បន្ទាយមានជ័យ៖ ភ្ញៀវមួយមេរលាយលំនិងខ្យល់កន្ទ្រាក់កាលពីថ្ងៃទី០១ខែមេសាឆ្នាំ២០១៤បានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់១៥២ខ្នងផ្ទះក្នុងខេត្តបន្ទាយមានជ័យ ។នេះបើតាមការឲ្យដឹងជំហានបឋមពីសាលាខេត្តបន្ទាយមានជ័យបានទទួលកាលពីថ្ងៃទី០២ខែមេសាឆ្នាំ២០១៤កន្លងទៅនេះ លោក ឳម ចន្ថា បានបន្តថា៖នៅម៉ោង១២ថ្ងៃត្រង់របាយការណ៏បឋមបានឲ្យដឹងគឺមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទាំង៦ស្រុកក្រុងក្នុងខេត្តបន្ទាយមានជ័យត្រូវបានបំផ្លាញដោយខ្យល់កន្ទ្រាក់អស់ចំនួន១៥២ខ្នងផ្ទះបើតាមការឲ្យរបស់មន្ត្រីសាលាខេត្តបានប្រាប់កាលពីថ្ងៃទី០២ខែមេសាឆ្នាំ២០១៤នេះ ។
មន្ត្រីដដែលបានបន្តទៀតថា៖ការខូចខាតលំនៅដ្ឋានខាងលើគឺបានបង្កឡើងដោយខ្យល់កន្ទ្រាក់កាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី០១ខែមេសាឆ្នាំ២០១៤ មុនពេលមេឃភ្លៀងមួយមេរុធំនោះ ។ ចំណែកលោកអ៊ុំ សុផលអធិការនគរបាលក្រុងប៉ោយប៉ែតក៏បានឲ្យដឹងដែរថា៖ដំបូលផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតក៏រងនូវការបំផ្លាញដោយខ្យល់កន្ទ្រាក់នោះដែរលោកថាបើ
តាមរបាយការណ៏ដែលប្រជាពលរដ្ឋបានផ្តល់ឲ្យលោកនោះគឺលំនៅដ្ឋានប្រមាណជា៥០ខ្នងផ្ទះត្រូវបានខ្យល់បក់រំលើងអស់ផងដែរ ប៉ុន្តែចំពោះតម្លៃនៃការខូចខាតនៅមិនទាន់ដឹងឡើយទេ ។ យ៉ាងណាក៏ដោយចំណែក លោ ឳម ចន្ថា នាយកខុទ្ទកាល័យរបស់សាលាខេត្តបន្ទាយមានជ័យក៏បានឲ្យដឹងតាមទូរសព្ទ័មកថា៖ការខូចខាតបឋមដែលលោកទទួលបានពី
បណ្តាស្រុកក្រុងក្នុងខេត្តបន្ទាយមានជ័យ គឺចំនួន១៥២ខ្នងផ្ទះដែលរងនូវការបំផ្លាញដោយខ្យល់កន្ទ្រាក់។ លោកថាមកទល់និងថ្ងៃទី០២នេះយើងមិនទាន់បានដឹងច្បាស់ថា៖ទ្រព្យសម្បត្តិដែលរងការខូចខាតនោះមានតម្លៃសរុបអស់ប៉ុណ្ណានោះទេលើសពីនេះទៅទៀតចំនួនដែលសាលាខេត្តទទួលបាននោះក៏ជាចំនួនមិនទាន់ជាផ្លូវការនៅឡើយដែរ ។
ពាក់ពន្ធ័និងបញ្ហាគ្រោះមហន្តរាយដែលបង្កឡើងដោយខ្យល់កន្ទ្រាក់នោះ លោក ឳម ចន្ថា បានឲ្យដឹងទៀតថា៖ ក្រសួងធនធានទឹកនិងឧទុនិយមក៏បានប្រកាស់ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ផងដែរ ប្រសិនបើមេឃរកកលនឹងភ្លៀងហើយនោះ គឺត្រូវមានលក្ខណត្រៀមខ្លួនទុកជាមុនព្រោះខ្យល់រន្ទះកាចៗខ្លាំងណាស់ ក្នុងនោះក៏មានប្រជាពលរដ្ឋខ្លះបានស្លាប់ដោយសារ រន្ទះបាញ់នេះដែរ ។