អាវុធ​ខេត្ត​ត្បូងឃ្មុំ​នាំ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀណ​ទៅ​ឆែកឆេ​រកឃើញ​ថ្នាំ​៥​កញ្ចប់​បន្ថែមទៀត​

0

 

ខេត្ត​ត្បូងឃ្មុំ​: ស្ត្រី​ជា​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀណ​ម្នាក់​ត្រូវបាន កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀណ​នៃ អ ហ ខេត្ត​ត្បូងឃ្មុំ នាំខ្លួន​ទៅធ្វើរ​ការឆែកឆេ​រុករក​បន្ត និង​រកឃើញ​ថ្នាំញៀណ​ប្រភេទ​ក្រាម​ព​ណ៍ស ចំនួន​៥​កញ្ចប់​បន្ថែម បន្ទាប់ពី​ស្ត្រី​រូបនេះ​បាន​យក​ថ្នាំញៀណ​photo 1ទៅ​ចែកចាយ​នៅ​ពន្ធនាគា​ត្រពាំង​ផ្លុ​ង​ហើយ​ត្រ​វ​អនុរក្ស​ពន្ធនាគា​ឆែក​ឃើញ​និង​ឃាត់ខ្លួន​ប្រគល់​ឲ សម្មត្ថកិច្ច អ ហ​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃ​៣០ ខែមេសា ។​​ចំណែក​ប្រតិ​ប​ត្ត​ការឆែកឆេ​រកឃើញ​ថ្នាំញៀណ​បន្ថែមទៀត ដោយ​កំលាំង អ ហ ខេត្ត​ត្បូងឃ្មុំ​នេះ​ធ្វើរ​នៅផ្ទះ​ជនសង្ស័យ កាលពី​ព្រឹក​ថ្ងៃ​ទ​១ ខែមេសា ឆ្នាំ​២០១៥ ក្នុងភូមិ​មាន់​ហើ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​។​​តាម​របាយការណ៍​រប​ស់លោក វរសេនីយ៍ទោ ជួន ផល​លី ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៍​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ​ដឹងថា ស្ត្រី​ខាងលើ​មានឈ្មោះ អៀម ទូច អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​មាន់​ហើ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ស្ត្រី​សង្ស័យ​បាន​ចូលទៅ​ជួប​សាច់ញាតិ​ជា​ទណ្ឌិត ហើយ​ត្រូវបាន​មន្ត្រី​ជំនាញ​របស់​ការិយាល័យ​ប្រតិ​ប​ត្ត​មណ្ឌល​កែប្រែ ម​៣ ត្រពាំង​ផ្លុ​ង ឆែកឆេ​សំភារ​និង​ខ្លួន​ទណ្ឌិត​ដែល​ចេញ​មកជួប​ស្ត្រី​សង្ស័យ​ដែល​មក​សួ​សុខទុក្ខ ក៏​រកឃើញ​ថ្នាំញៀណ​១​កញ្ចប់​ដែល​លាក់​បៀម​ទុក​ក្នុង​មាត់​ទណ្ឌិត​ដែលមាន​ឈ្មោះ ញិ​ប សុខា ក្រោយមក ស្ត្រី​សង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ប្រគល់​មក អ ហ ខេត្ត​ត្បូងឃ្មុំ​។​

image

​លោក​បន្តថា ក្រោយ​ទទួលយក​ស្ត្រី​សង្ស័យ​ពី​ជំនាញ​មណ្ឌល​កែប្រែ​មក លោក​ក៏បាន​ការអនុញាតិ​ជាគោលការណ៍​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ វ៉ា សារិទ្ធ មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ និង​មានការ​ឯកភាព​ផ្នែក​ផ្លូវច្បាប់​ពី​តំណាង​អយ្យការ ពី​លោក​ព្រះរាជអាជ្ញារង រៀល សុ​ភិន ធ្វើរ​ការនាំ​ខ្លួន​ស្ត្រី​សង្ស័យ​ទៅ​ឆែកឆេ​លំនៅដ្ឋាន​បន្ត​ហើយក៏​រកឃើញ​ថ្នាំញៀណ​បន្តទៀត​ចំនួន​៥​កញ្ចប់​បន្ថែម​។​​លោក​ក៏បាន​បញ្ជាក់​ឲ​ដឹង​ដែរ​ថា​ករណី​ស្ត្រ​ជា​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀណ​ខាងលើ​កំពុង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕