អតីត​មេ​របប​យោ​ធានី​ហ្សេ​រី​យ៉ា ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​

0

​បី​ទសវត្សរ៍​បន្ទាប់ពី​ធ្វើ​រដ្ឋប្រហារ យោធា​ដណ្ដើម​គ្រប់គ្រង​អំណាច លោក Muhammadu Buhari បាន​ក្លាយជា ជននី​ហ្សេ​រី​យ៉ា​ដំបូង​គេ​បំផុត​ដែល ធ្វើឱ្យ​ប្រធានាធិបតី​ចុះ​ចេញពី​អំណាច តាមរយៈ​សន្លឹកឆ្នោត ។ ពី​ពេលនេះ​ត ទៅ​លោក​ជា​អ្នកទទួលបន្ទុក​ដោះស្រាយ បញ្ហា​វិបត្ដិ​a1សេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់ អាហ្វ្រិក​ដ៏​ធំ​មួយ​នេះ ក៏ដូចជា​ការ​ត្រួស ត្រាយផ្លូវ​ដ៏​រដិបរ​ដូ​ប​ឆ្ពោះទៅរក​របប លទ្ធិប្រជាធិបតេយ្យ​ផងដែរ ។​នៅពេលដែល​លទ្ធផល​បោះឆ្នោត​ជិត ដល់​វេលា​ប្រកាស​ជា​ផ្លូវការ ប្រ​ធានា ធិបតី Goodluck Jonathan របស់ នី​ហ្សេ​រី​យ៉ា​បានបញ្ជាក់​ទៅកាន់​លោក Buhari ថា លោក​ទទួលស្គាល់​ការ​បរា ជ័យ​នេះ​ដែលជា​រឿង​មួយ​មិន​ធ្លាប់​នឹក ស្មាន​ដល់ ក៏ដូចជា​ការកាត់បន្ថយ​ដល់ ការខឹង​សម្បា ពុំ​សុខ​ចិ​ត្ដ​ពី​សំណាក់​ក្រុម អ្នកគាំទ្រ​លោក Jonathan ផងដែរ ។​នៅ​ភាគ​ខាងជើង​ទីក្រុង Kaduma ក្រុម​អ្នកគាំទ្រ​លោក Buhari បាន​ដង្ហែ ក្បួន​អបអរសាទរ​នៅតាម​ដងផ្លូវ រាំរែក ស្រែកច្រៀង និង​គ្រវីទង់ជាតិ​យ៉ាង​កង រំពង​សាទរ​ដល់​ជ័យជម្នះ​មេដឹកនាំ​ដែល ពួកគេ​ពេញចិត្ដ ។

a3
​លោក Buhari ទទួលបាន​សំឡេង ឆ្នោត​១៥.៤​លាន​សន្លឹក ។ ចំណែក​លោក Jonathan វិញ ទទួលបាន​សំឡេងគាំទ្រ តែ​១៣.៣​សន្លឹក​ប៉ុណ្ណោះ ក្នុងចំណោម ពលរដ្ឋ​នី​ហ្សេ​រី​យ៉ា​ជាង​១៧៣​លាន​នាក់​។​​លោក​Buhari បានធ្វើ​រដ្ឋប្រហារ យោធា​ដណ្ដើម​អំណាច​នៅក្នុង​ឆ្នាំ​១៩៨៣ ប៉ុន្ដែ​នៅពេលដែល​លោក​ដឹកនាំ​ប្រទេស បាន​រយៈពេល​១៨​ខែ ក៏ត្រូវ​មេទ័ព​ផ្សេង ទៀត​ធ្វើ​រដ្ឋប្រហារ​វិញ ។ ចាប់តាំងពី ពេល​នោះមក លោក​Buhari បានប្រកាស ប្ដេជ្ញា​ប្រែក្លាយ​គោលនយោបាយ​ដឹកនាំ របស់ខ្លួន​តាម​របប​លទ្ធិប្រជាធិបតេយ្យ​។ លោក​បាន​ចាញ់​រាល់​ការបោះឆ្នោត​នា ពេលកន្លងមក ។ ប៉ុន្ដែ​លោក Buhari មិនបាន​បោះបង់ចោល​នោះឡើយ ហើយ នៅពេល​ចុង​ក្រោយនេះ លោក​ទទួលបាន ជ័យជម្នះ​ភ្លូក​ទឹក​ភ្ល​កដី​តែម្ដង ។​
​លោក Buhari បាន​សម្ដែង​ការ​អរ គុណ​ចំពោះ​លោក Jonathan ដែល សុខ​ចិ​ត្ដ​ប្រគល់​អំណាច​ដោយ​សន្ដិវិធី ។ លោក Buhari បាន​ហៅ​លោក Good-luck Jonathan ថា ជា​វីរបុរស​របស់ នី​ហ្សេ​រី​យ៉ា និង​ជា​បុគ្គល​ដែល​គួរឱ្យ គោរព ។

a4
​តាមច្បាប់​របស់​នី​ហ្សេ​រី​យ៉ា ការ ប្រគល់​អំណាច​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ២៩ ខែមេសា ។
​លោក Jonathan មកពី​គណបក្ស ប្រជាជាតិ​ប្រជាធិបតេយ្យ​(PDP)​បាន ដឹកនាំ​ប្រទេស​ចាប់តាំងពី​របប​យោធា ដួលរលំ​ក្នុង​ឆ្នាំ​១៩៩៩​មកម្ល៉េះ ។ ប៉ុន្ដែ ការដឹកនាំ​របស់​គណ​បក្ស PDP មួយរយៈ ពេល​ចុង​ក្រោយនេះ​ធ្វើឱ្យ​បាត់បង់​សំឡេង ដោយសារ​រឿងអាស្រូវ​ពុករលួយ​ក្នុង វិស័យ​ថាមពល ក៏ដូចជា​ការ​ញាំញី​សន្ដិ សុខ​ជាតិ​ពី​សំណាក់​ក្រុម​ឧទ្ទាម​បូ​កូ​ហា រ៉ា​ម​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស ហើយ រដ្ឋាភិបាល​អសមត្ថភាព​នៅក្នុង​ការ​ដោះ ស្រាយ​ផងដែរ