បាត់ដំបង: រថយន្តចំនួនពីរគ្រឿងបានព្រលះគ្នាយ៉ាងពេញទំហុឹង ដែលបណ្តាលអោយខូចខាតយ៉ាងដំណំព្រមទាំងមានការតក់ស្លុតយ៉ាងខ្លាំង ពីសំណាក់អ្នកជំងឺដែលស្ថិតនៅក្នុងរថយន្តសង្គ្រោះនោះ ខណ:ដែល រថយន្តទាំងពីរបានពើបប្រទះគ្នានៅត្រង់ចំនុចផ្លូវបំបែកក្បែរ
បងតុលាការ កាលពីវេលាម៉ោង10,30នាទីព្រឹកថ្ងៃទី2ខែមេសាឆ្នាំ2015 ស្តិកក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ យោងតាមសាក្សីដែលនៅជិតនឹងចំនុចកើតហេតុបាននិយាយថា ដំបូងគេឃើញមានរថយន្ត មួយគ្រឿងម៉ាកឡង់គ្រីស័រព៌ណស ពាក់ស្លាកលេខ ONG 146-2-003 ដែលជារថយន្តរបស់មន្ទីរពេទ្យអុីមេចិនសុី ដោយមានដឹកអ្នកជំងឺនៅក្នុងរថយន្តនោះដែរ បានបើកបរយ៉ាងលឿនក្នុងន័យបន្ទាន់ ព្រោះមានបើកភ្លើងសុីរ៉ែនផង ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ ប្រភពដដែលបានបន្តថា លុះទៅជិតដល់ផ្លូវបែកជាបួនត្រង់ចំនុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកVIGO ព៌ណស មួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ 2AA 7929 ក៏បានបើកបរយ៉ាងលឿនក្នុងទិសដៅខ្វែងគ្នាពីជើងទៅត្បូងដោយពុំមានបន្ថយល្បឿននៅត្រង់ផ្លូវបំបែកឡើយ ទើបបណ្តាលអោយប៉ះទង្គិចគ្នាយ៉ាងពេញទំហុឹង ដោយកៀបជាប់គ្នារុញឡើងទៅលើ ចិញ្ចើមថ្នល់តែម្តង។នៅក្នុងពេលនោះដែរ បើទោះបីជាសមត្ថកិច្ចនៃការិយាល័យចរាចរផ្លូវគោកមកដល់

ក៏ដោយក៏អ្នកជំងឺទាំងនោះមិនអាចចុះពីរថយន្តបានដែរ ថែមទាំងបាននិយាយថាពួកគាត់មានការ ភិតភ័យខ្លាំងណាស់ ដោយពួកគាត់ត្រូវបានគេដឹកបញ្ជូនពីមន្ទីរពេទ្យអុីមេចិនសុីឆ្ពោះទៅកាន់មន្ទីរពេទ្យយីគក់ ដើម្បីឆ្លុះ និងស្គែនខួរក្បាល ក៏ស្រាប់តែមានរឿងកើតឡើងនៅពាក់កណ្តាលផ្លូវទៅវិញ។ដោយឡែកភាគីរថយន្តVIGO ដែលមានដាក់ស្លាកសញ្ញាជាមន្ត្រីយោធារបស់ក្រសួងការពារជាតិផងនោះ បាននិយាយថា “អាងតែខ្លួនជាឡានពេទ្យបើកអីក៏លឿនម្ល៉េះ” ភាសានេះគឺលោកដែលជាអ្នកបើកបរប្រហែលជានិយាយដោយមិនបាន
ពិចារណាទេមើលទៅ ព្រោះបើរូបគេផ្ទាល់ធ្វើការបើកបរក្នុងល្បឿនធម្មតានោះប្រហែលជាអាចជាន់ហ្វ្រាំងទាន់ ហើយក៏មិនមានគ្រោះថ្នាក់ កើតឡើងនោះដែរ ព្រោះរថយន្តម្ខាងទៀតគេបានបើកភ្លើងសុីរ៉ែន ដែលជាសញ្ញាមានអភ័យឯកសិទ្ធិដូច្នេះយើងទាំងអស់គ្នាត្រូវតែស្គាល់ និងត្រូវចេះគោរពនូវសញ្ញានេះដោយដាច់ខាតមិនត្រូវបំពានឡើយ។ ភ្លាមៗនោះដែររថយន្តសង្គ្រោះរបស់មន្ទីរពេទ្យអុីមេចិនសុីបានបន្ថែមរថយន្តមកមួយគ្រឿងទៀតដើម្បីដឹកសាងអ្នកជំងឺបន្តបញ្ជូនទៅកាន់មន្ទីរពេទ្យយីគក់ ដោយឡែករថយន្តទាំងពីរគ្រឿងដែលមានបញ្ហា
ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់ការិយាល័យដើម្បីរក្សាទុក និងដោះស្រាយតាមផ្លូវច្បាប់៕





































