កម្មក​វិ​ស័​យ​ដឹកជញ្ជូន​ធ្វើ​កូដកម្ម​បង្ក​ឲ្យ​មាន​ការជាប់​គាំ​ទាំងស្រុង​នៅ​អា​ហ្ស​ង​ទីន​

0

​កាលពី​ថ្ងៃទី​៣១​ខែមីនា សហជីព​កម្មករ​វិស័យ​ដឹកជញ្ជូន​អា​ហ្ស​ង​ទីន រួមជាមួយ​គណបក្សប្រឆាំង បាននាំគ្នា​ធ្វើ​មហា​កូដកម្ម​រយៈពេល​២៤​ម៉ោង​នៅ​ទូទាំងប្រទេស ទាមទា​រដ្ឋាភិបាល​កាត់បន្ថយ​ពន្ធ​របស់​ព​ល​រដ្ឋ ពិសេស​គឺ​អ្នក​ដែលមាន​ប្រាក់ចំណូល​លើសពី​១៧០០​d1

ដុល្លារ​ក្នុង​មួយខែ​។ រដ្ឋាភិបាល​អា​ហ្ស​ង​ទីន​ធ្លាប់បាន​ច្រានចោល​សំណើរ​ខាងលើ​ដោយ​មូលហេតុ ថា​មាន​តេ​៨​ភាគរយ​ប៉ុណ្ណោះ​អ្នក​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​រង​ផល​ប៉ះ​ប៉ះពាល​ដោយ​ការបង់​តាក់​ជួប​រដ្ឋ​។ ការធ្វើ​កូដកម្ម​នោះ​បណ្តាល​ឲ្យ​វិស័យ​ផលិត​ត្រូវ​កកស្ទះ​ទាំងស្រុង​។​
​ក្រុម​កូដកម្ម បាន​បិទផ្លូវ​ដ៏​សំខាន់​នៅក្នុង​ទីក្រុង Buenos Aires ។​ចំណែក​អាកាសយានដ្ឋាន​Buenos Aires ក៏ត្រូវ​បិទទ្វា​ផងដែរ ហើយ​ជើងហោះហើរ​ទាំងអស់​ត្រូវ​ផ្លាស់ប្តូរ​ពេលវេលា​ហោះហើរ​មក​ថ្ងៃទី​១​ខែមេសា​វិញ​។ ចំណែក​អាកាសយានដ្ឋាន​អន្តរជាតិ​Ezeiza ដែលមាន​ជើងហោះហើរ​មកពី​បរទេស​ក៏ត្រូវ​ផ្លាស់ប្តូ​ទៅ​ចុះ​ចត់​នៅ​កន្លែង​ផ្សេង​ចៀសវាង​ការកកស្ទះ​។ បណ្តា​ធានា​គា កំពុងផែ ស្ថានីយ​លក់​ប្រេងសាំង សាលារៀន ជាដើម​ត្រូវបាន​បិទទ្វា​។​ចំណែក​មន្ទី​ពេទ្យ ក៏ត្រូវ​ផ្អាក​ទទួល​អ្នកជំងឺ​លើក​លេង​តែ​ស្ថានភាព​សង្គ្រោះបន្ទាន់​តែប៉ុណ្ណោះ​។​ក្រុមគ្រូពេទ្យ​មិនអាច​ទៅ​កន្លែងធ្វើការ​បាន​ដោយ​ដារ​តែ​គ្មាន​មធ្យោបាយ​ធ្វើដំណើរ​។​

d3
​រដ្ឋមន្ត្រីក្រសួង​ចរាចរណ៍​លោក Florencio Randazzo បាន​ថ្កោលទោស​យ៉ាងខ្លាំង​ដល់​សកម្មភាព​ធ្វើ​កូដកម្ម​បង្ករ​ឲ្យ​មានការ​កកស្ទះ​បែបនេះ​។​លោក​បន្តទៀតថា មេដឹកនាំ​កម្ម​ការ​ជា​អ្នកមាន​ប្រាក់ចំណូល​ខ្ពស់​ចំណែក អ្នក​ដែល​ចូលរួម​បាតុកម្ម​ជា​ពលករ​ក្រីក្រ ។ ហេតុ​ការ​ខាងលើ​កើតឡើង​ចំពេល​ដែល​លោក​Randazzo ត្រូវតែ​បកស្រាយ​នៅក្នុង​សភា​ពី​គម្រោង​ដាក់​ប​ញ្ចូ​ន​វិស័យ​ផ្លូវដែក​នៅក្នុង​ការគ្រប់គ្រង​របស់​រដ្ឋ​។​
​ក្នុងពេល​ជាមួយគ្នានេះ​បេក្ខភាព​ក្រុមប្រឆាំង​បានប្រកាសថា​និង​ត្រួតពិនិត្យ​ឡង​វិញ​នៅ​គោលនយោបាយ​ពន្ធដា ប្រសិនបើ​ក្រុមប្រឆាំង​យកឈ្នះ​នៅក្នុង​ការបោះឆ្នោត​នា​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៥​ខាងមុខ​។ ចំណែក​ក្រុមកម្មករ​ក៏បាន​សន្យា​បន្តធ្វើ​កូដកម្ម​រយពេល​៣៦​ម៉ោង​បន្តទៀត​ក្នុង​ពីរ​សប្តាហ៍​ខាងមុខ​។​
​តាម​តួរ​លេខ​ការធ្វើ​កូដកម្ម​ធ្វើ​ឲ្យ​អា​ហ្ស​ង​ទីន​ត្រូវ​ខាតបង់​ទឹកប្រាក់​ប្រមាណ​៣៤០​លាន​ដុល្លារ ។ នេះ​ជាការ​ធ្វើ​កូដកម្ម​លើក​ទី​៤​ហើយ​ក្រោយ​ការដឹកនាំ​របស់​ប្រធានាធិបតី​Cristina Fernandez៕

d4