បុរស​ម្នាក់​ស្រវឹងស្រា​ត្រូវ​ម៉ូតូ​ស្ត្រី​ម្នាក់​គៀរ​ធ្លាក់​លូ​របួសធ្ងន់​

0

​ព្រះសីហនុ​´៖​ក្នុង​ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​នឹង​ដ៏​កំ​រ៉​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ក្នុង​ឧ​ប្ប​តិ្ត​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏ ដែល​បង្ករ​ឡើង​ដោយ​ម៉ូតូ​បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ទៅ​គៀរ​ម៉ូតូ​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​ខ្លួនឯង ។​b3
​ ​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ បាន​កើតឡើង​នៅវេលា​ម៉ោង ១៥​និង ១០​នាទី​រសៀល​ថ្ងៃទី ៣១​ខែ មីនា ឆ្នាំ ២០១៥ នៅ​ចំណុច​កែង​ផ្លូវ​ឡើង​ផ្សា​ពាណិជ្ជកម្ម​ស្ថិតក្នុង​សង្កាត់​២​ក្រុងព្រះសីហនុ នៅក្នុង​ហេតុ​ការ​ណ៏​នេះ បង្ករ​ឡើង​ដោយ ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ​គ្មាន​ពាក់​ស្លាក​និង​គ្មាន​ខោអាវ​ម៉ូតូ​ត្រឹមត្រូវ​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​តែ​គេ​ស្គាល់​ថា​ជាជាង​កាត់សក់​នៅ​ម្តុំ​(​សេ​តេ​)​និង​ម៉ូតូ​ស្ត្រី​ម្នាក់ទៀត​ម៉ាកវ៉េវ​ឆ្លាម​ពណ៌​ក្រហម​ជិះ​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​។​

b4
​តាម​សាក្សី​ឃើញ​ហេតុ​ការ​ណ៏​បាន​ឲ្យ​ដឹងថា​មុនដំបូង​គាត់​ឃើញ​ម៉ូតូ​វីវ៉ា​ជិះ​គ្នា​ម្នាក់ឯង​ក្នុង​សភាព​ស្រវឹង​រ៉េ​ពេញ​ផ្លូវ​ជិះ​ពី​ត្បូង​ទៅ​ជើងបាន​បទ​ប​ញ្ជ្រា​ស់​ទឹ​ស​ទៅ​គៀរ​ម៉ូតូ​ស្ត្រី​ម្នាក់ទៀត​ក្នុង​ដំណើរ​ពី​កើ​តទៅ​លិច​បណ្តាល​ឲ្យ​រ៉េ​ចង្កូត​ដួល​រួច​បុរស​ជិះ​ម៉ូតូ​វីវ៉ា​បាន​ខ្ទៀតចូល​ក្នុង​លូ​ដែលមាន​ជុំរៅ​ប្រហែលជា​៣​ម៉ែ​តបត​ក​សន្លប់​ស្តូកស្តឹង​ត្រូវបាន​ក្រុម​អ្នករត់​ម៉ូតូ​ឌុ​ម​ជួយ​លើកឡើង​និង​ទូរ​សព្ទ័​ហៅ​រថយន្ត​សង្គ្រោះ​គ្លី​នី​ក​ឯកជន ខេត្ត​ព្រះសីហនុ ដឹក​យកមក​ធ្វើការ​សង្គ្រោះ​កុំ​អី​ឈ្លួ​ក​ទឹកលូ​ស្លាប់បាត់​ទៅហើយ​ដោយឡែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរ​ណ៏​ធ្វើ​កំណត់ហេតុ​យកទៅ​ផើ្ញ​រ​ទុក​រងចាំ​បងប្អូន​មក​ទទួលយក​ទៅវិញ ៕b2