​ឃាត់ខ្លួន​ចោរ​ជនជាតិ​ថៃ​សាក់​រូប​ពេញ​ខ្លួន​ឆ្លងដែន​លួច​ម៉ូតូ​ខ្មែរ​បញ្ជូនទៅ​តុលាការខេត្ត​

0

​ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ម្នាក់​ឆ្លងដែន​មក​លួច​ម៉ូតូ​ជនជាតិខ្មែរ ត្រួវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​កំរៀង ខេត្តបាត់ដំបង ចាប់​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ម៉ូតូ​ពីបទ​លួច​កាលពី​ព្រឹក​ថ្ងៃទី​download (2)៣១ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
​ ​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរ​ជនជាតិ​ថៃ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ២​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ដួង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ។​
​ ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ឆ័យ យ៉ា​នុត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ភូមិ​ប៉ាន​យ៉​ក ឃុំ​មឿង ស្រុក​រ៉ាក់យ៉ង ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ ។​
ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ហ៊ុយ ប៊ុនថន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​យោធា រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​ម៉ាកវ៉េវ​អាល​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-6503 ។​

download
​ ​តាម​ប្រភព​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ ជា​ជនជាតិ​ថៃ​ខាងលើ​បាន​ដើរចេញ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ជា​រៀងរាល់ថ្ងៃ ដោយមាន​សាក់​រូប​ពេញ​ដងខ្លួន​តាំងពី​ក្បាល​រហូតដល់​ចុងជើង ហើយ​ក្នុង​មួយថ្ងៃៗ ដើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​មានបំណង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ។ ចោរ​ឆ្លងដែន​នេះ បានមក​ស្នាក់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ជួនកាល​ឆ្លងទៅ​ស្រុកថៃ ពេល​ខ្លះមក​ខ្មែរ​វិញ លុះ​នៅពេល​កើតហេតុ​រូបគេ បានឃើញ​ម៉ូតូ​ជនរងគ្រោះ​ទុកចោល នៅមុខ​ផ្ទះ​មិនឃើញ​ម្ចាស់ ក៏​ធ្វើ​សកម្មភាព​លួច​តែម្តង ។ ពេល​លួចបាន​ជនសង្ស័យ​រូបនេះ​បាន​ជិៈ​ម៉ូតូ​មក​ទិសខាងកើត យ៉ាង​លឿន​បាត់ស្រមោល ហើយ​ត្រូវ​ម្ចាស់​ម៉ូតូ​ដាក់ពាក្យ​បណ្តឹង​ទៅ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដោយ​សហការ​ជាមួយ​អាវុធហត្ថ​ខេត្តបាត់ដំបង ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ស្រុក​កំរៀង ។​

download (1)
​បើតាម​សម្តី​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ក្រោយពី​ទ​ទូល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ថា មាន​ករណី​ចោរលួច​ម៉ូតូ នៅ​ភូមិ​ផ្សារ​ព្រំ ហើយ​ជនសង្ស័យ​បាន​ជិះ​សំដៅទៅ​ស្រុក​កំរៀង ទើប​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​កំរៀង​ចាំ​ស្ទាក់ ឃាត់ខ្លួន​មុខសញ្ញា បានសម្រេច នៅ​ភូមិ​ដួង ឃុំ​បឹងរាំង ស្រុក​កំរៀង​តែម្តង ។
​បច្ចុប្បន្ន​ជនសង្ស័យ ជា​ចោរ​ឆ្លងដែន​ជនជាតិ​ថៃ ត្រួវ​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕