ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​ឧបករណ៍​ឆក់​ត្រី​ចំនួន​៩២៨​គ្រឿង​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​

0

​កំពង់ឆ្នាំង​៖​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ធ្វើការ​ប្រគល់​ឧបករណ៍​ឆក់​ត្រី​ចំនួន​៧៦២​គ្រឿង និង​សំណាញ់​ឆក់​មួយគ្រឿង​ទៀត ជូន​សមត្ថកិច្ច​រដ្ឋបាល​ជលផល​ក្រោយពី​បាន​ផ្សព្វផ្សាយ​នូវ​សេចក្តីណែនាំ​លេខ​០៩ ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ របស់​ឯកឧត្តម ឈួ​រ ច័ន្ទ​w1ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​ដល់​ប្រជាពលរដ្ឋ ស្តីពី​ការចាត់​វិធានការណ៍​លុបបំបាត់​ឧបករណ៍​ឆក់​ត្រី​រួចមក​។​ការប្រគល់​ជូន​ឧបករណ៍​ឆក់​ត្រី​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយមាន​ការចូលរួម​ពី​លោក ជុន ថា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្ត លោក លី ឡា នាយរង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង និង​លោក ជិន សុផាត នាយការិយាល័យ​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​។​

w2
​ ​លោក ជុន ថា​រិ​ទ្ធ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែងអោយដឹងថា​៖​ក្នុងការ​ចាត់វិធានកា​រណ៍​លុបបំបាត់​ឧបករណ៍​ឆក់​ត្រី តាម​សេចក្តីណែនាំ​លេខ​០៩​របស់​ឯកឧត្តម​អភិបាលខេត្ត​អាជ្ញាធរ​ស្រុក​ក្រុង​ទាំង​៨​បាន​ចាត់​វិធានការណ៍ គឺ​ការចុះ​ផ្សព្វផ្សាយ​ក្នុង​វេទិកា​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​និង​បាន​ចុះ​ចែក​សេចក្តី​ណែរ​នាំ​ជូន​ប្រជាពលរដ្ឋ​តាម​ផ្ទះ និង​មុខសញ្ញា​ឆក់​ត្រី​បានជា​ច្រើន​ម៉ឺន​សន្លឹក​។​ក្នុងនោះដែរ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល ចុះ​ស្រង់​មុខសញ្ញា​ដែលមាន​ឧបករណ៍​ឆក់​ត្រី​នៅក្នុង​ស្រុក​ក្រុង​ទាំង​៨​។​
​ ​ក្រោយពី​អាជ្ញាធរ​ស្រុក​ក្រុង បាន​អនុវត្ត​ចលនា​ប្រជាពលរដ្ឋ​តាម​ខ្លឹមសា​លិខិត​ដែល​បាន​ចែកជូន​រួចមក ឧបករណ៍​ឆក់​ត្រី​ចំនួន​៧៦២​គ្រឿង ត្រូវបាន​ប្រជាពលរដ្ឋ​តាម​បណ្តា​ស្រុក​ក្រុង​ទាំង​៨ ស្ម័​គ​ចិត្ត​យកមក​ប្រគល់ជូន​សមត្ថកិច្ច​ប៉ុស្តិ​រដ្ឋបាល​វិញ ហើយ​ថ្ងៃនេះ​ស្នងការដ្ឋាន​បានប្រគល់​ឧបករណ៍​ឆក់​នេះ​ជូន​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ជា​អ្នកចាត់ការ​បន្ត​។​

w1
​ ​លោក លី ឡា បានបញ្ជាក់​អោយដឹងទៀតថា​៖​ក្នុងការ​អនុវត្ត​នូវ​សេចក្តីណែនាំ​នេះ ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ក្រុង​ទាំង​៨​ជាប្រចាំ និង​បាន​លើក​វិធានការ​សំរាប់​អនុវត្ត​បន្ត ទី​១​គឺ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ស្រុក​ក្រុង ត្រូវ​ប្រើប្រាស់​កំលាំង​សរុប វិធានការណ៍​សរុប មធ្យោបាយ​សរុប​ដោយ​សហការ​ជាមួយ​កងកំលាំង​ទាំង​៣ បន្ត​អនុវត្ត​អោយបាន​ខ្លាំងក្លា និង​ផុលផុស​បន្ថែមទៀត​។​ទី​២​គឺ​ត្រូវ​ចុះ​ជួប​មុខសញ្ញា ផ្ទាល់​ដល់ផ្ទះ​តែម្តង និង​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​ការប្រព្រឹត្ត​បទល្មើស​។​ទី​៣​គឺ​ត្រូវ​ប្រើ​វិធានការណ៍​ឃ្លាំមើល​ទាំងមុខ​សញ្ញា​ដែល​បាន​ប្រគល់អោយ​ហើយ និង​មុខសញ្ញា​ដែល​កំពុង​លាក់ទុក​ឧបករណ៍​ឆក់​។​ដោយឡែក​ឧបករណ៍​ឆក់​ត្រី​ដែល​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល អាជ្ញាធរ និង​កងកំលាំង​ទាំងបី​ប្រមូលបាន​មាន​រហូតដល់​៩២៨​គ្រឿង និង​សំណាញ់​ឆក់​១​គ្រឿង​ទៀត ហើយ​ឧបករណ៍​នេះ​នឹងត្រូវ​បំផ្លាញចោល​នៅវេលា​ថ្ងៃស្អែក​។​
​ ​វិធានការណ៍​ទាំង​៣​ចំណុច​ខាងលើនេះ អាជ្ញាធរ​ស្រុក​នឹង​បន្ត​អនុវត្ត​រហូត​តទៅ ហើយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​នឹង​ធ្វើការ​បូកសរុប​ម្តងទៀត​បន្តបន្ទាប់ ដើម្បី​ដឹងថា​តើ​ការ​ស្ម័​គ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ប្រគល់​នូវ​ឧបករណ៍​ល្មើស​នេះ​បាន​ប៉ុនណា ហើយ​លោក​បាន​អំពា​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប​ឈ្ឈ​ប់​ជាបន្ទាន់​នូវ​ការផលិត ទិញ លក់ ដឹកជញ្ជូន រក្សាទុក​ឧបករណ៍​ឆក់​ត្រី ដែល​អ្នកប្រព្រឹត្ត​ត្រូវ​ប្រឈម​នឹង​ការផ្តន្ទាទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់​លេខ​២ ត្រង់​មាត្រា​ទី​១០០ ចំណុច​៤ ដែល​ត្រូវដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​ទៅ​៥០​លាន​រៀល​។​ដោយឡែក​អ្នក​កំពុង​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​វិញ ត្រូវ​ប្រឈម​នឹង​ការផ្តន្ទាទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់​លេខ​១ ត្រង់​មាត្រា​ទី​៩៨ ចំណុច​៤ ដែល​ត្រូវដាក់​ពន្ធនាគារ​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ និង​វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញចោល​៕ w1