ហ្គេម​អន​ឡាញ​កំពុង​ពង្វក់ស្មារតី​សិស្សានុសិស្ស​ឲ្យ​បំភ្លេច​ការសិក្សា

0

បន្ទាយមានជ័យ ៖ ទីតាំង​បង្កើត ល្បែង​ហ្គា​ម​អន​ឡាញ់ មួយកន្លែង​នៅ ផ្លូវ​ចូល​ផ្សារ​អគ្គ​ចាស់ ហៅ​ផ្សារ​ត្រី ម្តុំ​សាលា​ពន្លក​ខ្មែរ ប្រមាណ​ជា ៤០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១
សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុង​ពង្វក់ស្មារតី​កុមារ ជា​សិស្សានុសិស្ស c2ជាច្រើន​នាក់​បាននាំគ្នា​ចូល​លេង ដោយ​ភ្លេច​ម៉ោង​ចូល​សាលា​។​
​បើតាម​ប្រភព​ពលរដ្ឋ រស់នៅ​ជិត​ទីតាំង​ខាងលើនេះ បាន​ប្រាប់​អោយដឹងថា កន្លែង​ដាក់​ហ្គា​ម​អន​ឡាញ់ នេះ​បាន​បើក​រយះ ពេល​ប្រមាណ ជាណ​១​ខែ​មកហើយ ដោយ​អាំង​ខ្លួន​ជាម​សមត្ថកិច្ច នគរបាល​ក្រុង ប៉ោយប៉ែត ។​​ប្រភព​បន្តថា គេ​ឃើញ​សមត្ថកិច្ច​ម្នាក់​មាន​មាឌតូច សំបុរ​ខ្មៅ​ស្រអែម តែងតែ​បើក​ម៉ូតូ​ធំ ម៉ាក​ទំនើប ចេញចូល​ជា​រៀងរាល់ថ្ងៃ ដោយមាន ឯក​ស្ថាន​ជា​នគរបាល​ផងដែរ​។ ដូច្នេះ​ពួកគាត់​មិន​ហ៊ាន​ប្តឹង ទៅ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឡើយ ព្រោះ​ខ្លាច​អំណាច បុគ្គល​ជាស​មត្ដ​កិច្ច​ខាងលើនេះ ។​

c3
លោកគ្រូ​ម្នាក់​បាន​រៀបរាប់ថា ទីតាំង​ខាងលើនេះ​តែងតែ​បើក​លេង​ហ្គា​ម​ទាំង​ព្រឹក ទាំង​ថ្ងៃ មិន​យល់ ពី​វ័យ​កុមារ ដែលជា​ទំពា​ង​ស្នង​ឬ​ស្សី ហើយ​អា​នាគ​តទៅ​ជា​យ៉ាងណា​ទៅ បើ​សមត្ថកិច្ច​ជំនាញ​មាន មក​បង្ក្រាប​បន្តិច​សោះ ។ គាត់​បន្តថា បើ​ទីតាំង​ខាងលើនេះ​បើក ក៏​បើក​ចុះ សុំ​តែ​ពេល​ម៉ោង ចូល​សាលា អោយ​ក្មេង​ឈប់​លេង​ទៅ ហើយ​បើ​ឃើញ​មាន​ឯក​ស្ថាន​ជា​សិស្ស​សូមកុំ​អោយចូល​លេង ហាក់បីដូចជា មិន​ខ្លាច​ការបាត់បង់​ការសិក្សា​ក្មេង​បន្តិច​សោះ​។​
​ដូច្នេះហើយ​ទើប​ពួកគាត់​ជា​ពលរដ្ឋ បាន​អំពាវនាវ​ដល់ លោក គោ​ស៊ុំ សារឿ​ត​អភិបាលខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​អ ហ​ខេត្ត ក៏​ដូច​កងកម្លាំង​ទាំង​ប្រភេទ​គឺ​ប៉ូលិស និង​ប៉េអឹម គួរ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ឱ្យ បាន​ទាន់ពេលវេលា​ផង ដើម្បី ឱ្យ​ពួកគាត់​រស់នៅ​មាន​ភាព​កក់ក្តៅ​ទៅ​ថ្ងៃក្រោយ ៕

c4c1