ខេត្តមណ្ឌលគិរី៖ ប្រជាសហគមន៍បាននាំគ្នាល្បាតតាមបន្ទាត់ព្រុំដែននៅ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បាននាំគ្នាពទ្ធ័ចាប់ជនជាតិវៀតណាមចំនួន០៦នាក់ ចូលមកធ្វើសកម្មភាពដឹកជញ្ជូនឈើនៅក្នុងទឹកដីកម្ពុជា ចាប់បានម្នាក់និងគោយន្តចំនួន០២គ្រឿងនិងរត់រួចចំនួន ០៥នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៣១ មិនា ឆ្នាំ ២០១៥ នៅចំណុចក្នុងព្រៃស្ថិតនៅឃុំ ប៊ូស្រា ក្នុងតំបន់ស្នូលដែនជំរកសត្វព្រៃ ភ្នំណាំលៀរ ។
លោក ឃុត ចាន់រ៉ា ជាអនុប្រធានសហគមន៍នៅស្រុក ពេជ្រាដា បានរាយការណ៍មកថា កាលពីល្ងាចថ្ងៃទី ៣១ មិនា ឆ្នាំ២០១៥ គ្រាដែលក្រុមសហគមន៍ការពារព្រៃឈើបាននាំគ្នាចុះល្បាតនៅតាមបន្ទាត់ព្រុំដែននៅឃុំ ប៊ូស្រា ស្រាប់តែបានប្រទះឃើញជនជាតិវៀតណាមចំនួន ០៦នាក់ និងគោយន្តចំនួន០២គ្រឿងកំពុងធ្វើសកម្មភាពប្រព្រិត្តបទល្មើសព្រៃឈើខុសច្បាប់នៅក្នុងទឹកដីខ្មែរ គ្រានោះពួកគេបាននាំគ្នាពទ្ធ័ចាប់បានជនជាតិវៀតណាម ម្នាក់និងគោយន្តចំនួន០២គ្រឿងរីឯជនជាតិវៀតណាមចំនួន០៥នាក់បានរត់គេចខ្លួនបាត់ ការឃាត់ចាប់ខ្លួនជនជាតិវៀតណាមម្តងៗត្រូវបានគេរាយការណ៍ថា ពុំសូវឃើញមានវត្តមានចូលរួមពីមន្ត្រី បរិស្ថាននឹងមន្ត្រីដែនជំរកបានចូលរួមនោះឡើយ ។ ចំណែកវៀតណាមម្នាក់និងគោយន្ត០២គ្រឿង សហគមន៍បានធ្វើការប្រគល់អោយលោក សុះ ម៉ាឡែន ហើយ។
ប្រភពព័ត៍មានបានរាយការណ៍បន្តថា បុរសជនជាតិវៀតណាម ត្រូវបានលោក សុះម៉ាឡែន បានធ្វើការប្រគល់ជនសង្ស័យ មកកាន់ការិយាល័យនគបាលជំនាញនៃស្នងការដ្ឋាននគបាល ខេត្តដើម្បីចាត់ការបន្តនៅថ្ងៃទី ០១ មេសា ២០១៥ ។ ប៉ុន្តែប្រភពជាផ្លូវការនិយាយថា ជនជាតិវៀតណាមចំនួន ម្នាក់ ដែលបានបញ្ជូនមកកាន់ការិយាល័យ អន្តោប្រវ៉េសន្ន៍ នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី តែជនសង្ស័យម្នាក់នោះត្រូវបានប្រធានការិយាល័យជំនាញដោះលែងអោយរួចខ្លួននៅថ្ងៃដរដែលនោះហើយ ។ គេពុំទាន់ដឹងច្បាស់ទេថា ការដោះលែងបុរសជនជាតិវៀតណាមម្នាក់នោះជាថ្នូរអ្វីនោះឡើយ ។ មហាជនទូទៅនៅក្នុងតំបន់បាននាំគ្នាធ្វើការរិះគន់ចំៗដល់មន្ត្រីទទួលខុសត្រូវដែនជំរកសត្វព្រៃភ្នំណាំលៀរដែលគ្រប់គ្រងផ្ទាល់ពីមន្ត្រីបរិស្ថាន ខេត្តថា សព្វថ្ងៃគំរបព្រៃឈើហាមឃាត់នៅក្នុងតំបន់ស្នូលដែនជំរកខាងលើកំពុងរងការរិចរិលខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃសង្ស័យមកពីមានការបើកដៃពីលោក ឈិត សុផល ប្រធានមន្ទីរបរិស្ថានខេត្ត និងលោក រត្ន័ សុវណ្ណនាយកដែនជំរកសត្វព្រៃភ្នំណាំលៀរ ជាអ្នកបណ្តែតបណ្តោយ ។
មហាជនទូទៅបានធ្វើការសំណូមពរដល់ក្រសួងជួយពិនិត្យមើលប្រពន្ធ័នៃការគ្រប់គ្រងពីសំណាក់មន្ត្រីនៅមន្ទីរ និងនាយកគ្រប់គ្រងដែននេះបើពុំដូចឆ្នេះទេ ប្រជាពលរដ្ឋនាំគ្នានិយាយថា គំរបព្រៃឈើនិងសត្វព្រៃអាចរលាយបាត់បង់ក្នុងពេលដ៍ខ្លីខាងមុខ ។ ពាក់ពន្ធ័ករណីដោះលែងមនុស្សម្នាក់ជាជនជាតិវៀតណាម លោក អ៊ិន ហេង ប្រធានការិយាល័យអន្តោប្រវេសន្ន នៃស្នងការដ្ឋាននគបាលខេត្ត លោកថាពិតជាបានបញ្ជូនជនជាតិវៀតណាមម្នាក់នោះមែនដោយសារតាមចំឡើយសារភាពរបស់គេគឺពិបាកដា់បន្ទុកពីព្រោះគ្រាន់តែចូលឆ្លងកាត់មកដីខ្មែររីឯសកម្មភាពនៃការប្រព្រិត្តបទល្មើសផ្សេងៗនោះជនជាតិវៀតណាម គេពុំទាន់បានប្រព្រិត្តអ្វីនោះទេ ៕ ដោយ សុភ័ក្ក