សកម្មភាពកាច់កម៉ូតូបានសំរេច ភ្នំពេញ÷ជនសង្ស័ម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងកក់2ខ្លួនក្រោយពីធ្វើសកម្មភាពកាច់សោកម៉ូតបានសំរេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង5.00នាទីល្ងាចថ្ងៃទី01ខែមេសាឆ្នាំ2015ស្ថិតនៅត្រង់ចំនុចមុខផ្ទៈជួលលេខ117ផ្លូវ
រទេះភ្លើងក្រុម44ភូមិ9សង្កាត់បឹងកក់2ខណ្ឌទួលគោក។ តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះសុនលីនភេទប្រុសអាយុ41ឆ្នាំមុខរបរអវុធហត្ថផ្ទៃប្រទេសវរៈថ្មើជើង279ស្នាក់នៅផ្ទៈជួលលេខ290ផ្លូវលេខ125សង្កាត់មិត្តភាពខណ្ឌ7មករាកាលពីវេលាម៉ោង1.30នាទីរសៀលជនរងគ្រោះបានជិៈម៉ូតូម៉ាកwaveពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ចាម1C2395ចេញពីធ្វើការយកម៉ូតូទៅទុខមុខផ្ទៈជួលដោយបានចាក់សោរត្រឹមត្រូវរួចចូលទៅក្នុងផ្ទៈលុះត្រឡប់មកវិញក៏បាត់ម៉ូតូតែម្តងហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមនោះកំលាំងល្បាត
របស់នគរបាលប៉ុស្តិ៍បឹងកក់2បានចេញល្បាតលុះដល់ម៉ោង5.00នាទីក៏ប្រទៈឃើញជនសង្ស័យកំពុងធ្វើសកម្មភាពដោះផ្លាកលេខម៉ូតូក៏ត្រួតពិនិត្យមានការសង្ស័យធ្វើការឃាត់ខ្លួននិងម៉ូតូ1គ្រឿង។សមត្ថកិច្ចបានអោយដឹងទៀតថាជនសង្ស័យមានគ្នា3នាក់ៈ ជនសង្ស័យទីមួយដែលបានឃាត់ខ្លួនឈ្មោះចាន់ម៉ាណែតភេទប្រុសអាយុ25ឆ្នាំឲមុខរបរពុំពិត
ប្រាកដស្នាក់នៅបណ្តោះអាសន្នម្តុំបុរីកីឡាសង្កាត់វាលវង់ខណ7មករាមានស្រុកកំណើតភូមិព្រៃ





































