​ស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​ដេញ​គ្នា​ទៅបុក​រថយន្ត​ហាយ​ហ្វ្រី​ត​របួសធ្ងន់​២​នាក់​

0

​ព្រះសីហនុ​៖ យុវជន​មួយក្រុម​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​ដេញ​គ្នា​ប្រសាច​ពេញ​ផ្លូវ​ទៅបុក​រថយន្ត​មួយគ្រឿង​កុំ​ពុង​ធ្វើដំណើរ​ច្រះ​ទឹ​ស​គ្នា​បណ្តាលអោយ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់ ហេតុ​ការ​ណ៏​កើតឡើង​កាលពី​ម៉ោង​៧​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៤​ខែ​មិនា​ឆ្នាំ​២០១៥​ស្ថិតនៅតាម​បណ្តោយ​n2ឆ្នេរ​អូ​ឈើទាល​កែង​ផ្ទះ​សម្តេច​ដែក​ជោ​ស្ថិត​ក្នុងភូមិ​៤​សង្កាត់​៤​ក្រុងព្រះសីហនុ​។​
​តាម​សាក្សី​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់​ឃើញ​រថយន្ត​មួយគ្រឿង​ហាយ​ហ្វ្រិ​ត​មួយគ្រឿង​ព័​ណ​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2x 4175​ជិះ​គ្នា​២​នាក់​ទឹ​សដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​មធ្យម​លុះដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​ពី​ទៅ​បី​គ្រឿង​ជិះ​ដេញ​គ្នា​ប្រសាច​ពេញ​ផ្លូវ​ហើយ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ា​វីវ៉ា​ព៌​ណ​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​1B 2944 ជិះ​គ្នា​ពីរ​នាក់​គេច​រថយន្ត​ដែល​នៅខាងមុខ​ក៏​ជ្រុល​ទៅបុក​រថយន្ត​ហាយ​ហ្វ្រិ​ត​ខាងឆ្វេង​ដៃ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​របួសធ្ងន់​បាក់​ភ្លៅ​ខាងឆ្វេង​និង​ម្នាក់ទៀត​បោក​ក្បាល​របួសធ្ងន់​ដែរ​ក្រោយពេល​កើតហេតុ​ត្រូវបាន​មិត្ត​ភ​ក្ត្រ័​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

n4
​តាម​សម្តី​សម្ថ​កិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ទាំង​២​នាក់​ជា​សិស្ស​ចេញពី​ជួបជុំ​មិត្ត​ភ​ក្ត្រ័​ផឹកស៊ី​ហើយ​ជិះ​ម៉ូតូ​ដេញ​គ្នា​លេង​ជនរងគ្រោះ​ទី​១​ឈ្មោះ​សាន ណា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​បុខ​រប​សិស្ស​ជា​អ្នកបើក​ម៉ូតូ​របួសធ្ងន់​ទី​២​ឈ្មោះ​សារឿន​នា​អាយុ​១៨​ឆ្នាំ​មុខរប​សិស្សរបួស​ធ្ងន់​បោក​ក្បាល​និង​អ្នកបើករថយន្ត​ឈ្មោះ​សៅ ធឿន អាយុ ២៥​ឆ្នាំ​ស្នាក់នៅ​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​មកលេង​ក្រុងព្រះសីហនុ​។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​យកទៅ​ព្យាបាល​ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​នគរបាល​ចរាចរ​ណ៏​ជើងគោក​យកទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

n1