​ផ្ទះ​ខារ៉ាអូខេ​នៅតែ​បន្ត​ឲ្យ​សិស្សសាលា​ចូល​ច្រៀង​ដដែល ជាហេតុ​បណ្តាល​ឲ្យ​សិស្ស​ទាំងនោះ​នាំគ្នា​គេច​សាលា​!

0

​បាត់ដំបង​=​កាលពីរ​ពេលកន្លងមក​ខាង​ព​ត៏​មាន​យើង​បាន​ចុះផ្សាយ​អំពី​បញ្ហារ​(​ផ្ទះ​ខារ៉ាអូខេ​)​ចំនួន​៤​កន្លែង​ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង និង​ខេត្តបាត់ដំបង ដែល បាន​បើក​ឲ្យ​សិស្ស នាំគ្នា​គេច​សាលា​ចូលមក​ច្រៀង​យ៉ាង​ពពាក់ពពូន ជាហេតុ​ធ្វើ​ឲ្យ​មាន​WP_20150108_030

បញ្ហារ ដល់​សង្គមជាតិ បាត់បង់​ធនធានមនុស្ស ទំពាំង​ស្នង​ឭ​ស្សី មិនអាច​លូតលាស់​ទៅមុខ​បាន​។​
​បន្ទាប់ពី​បណ្តា​ព​ត៏​មាន​នានា​ចុះផ្សាយ​ជាច្រើនលើក​រួចមក​ឯក​ឧ​ត្ត​ម​ច័ន្ទ សុផល អភិបាល នៃ​គ​ណះ​អភិបាលខេត្ត​បាត់ដំបង បាន​ឲ្យ​អាជ្ញាធរ​ក្រុង​បាត់ដំបង សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​ចុះ​ពិនិត្យ និង​បិទ​ឈប់​ឲ្យ​មាន​(​ខារ៉ាអូខេ​)​នេះ​។​
​ប៉ុន្តែ​ក្រោយពី​ក្រុម​អ្នក​ព​ត៏​មានបាន​ទទួល​ព​ត៏​មាន ពី​ក្រុម​ប្រជាពលរដ្ឋ​ដែលជា​អាណាព្យាបាល សិស្ស​ថា​នៅ​ចំណុច​ផ្ទះ​(​ខារ៉ាអូខេ​)​ខាងលើ​នៅតែ​បន្ត​បើក​ឲ្យ​សិស្ស​ចូល​ច្រៀង ធ្វើ​ឲ្យ​សិស្ស​នាំគ្នា​គេច​សា​លាមក​ពពាក់ពពូន​ច្រៀង​(​ខារ៉ាអូខេ​)​ខាងលើនេះ​ដដែល អាជ្ញាធរ​ហាក់បីដូចជា​មិនមាន​ចំណាត់ការ​អ្វី​ទាល់តែសោះ​។​

WP_20150328_029
​បន្ទាប់ពី​បានទទួល​ដំណឹង​នេះ​ពី​ក្រុម​ប្រជាពលរដ្ឋ​អ្នកយក​ព​ត៏​មានបាន​ចុះទៅ​សង្កេតមើល​ខ្លាចក្រែង​មិន​ពិត​ព្រោះ​អាជ្ញាធរ ក្រុង​ទើបតែ​បិទ​(​ខារ៉ាអូខេ​)​ខាងលើ​ព្រមទាំង​បាន​ឃាត់ខ្លួន​សិស្ស​ដែល​មក​ចូល​ច្រៀង​ទៀតផង ហើយ​នៅពេល​ក្រុម​អ្នក​ព​ត៏​មាន​យើង​ទៅ​ពិនិត្យមើល​រយះពេល​៣​ថ្ងៃ​គឺ​ថ្ងៃ​ច័ន្ទ​៣០ និង​ថ្ងៃ​អង្គារ​ទី​៣១ ខែ​មិនា និង​ថ្ងៃ​ពុធ​ទី​០១ ខែមេសា ឆ្នាំ​២០១៥​នេះ​ក៍មាន​ឃើញ​សិស្ស​ចូល​ច្រៀង​ដដែល​ហើយ​ក្រុម​អ្នក​ព​ត៏​មាន បាន​ថតរូប​ហើយ​សាកសួរ​ទៅលើ​ម្ចាស់ ផ្ទះ​(​ខារ៉ាអូខេ​)​ទាំងនោះ​ហើយ​ម្ចាស់ផ្ទះ​និ​មួយៗ​បាន​អះអាងថា​=​បាន​សុំច្បាប់​ពី​ចៅសង្កាត់ រហូត​ទៅដល់​អាជ្ញាធរ​ក្រុង និង​មាន​មន្ត្រី​ជំនាញ​របស់​មន្ទី​ទេសចរណ៍​ចូលរួម​ត្រួតពិនិត្យ​ផងដែរ ក្រុម​ម្ចាស់ផ្ទះ​(​ខារ៉ាអូខេ​)​ទាំងនោះ​បន្តថា​ខាង​អាជ្ញាធរ និង​ជំនាញ​តំរូវ​WP_20150330_001

បងលុយ​ផ្ទះ​ដែលមាន​បន្ទប់​(​ខារ៉ាអូខេ​)​ចាប់ពីរ​៥​ចុះ​បងលុយ​ក្នុង​មួយឆ្នាំ​៤​ម៉ឺន​រៀល ហើយ​ផ្ទះ​ណា​មាន​បន្ទាប់​ច្រៀង (​ខារ៉ាអូខេ​)​ចាប់ពីរ​៥​បន្ទាប់​ឡើង​គឺ​បង់លុយ​ក្នុង​មួយឆ្នាំ​៨០​ម៉ឺន​រៀល​។​
​ពាក់ព័ន​បញ្ហារ​នេះ​លោក​ស៊ា​ង ឯម​ហ្វូ​ន​ហ្ស៊ី អភិបាលក្រុង​បាត់ដំបង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ផ្ទះ​បើក​(​ខារ៉ាអូខេ​)​ទាំងនេះ​បាន​សុំច្បាប់​មកដល់​សាលាក្រុង តាមរយះ​សង្កាត់​រួចរាល់​ហើយ និង​មាន​មន្ទី​ពាក់ព័ន​ចូលរួម​សហការ​ណ៍​ត្រួតពិនិត្យ​ផងដែរ ហើយ​ម្យ៉ាង​នៅ​ឆ្ងាយ​ពីសា​លា​ដែរ ហើយ​ចំពោះ​បញ្ហា​រថា​បង់លុយ​ឲ្យ​អាជ្ញាធរ​ក្រុង​គឺ​គ្មានទេ ប្រហែលជា​បង​ឲ្យ​ទៅ​មន្ទី​ពាក់ព័ន ឬមួយ​យ៉ាងណា​លោក​មិនដឹង​ទេ លោក​អភិបាលក្រុង​បន្តថា​ហេតុអ្វី​បានជា​អ្នក​ព​ត៏​មាន នាំគ្នា មក​ដេញដោល​អី​តែ​ផ្ទះ​(​ខារ៉ាអូខេ​)​តូចតាច​និង ចុះ​ក្លឹម​កំសាន្ត ហាង​(​ខារ៉ាអូខេ​)​ធំៗ​ដែល​នៅ​ជិត សាលា​ផ្សេង​មិច​មិន​នាំគ្នា​ទៅ​ថត​ផ្សាយ​ផង​ទៅ​។
​ចំណែក​លោក​អ៊ិ​ច​អ៊ំ ភី​នីសា​រ៉ា ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តបាត់ដំបង បាន​ប្រាប់ថា​ខាង​លោក មិនបាន​តម្រូវ​ឲ្យ​ផ្ទះ​(​ខារ៉ាអូខេ​)​បង់លុយ​ទេ​គ្រាន់តែ​រួមសហការ​ណ៍​ជាមួយ​អាជ្ញាធរ​ក្រុង​ចុះ​ពិនិត្យ​ផលប៉ះពាល់​តែប៉ុណ្ណោះ ហើយ​បើ​ថា​បង់លុយ​មក​ខាង​មន្ទី​ទេសចរណ៍​យើង​ត្រូវ​ពិនិត្យ​លើ អាជ្ញា​ប័ន អាជីវកម្ម​។​

WP_20150330_003
​បើទោះជា​យ៉ាងណា​ក្រុម​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​ផ្ទះ​(​ខារ៉ាអូខេ​)​នេះ​នៅ​ឃ្លាត​ពីរ​បង​សាលា វិទ្យាល័យ​នេ​ត​យ៉ង់ ប្រហែល​មិន​ដល់​១៥០​ម៉ែត្រ​ទេ ចុះ​ហេតុអ្វី​បានជា​អាជ្ញាធរ​អនុញ្ញាតិ​ឲ្យ​បើក បន្ត ឬមួយ​កន្លែង​នេះ​មាន​ចំណូល​សេដ្ឋកិច្ច​ខ្ពស់​៕

8