ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ការគ្រប់គ្រង​អាជីវកម្ម មណ្ឌល​កម្សាន្ត ទេសចរណ៍​មនុស្សពេញវ័យ ប្រភេទ​អាជីវកម្ម​ខា​រា​៉​អូ​ខេ ក្លឹប រង្គសាល​

0

​ខេត្តបន្ទាយមានជ័យ​
​នៅ​ល្ងាច​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៥​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​សាលប្រជុំ ខ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ការគ្រប់គ្រង​អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ប្រភេទ​អាជីវកម្ម ខារ៉ាអូខេ និង​ក្លឹប​រង្គសាល ផ្ទះសំណាក់​និង​ភោ​យ​នី​យ៍​ដ្ឋា​ន​ជាដើម​។​ពិធី​នេះ​imageមានការ​ចូលរួម លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ អ្នកស្រី​ចាន់​ថេ​ង​អភិបាលក្រុង​សិរីសោភ័ណ លោក​ជង់​ឡឹម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ និង​ម្ចាស់​អាជីវកម្ម​ចំនួន​១០០​នាក់​បាន​ចូលរួម​ផងដែរ​។​ក្នុង​កិច្ចប្រជុំ​នោះ​លោក​ជង់​ឡឹម​បានលើកឡើង​អំពី​បញ្ហា​ប្រឈម​និង​អាន​ច្បាប់​ស្តីអំពី​ធ្វើ​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ថា មន្ត្រី​ជុំនាញ​ទេសចរណ៍​នៅក្នុង​ខេត្ត​ត្រូវ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ដោយផ្ទាល់​មើល លក្ខខណ្ឌ​ក្នុងការ​ធ្វើ​អាជីវកម្ម​ឲ្យ​ដិតដល់​ដើម្បី​រក្សា សន្តិសុខ សណ្តាប់ធ្នាប់​សុ​វត្តិភាព ជូន​ភ្ញៀវ​ទេសចរណ៍​ឲ្យ​បានល្អ​។ លោក​បាន​បន្តថា​ក្នុងករណី​ទីតាំង​អាជីវកម្ម​រង្គសាល ឌី​ស្កូ​តែ​ក​និង​បៀរ​ហ្កា​ឌិន​ត្រូវ​ចាប់ដំណើរការ​អាជីវក​ម្ម​របស់ខ្លួន​ចាប់ពី​ម៉ោង​៦​ដល់​

image

ម៉ោង​១២​យប់​មិនត្រូវ​បង្ក​រំខាន​ដល់ មន្ទីរពេទ្យ សាលា​រឿន និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​អាជីវកម្ម មាន​មណ្ឌល​កម្សាន្ត ទេសចរណ៍​មនុស្សពេញវ័យ ប្រភេទ​អាជីវកម្ម​ខា​រា​៉​អូ​ខេ ក្លឹប រង្គសាល​និង​ផ្ទះសំណាក់​ជាដើម​ត្រូវគោរព​ច្បាប់​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ត្រូវគោរព​ប្រពៃណី ទំនាម​ទំលាប់​និង​មិនត្រូវ​ចូលរួម​ធ្វើ​សកម្មភាព​ណាមួយ​ដែល​បំពាន​ធ្វើ​ឲ្យ​ខូច​ប្រពៃណី​និង​វប្ប​ធ​ម៍​ជាតិ​ឡើយ​។​មិន​ត្រូវធ្វើ​អាជីវកម្ម​ដែល​បង្ក​ឲ្យ​មានការ​ប្រមូលផ្តុំ​ក្មេង​ទំនើង​និង​ឲ្យ​សិស្ស​គេច​ពី​សាលារៀន​និង​អ​និ​តី​ជន​និង​គ្រឿងផ្ទុះ​ចូលក្នុង​ទីតាំង​ធ្វើ​អាជីវកម្ម​និង​ត្រូវ​រក្សា​ការពារ​ស​ន្តី​សុខ សុ​វត្តិភាព​សណ្តាប់ធ្នាប់​សាធារណៈ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ដែល​ចូលមក​កម្សាន្ត​។​លោក​បាន​បន្តថា​មិនត្រូវ​ចូលរួម​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ពាក់​ព​ន្ធ័​ទៅ​និង​ការជួញដូ​និង​ការប្រើប្រាស់​គ្រឿងញៀន​ការជួញដូរ​និង​ការ​បង្ខាំង​មនុស្ស​ការជួញដូ​ផ្លូវភេទ​និង​ការផ្សព្វផ្សាយ​រូបភាព​និង​សម្ភារៈ​អាសអាភាស​ជាដើម​។​លោក​គោ​ស៊ុំ​សារឿ​ត​ក៏បាន​មានប្រសាសន៍​ដែរ​ថា​ម្ចាស់ ផ្ទះសំណាក់ សណ្ឋាគា មណ្ឌល​កម្សាន្ត ទេសចរណ៍​មនុស្សពេញវ័យ ខា​រ៉​អូ​ខេ រង្គសាល ឌី​ស្កូ​តែ​ក​ត្រូវ​ចូលរួមចំណែក​ទប់ស្កាត់​ផលប៉ះពាល់​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​រាយ​ការ​ជាបន្ទាន់​ដល់​ស​មិត្ត​កិច្ច​ក្នុងករណី​សង្ស័យថា​មាន​បទល្មើស​ការជួញដូ​រ​និង​ការប្រើប្រាស់​គ្រឿងញៀន​ជួញដូរ​មនុស្ស​បង្ខាំង​មនុស្ស​ការ​ញួ​ញ​ដូ​េ​កុមារ​អាជីវកម្ម​ផ្លូវភេទ​និង​រូប​អាសអាភាស​ជាដើម​ដើម្បី​រក្សា​ឲ្យ​បា​នវ​ប្បធ​ម៍ ប្រពៃណី​និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​យើង​ឲ្យ​បាន​ផូរផង់​៕