ខេត្តកំពង់ធំៈ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ សហការជាមួយលោក កែវ សុផល ស្នងការង និងជាប្រធានការិយាល័យប្រឆាំងបទល្មើសកណ្តាល សេដ្ឋកិច្ច ព្រមទាំងកម្លាំងប្រឆាំងបទល្មើស បានដឹកនាំបង្ក្រាប សំបុកចែកចាយគ្រឿងញៀន ដែលកំពុងតែធ្វើសកម្មភាព ចែកចាយ និងសេព ក្នុងពាក់ព័ន្ឋទៅនឹងសិស្សសាលាចំនួន៩នាក់ ក្នុងថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០១៥ សរុបបានជិត៣០នាក់ ស្ថិតនៅចំនុចវាលស្រែ១០០ មុខផ្ទះសំណាក់ ថៃលី ក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក កែវ សុផល ស្នងការង បានឲ្យដឹងថា ដោយទទួលបាននូវបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ បានពង្រឹងនូវសមត្ថភាពដល់ការិយាល័យជំនាញនានា ចំណុះឲ្យស្នងការនគរបាលខេត្តកំពង់ធំ ក្នុងការចូលរួមសហការ ជាមួយអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បង្ក្រាបនូវបទល្មើសផ្សេងៗនៅក្នុងភូមិ សាស្ត្រដែលទទួលខុសត្រូវ តាមបណ្តាអធិការ និងប៉ុស្តិ៍រដ្ឋបាល ដើម្បីសុខសវត្តិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបទល្មើសការសេព និងចែកចាញគ្រឿងញៀន ដែលជាមុខសញ្ញាសំខាន់ ដែលបានដែលមានគោលដៅវាយប្រហារទៅលើសិស្សសាលា និងក្រុមយុវ័យ ព្រមទាំងតាមបណ្តាក្លឹបកំសាន្ត និងរមណីយដ្ឋាន ខារ៉ាអូខេ ចំនុចទាំងនេះគឺជាចំនុច ប្រមូលផ្តុំនៃការចែកចាញគ្រឿងញៀន។
មន្ត្រីនៃការិយាល័យប្រឆាំបទល្មើស គ្រឿងញៀន បានឲ្យដឹងថា កិច្ចសហការប្រតិបត្តិការ បង្ក្រាបគ្រឿងញៀននេះ ក្នុងរយះពេល១ថ្ងៃ១យប់ សមត្ថកិច្ចបានបង្ក្រាបជនចែកចាញ និងសេពគ្រឿងញៀន ជិត៣០នាក់ តែក្នុងនោះមានសិស្សចំនួន៩នាក់ មន្ត្រីប៉ូលិសនៃស្នងការនគរបាលកំពង់ធំ ដែលទើបតែចូលថ្មីចំនួន២នាក់ ក៏ត្រូវបានឃាត់ខ្លួនដោយមានការពាក់ព័ន្ឋទៅនឹងគ្រឿងញៀន ចំណែកអ្នកដែលប៉ះពាល់មានស្ថានភាពស្រាល ត្រូវបានអប់រំណែនាំកែប្រែ ឲ្យត្រឡប់ ទៅផ្ទះវិញដោយមានអាណាព្យាបាលធានា ចំណែកអ្នកដែលមានស្ថានភាពទម្ងន់ទោសធ្ងន់មានចំនួន ១១នាក់ ក្នុងនោះមានប៉ូលិស២នាក់ផងដែរ ត្រូវបានកសាសំណុំរឿង បញ្ជូនទៅកាន់តុលាការ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅបានសុខសាន្ត និង បញ្ជ្រៀសនូវការប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចត្រូវរឹតបន្តឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ក្នុងការស៊ើបអង្កេត និងចងក្រងសំណុំរឿងក្នុងការបញ្ជូនឲ្យមានភាពយុត្តិធម៌ និងមានការផ្សព្វផ្សាយនូវទោស កំហុសឥទ្ធិពលនៃគ្រឿងញៀនដល់សហគមន៍ មូលដ្ឋានដើម្បីរួមគ្នាទប់ស្កាត់បទល្មើសការចរាចរណ៍គ្រឿងញៀន ។
ដោយ ប៊ុន រដ្ឋា