​យុវជន​ម្នាក់​ខឹង​ប្រពន្ធ​មាន​ប្ដី​ក្រោយ​តាម​ទៅ​ដុត​ផ្ទះ​ចោល​

0

​ខេត្ដ​កំពង់ស្ពឺ ៖​បុរស​ម្នាក់​ត្រូវបាន នគរបាល​ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើ​សកម្មភាព​យក​ភ្លើង​ដុត​ផ្ទះ អតីត​ប្រពន្ធ​ដែល​បាន​លែងលះគ្នា​ជិត​១​ឆ្នាំ​មកហើយ ដោយសារ​ខឹង​នាង​យកប្ដី​ក្រោយ​មួយទៀត​។ ករណី​ឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​៣១ ខែមីនា w1ឆ្នាំ​២០១៥ នៅ​ភូមិ​ថ្លុក​រាំ ឃុំ ខ្ទុំ​ក្រាំង​ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ ។​
​បុរស​ដែល​នគរបាល​ឃាត់ខ្លួន​មាន ឈ្មោះ យ៉ុង​សុ ភក្ដិ ហៅ​យ៉​ត​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំងក្រសាំង ឃុំ​ភ្នា​យ ស្រុក​សំរោង​ទង​ខេត្ដ​កំពង់ស្ពឺ ។ ចំណែក ស្ដ្រី​ជា​ប្រពន្ធ​មានឈ្មោះ យឹម ដា​នី អាយុ​២៥​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ ។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា​រូបគេ​និង​អតីត ប្រពន្ធ​បាន​យកគ្នា​ជា​ប្ដី​ប្រពន្ធ​អត់​ខាន់ស្លា​អស់​រយៈពេល​ជិត​៤​ឆ្នាំ​មកហើយ ហើយ មួយរយៈ​ចុងក្រោយ​នេះ​រូបគេ​ក៏បាន​ចុះ ពី​ផ្ទះ​ទៅ​រស់នៅ​ស្រុកកំណើត​វិញ ដោយសារតែ​រស់នៅ​មិន​ចុះសម្រុង​គ្នា ។ ជន សង្ស័យ​បន្ដថា​រូបគេ​បាន​បែក​ពី​អតីត ប្រពន្ធ​ជិត​១​ឆ្នាំ​មកហើយ ស្រាប់តែ​នៅពេល​ថ្មីៗ​នេះ រូបគេ​បានទទួល​ដំណឹង​ថា​នាង​បាន​យក​បុរស​ម្នាក់​នៅក្នុង​ភូមិ​មក​រួមរស់​ជាមួយគ្នា​ជា​ប្ដី​ប្រពន្ធ ធ្វើឱ្យ​រូប គេ​កើតក្ដី​ប្រច័ណ្ឌ​ក្ដៅក្រហាយ​ជា​ពេក ពន់ ក៏​ជិះ​ម៉ូតូ​ពី​ផ្ទះ​កំណើត ក្នុង​គោលបំណង​ទៅ​ដុត​ផ្ទះ​អតីត​ប្រពន្ធ​ចោល​មិន ឱ្យ​រួមរស់​ជាមួយ​ប្ដី​ក្រោយ​តែ​នៅពេល ដុត​ឆេះ​ជញ្ជាំង​២​ផ្ទាំង ក៏ត្រូវ​អ្នកភូមិ​ផ្អើលឆោឡោ​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច តែម្ដង ។​

w1
​លោក​វរសេនីយ៍ត្រី ឃុ​ត សុផល អធិការនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា ផ្ទះ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព ដុត​នេះ មាន​ទំហំ ៥​ម៉ែត្រ​គុណ ៦​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ដី ។​​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បានក​សាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរ បាល​ខេត្ដ​កំពង់ស្ពឺ​ដើម្បី​ចាត់ការ​តាម នីតិវិធី ៕