ក្រុងតាខ្មៅ ៈ កើតហេតុ ថ្ងៃទី ០១.០៤.២០១៥ វេលាម៉ោង ០៨.១០នាទីចំណុច ផ្សារតាខ្មៅចាស់ភូមិតាខ្មៅ១ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាលជនរងគ្រោះឈ្មោះ អែល ភីនី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិព្រែកតាពៅ សង្កាត់ដើមមៀន
ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ត្រី ។ជនល្មើសចំនួន ០៣ នាក់
១-ឈ្មោះ ញឹម ធឿន ភេទស្រី អាយុ ២៥ឆ្នាំ ស្រុកកំណើតភូមិសណ្តែកព័ន្ធ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្ត តាកែវ ទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិអំពិល សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួល
គោក ក្រុងភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
២-ឈ្មោះ នុយ នី ភេទស្រី អាយុ ៣៨ឆ្នាំ ទីលំនៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន
ជ័យ ភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)
៣-ឈ្មោះ ចិត្រ ភេទប្រុស អាយុ ២៤ ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិអំពិល សង្កាត់ទឹកល្អក់
ទី១ ខណ្ឌទួលគោក ក្រុងភ្នំពេញ មុខរបរ មិនពិតប្រាកដ (គេចខ្លួន)។វត្ថុតាងចាប់យក
ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដាសេ១២៥ ផ្លាកលេខ ភ្នំពេញ១S-៤៨៦៨ទូរស័ព្ទ អិុនចុចពិល ០២គ្រឿងខ្សែលោហធាតុពណ៌លឿងប្រវែង ៥៤ស.មគ្រាប់ដែកចំនួន ០២ កញ្ចប់

ស្បោង ក្រណាត់ពណ៌ក្រហមចំនួន ០២កាបូបដៃពណ៌ឈាមជ្រូកចំនួន ០១បង្កាន់ដៃលក់មាសចំនួន ០១សភាពនៃរឿងហេតុនៅថ្ងៃទី១៤.០២.២០១៥ វេលាម៉ោង០៨.០០ នាទី ក្រុមជនល្មើសបានធើ្វសកម្មភាពឆបោកទៅលើជនរងគ្រោះនៅកន្លែងកើតហេតុខាងលើ ដោយធ្វើជាជ្រុះខ្សែករមាសក្លែងក្លាយ ហើយថារើសបានដោយបបួលជនរងគ្រោះទៅចែកគ្នានៅកន្លែងស្ងាត់ ដោយចែកគ្នាមិនដាច់ក៏ឲ្យជនរងគ្រោះដោះគ្រឿងអលង្កានៅជាប់ខ្លួនមានកងដៃផ្លាទីន០២ឈុត ក្រវិលផ្លាទីន០១គូរ ចិញ្ចៀនផ្លាទីន ០២វង់ហើយឲ្យខ្សែករមាសក្លែងក្លាយទៅជនរងគ្រោះវិញ បន្ទាប់មកក្រុមជនលើ្មសក៏គេចខ្លួនបាត់ ។
លុះថ្ងៃនិងវេលាកើតហេតុខាងលើក្រុមជនល្មើសបានមកបំរុងធ្វើសកម្មភាពដដែលទៅលើឈ្មោះ ឡេង សុភា ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិព្រែកសំរោង២សង្កាត់-ក្រុងតាខ្មៅ មុខរបរ ជាងលក់សក់ តែត្រូវសន្តិសុខផ្សារតាខ្មៅចាស់ស្គាល់ក៏ដេញចាប់ឃាត់ខ្លួនបាន០២នាក់ក្នុងចំណោម០៣នាក់ រួមទាំងវត្ថុតាង ភ្លាមនោះជនរងគ្រោះខាងលើឃើញក៏ស្គាល់បានចង្អុលបង្ហាញ ហើយជនល្មើសក៏សារភាពថាខ្លួនធ្លាប់បានឆបោកគ្រឿងអលង្កាជនរងគ្រោះពិតប្រាកដមែន ។ កន្លងមកក្រុមជនល្មើសធ្លាប់ធ្វើសកម្មភាពឆបោកទម្លាក់មាសនេះជាច្រើនដងហើយ ហើយធ្លាប់ជាប់ពន្ធនាគារផងដែរ ។





































