ទូរទស្សន៍ ប៉ុស្តិ៍​លេខ​3 រាយការណ៍ ពី​ខេត្តបាត់ដំបង​ -​ផ្ទះ​៣៤​ខ្នង​ត្រូវបាន​ខ្យល់​កន្ត្រាក់​បំផ្លាញ​និង ស្លាប់​១ ​របួស​៣

0

ខេត្តបាត់ដំបង ៖ នៅវេលា​ម៉ោង​១៨.៣០​ល្ងាច ថ្ងៃទី​៣០ មីនា ឆ្នាំ​២០១៥ មាន​ខ្យល់​កន្ត្រាក់​មួយ​បាន​បង្កឡើង បណ្តាល​ឲ្យ​ផ្ទះ​​ចំនួន​៣៤​ខ្នង ត្រូវ​រង​ការខូចខាត ១៧​ខ្នង​បាន​ដួលរលំ​ដល់​ដី​ទាំងស្រុង និង​១៧​ខ្នង​ទៀត របើក​ដំបូល ក្នុងនោះ​មាន​សាលារៀន​១​ខ្នង​និង​សាលាឆាន់​a1
​ផងដែរ ។​​ប្រភព​បានឃើញ​ហេតុ​ការ​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រហែល​១៨.៣០​នាទី ល្ងាច​មាឃ​មាន​សភាព​ខ្មៅ​ហើយ​ខ្យល់​បក់បោក​ខ្លាំង​​និង​មាន​ភ្លៀង​ធ្លាក់​១​មេ​ធំ លុះដល់​ម៉ោង​ប្រមាណ​២០
(​ម៉ោង​៨​យប់​) មាន​មនុស្ស​រងរបួស​៤​នាក់ ដោយ​ម្នាក់​​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ក៍បាន​នាំយកទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យបង្អែក​ស្រុក​ប​វេ​ល តែ​ដោយ​សភាព​ជម្ងឺ​ធ្ងន់ធ្ងរ ត្រូវ​

z2
​ស្លាប់បាត់​បង់ជីវិត នៅឯ​មន្ទីរពេទ្យ ជនរងគ្រោះ​ឈ្មោះ ហេង ស៊ើ​ម ភេទ​ស្រី អាយុ​៦៤​ឆ្នាំ មាន​ជម្ងឺ​ប្រចាំកាយ សំរាក់​នៅក្រោម​ផ្ទះ​ជាមួយ​ចៅស្រី​ម្នាក់ទៀត​​សាកសព​ស្ត្រី​ខាងលើ​ត្រូវ​សមត្ថកិច្ច​នាំយកទៅ​ប្រគល់​​ឲ្យ​សាច់​ញ្ញា​ត្តិ​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ខ្មែរ​
​ក្រុម​សមត្ថកិច្ច​ស្រុក​ប​វេ​ល​បាន​នាំ​យកលុយ​អំណោយ​​ផ្ទាល់​របស់លោក ចន្ទ សុផល អភិបាល នៃ​គណៈ​អភិ​បាល​ខេត្ត ចំនួន​២០​ម៉ឺន​រៀល និង​គ្រឿង ឧបភោគបរិភោគ​មួយចំនួន​ផងដែរ ។​

z4z5