កំពង់ធំៈ ដោយការខិតខំប្រឹងប្រែង របស់លោក ឧត្តមសេនីយ៍ត្រី ជូន សំអាន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តកំពង់ធំ បានជម្រុញឲ្យមានការអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានរក្សាអាវុធជាតិផ្ទុះ នៅក្នុងការគ្រប់គ្រង ឲ្យប្រគល់ ជូនសមត្ថកិច្ចនៅតាមមូលដ្ឋាន និងអាវុធកែច្នៃ សរុប២២២ដើម ក្នុងឆ្នាំ២០១៤ ដើម ដើម្បីចូលរួមតាមគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនុចដោយមានការចូលរួមសហការយ៉ាងល្អប្រសើរពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
មន្ត្រីនៃការិយាល័យព្រហ្មទណ្ទ នៃស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ជូន សំអាន ស្នងការនគបាលខេត្តកំពង់ធំ បានរឹតបន្តឹងនូវការស្រាវជ្រាវអាវុធជាតិផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាម ដែលប្រជាពលរដ្ឋបានលាក់ទុក ឲ្យប្រគល់ជូនសមត្ថកិច្ច ដោយសង្កត់ធ្ងន់លើការគ្រប់គ្រងអាវុធជាតិផ្ទុះដោយគ្មានការអនុញ្ញាតិ និងអាចមានទោសតាមផ្លូវច្បាប់ និងធ្វើការផ្សព្វផ្សាយ ទើបប្រជាពលរដ្ឋមានការ យល់ដឹង និងបាននាំយកអាវុធជាតិផ្ទុះ រួមមានអាវុធស្វាប្រវត្ត និងអាវុធកែច្នៃ ប្រគល់ជូនសមត្ថកិច្ច រួមទាំងអាវុធដែល សមត្ថកិច្ចធ្វើការដកហូតពីប្រជាពលរដ្ឋមួយចំនួន រួមមាន អាវុធ AK 105ដើម អាវុធ អ៊ឹមសី ២២ដើម អាវុធ CKC ៩៥ ដើម សរុបអាវុធស្វាយប្រវត្តមាន ២២២ដើម រួមទាំងអាវុធកែច្នៃ ប្រើព្រួញជាអាវុធមាន ៣៧៦ដើម ។
លោក ឧត្តមសេនីយ៍ត្រី ជូ សំអាន បានឲ្យដឹងថា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋាន គឺត្រូវបានប្រមូលទាំងអាវុធស្វាយប្រវត្ត និងអាវុធកែច្នៃ យកមករក្សាទុក និងអាវុធកែច្នៃត្រូវបានដុតបំផ្លាញចោល និងសំណូមពរ ឲ្យប្រជាពលរដ្ឋ ចូលរួមយកអាវុធដែលបានគ្រប់គ្រង ប្រគល់ជូនសមត្ថកិច្ច ដើម្បីកាត់បន្ថយបទល្មើស និងរក្សាសន្តិសុខនៅក្នុងមូលដ្ឋាន។
ដោយ ប៊ុន រដ្ឋា




































