​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម លួច​បង្កប់​ឈើ​កកោះ​ជា​ប្រភេទ​ឈើ​លេខ​១ ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​

0

​កំពង់ឆ្នាំង​៖​ឈើ​កកោះ​ប្រភេទ​លេខ​មួយចំនួន​៤​សន្លឹក​ធំៗ​ដែល​ក្រុម​ឈ្មួញ​លបលួច​ដឹក​បង្កប់​ពីក្រោម​គ្រឿងសង្ហារិម​ដឹក​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ត្រូវបាន​កំលាំង​នគ​បាល​កា​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឃាត់​ស្ទាក់​ចាប់បាន​ភ្លាមៗ នៅវេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ខាងមុខ​សាលាស្រុក​រលាប្អៀរ ខ​ណះ​ដែល​គេ​កំពុងធ្វើដំណើរ​ឆ្ពោះ​ចូលទៅ​ទីក្រុង​ភ្នំពេញ​។​​ប្រភពពី​សមត្ថកិច្ច​ដែល​បាន​ស្ថិតក្នុង​ការបង្ក្រាប​ខាងលើ​បាន​និយាយ​អោយដឹងថា​៖​រថយន្ត​ដែល​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បាន​នោះ​ម៉ាក អ៊ី ស៊ុយ ស៊ុយ ពណ៍​ស្ករ ពាក់​ស្លាក​លេខ ពោធិសាត់ ២​អា ០៩០៦ បើកបរ​ដោយ​ឈ្មោះ ប៉ម​វិចិត្រ អាយុ​៣៨​ឆ្នាំ រស់នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់​។​

q1
​លោក​វ​រះ​សេនីយ៍​ទោ ជិន សុផាត ប្រធាន​ការ​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​នៅ​មុនពេល​ឈានដល់​ការបង្ក្រាប​បាន​រថយន្ត​ដឹកឈើ​ខាងលើ កំលាំង​របស់លោក​បាន​ទទួល ព​ត៏​មាន​ជាក់លាក់ ទើប​ខាង​លោក​បាន​រាយ​កាណ៍​ជូន​លោកស្នងការ​នគ​បាល​ខេត្ត​និង​សុំ​ការអនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា​បញ្ចេញ​កំលាំង​តាម​ស្ទាក់​ចាប់បាន ហើយ​នាំយក​មកកាន់​ស្នងការ​នគ​បាល​ខេត្ត ធ្វើការ​ត្រួតពិនិត្យ​និង​បានប្រគល់ អោយទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទាំង​មនុស្ស​ទាំង​វត្ថុតាង ដើម្បី​ធ្វើការ​រក្សាទុក​និង​កសាង​ឯកសារ បញ្ជូន​បន្តទៅ​សាលាតំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

q2
​គួរបញ្ជាក់​ផងដែរ​ថា​៖​នៅវេលា​ម៉ោង​៥​និ​រ​៣០​នាទី​ល្ងាច​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៥ រថយន្ត​ដឹកឈើ​ធំៗ​ចំនួន​២​គ្រឿង​ត្រូវបាន​កំលាំង​សង្កាត់​រដ្ឋា​ល​ព្រៃឈើ​ក្រាំង​ស្គារ​និង​ប្រជា​ការពារ​ភូមិ​បាន​ស្ទាក់​ចាប់បាន និង​រក្សារ​ទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ រង់ចាំ​កសាង​ឯកសារ បញ្ជូនមក​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ ដើម្បី​កសាង​បន្តទៅ​សាលាតំបូង​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​។​កន្លងមកនេះ​មានការ​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​បាន​២​គ្រឿង​នៅ​ខ​ណ្ខ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង មកដល់ពេលនេះ​នៅ​មិនទាន់​ត្រូវបានធ្វើ​ការដោះលែង​នៅឡើយ​ទេ ករណី​ខាងលើនេះ​ទំនងជា​មានការ​កាច់​កុង​គ្នា​នៅក្នុង​ការរកស៊ី​ដឹកឈើ​នៅក្នុង​តំបន់​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ដែលមាន​សុទ្ធតែ​ឈ្មួញ​ជើង​ខ្លាំងៗ​ដែលមាន​អ្នកច្បាប់​និង​អ្នកមានអំណាច​នៅ​ពី​ក្រោយខ្នង ក្នុង​របរ រកស៊ី​ដឹកឈើ​នៅ​ចំណុច​ខាងលើនេះ​ផងដែរ​៕q4q3