ្រឿងញៀន​និង​បង្ខំ​ឲ្យ​គេ​ប្រើប្រាស់​គ្រឿងញៀន​នោះ​ត្រូវបាន​កំលាំង​អាវុធហត្ថ​ខេត្ត​កសាង​សុំ​នំ​រឿង​បញ្ជូនទៅ​តុលាការ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕image​គង្គា​