(ពត៌មានរូបភាព វីដេអូ)ខេត្តកំពង់ធំ៖ តំបន់ប្រតិបិត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំ រៀបចំផែនការ ការពារសន្តិសុខ និងសុវត្តិភាព ក្នុងឳកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមេបញ្ជាការរង នាយទាហានជា ច្រើនរូបនៅព្រឹកថ្ងៃទី ៣ខែមេសា ឆ្នាំ ២០១៤។
បន្ទាប់ពីមេបញ្ជាការ តាមបណ្តាស្រុកក្រុង បានឡើងអាននូវរបាយការណ៍ សង្ខេបចំពោះបញ្ហារសន្តិសុខនៅ ក្នុងភូមិសាស្ត្រ ដែលបានបញ្ជាក់ពីសកម្មភាពបទល្មើស បានថយចុះគួរអោយកត់សម្គាល់ ។ កិច្ចប្រជុំនាថ្ងៃនេះ បានផ្តោតសំខាន់ទៅលើ កិច្ចសហការការពារ ក្នុងឳកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ គឺឆ្នាំមមី ព.ស ២៥៥៨ ដែលកំពុងតែរំកិល ខិតចូលមកនាថ្ងៃទី
១៤.១៥.១៦ ឆ្នាំ ២០១៤ខាងមុខនេះ ។ លោក កុល សុធា នាយរងសេនាធិការ តំបន់ប្រតិបត្តិការសឹករង មានយោបល់បន្ថែម របស់មេបញ្ជាការកងឯកភាពរួចមក។ ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់សឹករងកំពង់ធំបានប្រគល់ភារៈកិច្ច ដល់កងឯកភាព ទី១ ការចាត់តាំងកំលាំងចូលរួមសហការ ជាមួយនឹងសមត្ថកិច្ច អជ្ញាធរដែនដី ការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋ សប្បាយរីករាយក្នុងការទទួលនូវសេរីសួរស្តីឆ្នាំថ្មី ។
ទី២ ពង្រឹងបន្ថែមការប្រតិបត្តិការ ប្រចាំបញ្ជា ប្រចាំប្រយុទ្ធ គ្រប់សកម្មភាព ដើម្បីដោះស្រាយនៅហេតុការ អាក្រក់កើតឡើង នៅក្នុងភូមិសាស្ត្រ និងតាមគោលដៅប្រចាំការ ។ ទី៣ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវរៀបចំឲ្យមានការលេងល្បែង ប្រជាប្រិយ នៅតាមអង្គភាព ដើម្បីចូលរួមលើកស្ទួយ វប្បធម៌ និងប្រពៃណីខ្មែរ និងហាមដាច់ខាតមិនឲ្យមានការលេងល្បែងស៊ីសង ខុសច្បាប់ផ្សេងៗ នៅក្នុងមូលដ្ឋាន និងសូមឲ្យមានការប្រុងប្រយ័ត្ន នូវគ្រោះអគ្គីភ័យ ចូលរួមបង្កាកុំឲ្យកើតមាន ជាពិសេសគឺបញ្ហារ គ្រោះថ្នាក់ចរាចរ ដែលកក្តាចម្បង ត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីការពារ ការខាតបង់នូវទ្រព្យសម្បត្តិ និងបាត់បង់ជីវិត ។
ក្នុងនោះដែរឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានដាក់បទបញ្ជារដាច់ខាត ទៅលើការគ្រប់គ្របងអាវុធ ជាតិផ្ទុះ យ៉ាងតឹងរ៉ឹងបំផុត ដោយមិនអនុញ្ញាតិឲ្យ យោធិននាំយកអាវុធ ចេញទៅក្រៅអង្គភាព ដោយគ្មានបទបញ្ជា ដើម្បីចៀសវាង យោធិនទៅប្រព្រឹត្តអំពើមិនគម្បី ប៉ះពាល់ដល់សិទ្ធសេរីភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាចុងក្រោយឯកឧត្តមសំណូមពរ ឲ្យកងឯកភាពរៀបចំ ដោយយកចិត្តទុកដាក់ទទួលខុសត្រូវ ចំពោះយោធិនឲ្យមានការចាត់តាំង បែងចែកឲ្យកំលាំងបានទៅជួប បងប្អូនសាច់ញ្ញាតិ ក្នុងឳកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។