បុរស​ម្នាក់​ចេញពី​ធ្វើការ​រោងចក្រ​ជិះ​ម៉ូតូ​លឿន​ជាន់​ហ្វ្រាំង​បោក​ចូល ក្រោម​រថយន្ដ​អគ្គិសនី​ស្លាប់​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​បានចេញ​ពី​ធ្វើ ការ​នៅ​រោងចក្រ ហើយ​ជិះ​ម៉ូតូ​តែ​ម្នាក់ ឯង​ក្នុង​ល្បឿន​លឿន ក៏បាន​ចាប់​ហ្វ្រាំង បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ចូល​ក្រោម រថយន្ដ​អគ្គិសនី​ស្លាប់​ភ្លាមៗ​យ៉ាង​អ​ណោ​ច អ​ធ័​ម ។​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វោ​ល​ម៉ោង​១០​v3

ព្រឹក ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៥ តាម បណ្ដោយ​ផ្លូវ​ណត​ប្រ៊ី​ត ស្ថិត​ក្នុងភូមិ ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ មានឈ្មោះ ហយ អ៊ា​ម ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​ធ្វើការ​នៅ​រោងចក្រ​ព្រិ​ន​ធឺ​ង​ជេ​ល ខេ​ម​បូ​ឌា ។ បច្ចុប្បន្ន​ស្នាក់នៅ​ម្ដុំ​ផ្សារ ដី​ហុយ និង​មាន​ស្រុកកំណើត​នៅ​ភូមិ ត្រញំង​ធំ ឃុំ​ស្រងែ ស្រុក​ព្រៃឈរ ខេត្ដ កំពង់ចាម ។​
​ដោយឡែក​អ្នកបើកបរ​រថយន្ដ​មាន ឈ្មោះ សុខ សាវុធ ភេទ​ប្រុស អាយុ​៥២ ឆ្នាំ ជាម​ន្ដ្រី​អគ្គិសនី ស្នាក់នៅ​ភូមិ​ចំរើន ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

v4
​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត ហេតុ​បានឱ្យដឹងថា នៅមុន​ពេល​កើត ហេតុ គេ​ឃើញ​ជនរ​ង្រេ​គាះ​បាន​ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ ២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-7981 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ ជើង​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច កើតហេតុ គេ​ជនរងគ្រោះ​បាន​ចាប់ ហ្វ្រាំង​បោក​ចូលក្នុង​រថយន្ដ​អគ្គិសនី​ផ្ទប់ កង់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ។​

v5
​បើតាម​ការ​ឱ្យដឹងពី​មិ​ត្ដ​ភក្ដិ​ជន​រង គ្រោះ​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​ជា មួយ​គ្នា​បានឱ្យដឹងថា កាលពី​យប់មិញ ជនរងគ្រោះ​និង​រូបគាត់​បានធ្វើការ​នៅ រោងចក្រ​ខាងលើ​ថែម​ម៉ោង​១​យប់​ទល់ ភ្លឺ លុះដល់​ម៉ោង​សម្រាក​ក៏​នាំគ្នា​ជិះ​ម៉ូតូ ចេញទៅ​ផ្ទះ​ដែល​ស្នាក់នៅ​ម្ដុំ​ផ្សារ​ដី​ហុយ ហើយ​ពួកគាត់​ក៏បាន​ជិះ​ម៉ូតូ​ទៅផ្ទះ​មុន មាន​គ្នា​២​នាក់ ដោយឡែក​ជនរងគ្រោះ ជិះ​ម៉ូតូ​តែម្នាក់ឯង ។ មួយសន្ទុះ​ក្រោយ មក​ក៏មាន​គេ​ទូរស័ព្ទ​មក​ប្រាប់ថា មិ​ត្ដ ភក្ដិ​របស់គាត់​បាន​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​បាត់ទៅហើយ ។​

v2
​បើតាម​សម្ដី​អ្នកបើកបរ​រថយន្ដ​បាន ឱ្យដឹងថា រូបគាត់​បាន​បើករថយន្ដ​ម៉ាក ហ្វ័​ដ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រដ្ឋ ១៣-២ ០៣៤៩ ដោយ​បើកបរ​ក្នុងទិសដៅ​ពី​ជើង ទៅ​ត្បូង ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ។ លុះ​មកដល់​ចំណុចកើតហេតុ គាត់​បាន ឃើញ​ជនរងគ្រោះ​ចាប់​ហ្វ្រាំង​ម៉ូតូ​បោក​ដួល​ចូល​ក្រោម​រថយន្ដ ខណៈនោះ​រូប គាត់​បាន​ព្យាយាម​បើក​គេច​ដែរ តែ គេច​មិន​ផុត ជនរងគ្រោះ​បោក​ក្បាល ផ្ទប់​កង់​រថយន្ដ​បណ្ដាលឱ្យ​ស្លាប់​តែម្ដង ។​
​ក្រោយ​កើតហេតុ ក៏មាន​នគរបាល ចរាចរណ៍​ចុះមក​វាស់វែង ហើយ​បាន នាំយក​រថយន្ដ​និង​ម៉ូតូ​ទៅ​ការិយាល័យ ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ។ ចំណែក​សាកសព​បានប្រគល់​ឱ្យ​ក្រុម គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

v1