ខេត្តឧត្តរមានជ័យ៖
ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំមន្ត្រីយោធាជាន់ខ្ពស់នៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ 
ចុះសាកសួរសុខទុក្ខដល់កងទ័ពកំពុងឈរជើងនៅសមរភូមិមុខទិសទី២ នៃយោធភូមិភាគទី៤ ក៏ដូចជាអបអសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ ពិធីសំណេះសំណាលនេះ ដែលរៀបចំឡើងនៅ ទីបញ្ជាការកងពលតូខថ្មើរជើងលេខ៤១ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥។
ឯកឧត្តមឧត្តសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានឡើងរាយការណ៍ថា សភាពការណ៍នៅតាមបណ្តាលបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានស្ងប់ស្ងាត់ជាងឆ្នាំមុនៗ ហើយកងកម្លាំងយើងមានទំនាក់ទំនងល្អជាមួយកងកម្លាំងថៃ ហើយបានបង្កើនកិច្ចទំនាក់ទំនង សហប្រតិបត្តិការរួមគ្នាបានយ៉ាងល្អ ធ្វើឱ្យតំបន់ព្រំដែនមានស្ថេរភាព រីកចំរើនលើគ្រប់វិស័យ។ ហើយជាងនេះទៀត អង្គភាពប្រចាំទិសមុខក៏មិនបានធ្វេប្រហែស ក្នុងមួយវិនាទីណានោះឡើយ ដោយត្រៀមលក្ខណៈជានិច្ច និងបានជម្រុញការកសាងបន្ថែម នូវប្រព័ន្ធលេណដ្ឋានគ្រប់ប្រភេទ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដ៏ទៃទៀត ធ្វើការត្រួតពិនិត្យជួសជុលជាប្រចាំ ពង្រឹងការងារហ្វឹកហ្វឺន ដល់យោធិនក្មេងៗ ជំនួសដល់យោធិនចាស់ៗចូលនិវត្តន៍ ដើម្បីបំពេញបន្ថែមកម្លាំងស្នូលរបស់អង្គភាព ហើយក្នុងនោះ អង្គភាពបានដាក់ផែនការបន្ថែមលើ ការងារបង្កបង្កើនផលចិញ្ចឹមសត្វ និងដាក់ឱ្យប្រគួតប្រជែងគ្នា ដែលជាលទ្ធិផលគ្រួសារយោធិន និងយោធិន បានពង្រីកផ្ទៃដីដាំដុះពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានបម្រើដល់ជីវភាពកងទ័ព និងគ្រួសារកងទ័ព ប្រចាំថ្ងៃឱ្យមានការរីកចំរើន។

ក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានមានប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន កំពុងឈរជើងនៅសមរភូមិមុខ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលសណ្ឋានចិត្តពីការនឹករលឹកជូនពរដល់យុទ្ធជន កំពុងការពារទឹកដីនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទាំងយប់ទាំងថ្ងៃ មិនថា តែថ្ងៃបុណ្យសំរាកនោះទេ ក៏កងទ័ពនៅតែមមាញឹកក្នុងភារកិច្ចរបស់ខ្លួនជានិច្ច។
ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា រហូតដល់បច្ចុប្បន្ន តាមបន្ទាត់ព្រំដែនយើងទទួលបានស្ថេរភាពពេញលេញ ដែលភូមិសាស្ត្រព្រំដែនកម្ពុជា-ឡាវ ៤០០គីឡូម៉ែត្រ និងព្រំដែនកម្ពុជា-ថៃ ៨០០គីឡូម៉ែត្រ ហើយថ្មីៗនេះ រាជរដ្ឋាភិបាល បានសាងសងផ្លូវមួយខ្សែរទៀត ដែលស្ថិតនៅភាគខាងលិច គឺផ្លូវជាតិថ្មី លេខ៥៨ ដែលនឹងជិតបញ្ចប់ផ្លូវលំបាកឡើងភ្នំ ចុះភ្នំ ដែលតភ្ជាប់ពីខេត្តកោះកុង រហូតដល់ខេត្តឧត្តរមានជ័យ ដោយឡែកព្រំដែន ជាមួយនឹងប្រទេសឡាវ ក៏នឹងបើកគំរោងសាងសងនៅពេលឆាប់ៗខាងមុខនេះ តាមផែនការ របស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងតាមអនុសាសន៍ចំនួន៣ យុទ្ធសាស្ត្រ និងផែនការសកម្មភាពទាំង១១ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ ក៏បានពាំនាំនូវអនុសាស៍ផ្តាំផ្ញើរ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់យោធិនទាំងអស់ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សូមរក្សារបៀបរាបរយ មានសណ្ឋាប់ធ្នាប់វិន័យសេចក្តីថ្លៃថ្នូររបស់ខ្លួនឱ្យបានល្អប្រសើរ ហើយនៅពេលផឹកស៊ី ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំ សូមកុំសេបគ្រឿងស្រវឹងឱ្យហួសប្រមាណពីខ្លួន ហើយបើសេបគ្រឿងស្រវឹងសូមកុំបើកបរ ហើយបើបើកបរកុំសេបគ្រឿងស្រវឹង ដែលយើងផ្តើមចេញពីការគោរពច្បាប់ចរាចរទាំងអស់គ្នា។

ក្នុងឱកាសចុះសាកសួរសុខទុក្ខ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បាននាំយកនូវអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចែកដល់អង្គភាពព្រំដែន ផ្នែកសឹករងស្រុក ប៉ូលីសព្រំដែន កងពលតូចថ្មើរជើងលេខ៤១ អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទតាមបណ្តាលស្រុក នៃទិសទី២ ក្នុងយោធភូមិភាគទី៤ សរុបថវិកា ៥៨លាន ៧១ម៉ឺនរៀល ស្រាបៀរ ៤១១កេះ ទឹកក្រូច ៣០៧កេះ និងអង្ករ ៦តោណ។(




































