​សំណង់​រឹងមាំ​គ្មាន​ច្បាប់​មួយចំនួន​នៅ​កណ្តាល​ក្រុង​សៀមរាប​ត្រូវ​ពលរដ្ឋ​រិះគន់​

0

​ខេត្តសៀមរាប​៖ សំណង់​រឹងមាំ​គ្មាន​ច្បាប់​មួយកន្លែង​នៅលើ​ប្រព័ន្ធ​លូ ខណៈពេល​កំពុង​សាងសង់​សំណង់​រឹងមាំ មិនមាន​ច្បាប់ទម្លាប់​ហើយ​ត្រូវបាន​ពលរដ្ឋ​រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​អាជ្ញាធរ​ពាក់​ព័​ន្ទ ជាពិសេស សូ​រិ​យោ​ដី​ខេត្ត​តែម្តង ប៉ុន្តែ​ម្ចាស់​មិន​ធ្វើតាម​ច្បាប់​ដោយ​អាង​ខ្សែ​ធំ​P1060215

នៅ​ពី​ខាងក្រោយ​ខ្នង មើលទៅ ដូច្នេះ​ទើប​សំណង់​មួយ​នេះ​ធ្វើ​រួច​ដោយរ​លួ​ន ។​
​សំណង់​រឹង​(​ថ្ម​)​គ្មាន​ច្បាប់​មួយកន្លែង ដែល​គ្មាន​សមត្ថកិច្ច​ចម្រុះ​ណាមួយ​ទៅធ្វើ​ការផ្អាក​ឡើយ ប្រហែល​ពួគគេ​ខ្លាច​អំណាច​ម្ចាស់ផ្ទះ​នោះ​ហើយ​មើលទៅ កាលពីពេល​កន្លងទៅ ស្ថិតក្នុង សង្កាត់​ស្វាយដង្គំ ,​សង្កាត់​ស្លក្រាម​និង​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​ដែល​បាន​សាងសង់​រួច ប្រមាណ​ជាង​៨០​ភាគរយ ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ម្នាក់​ចុះទៅ​ត្រួតពិនិត្យ​ឡើយ ជាពិសេស មន្ទីរ​សូ​រិ​យោ​ដី​និង​សំណង់​ខេត្តសៀមរាប​។​

P1060217
តាម​ប្រភពពី​មន្ត្រី​សូ​រិ​យោ​ដី​ខេត្ត​បានឱ្យដឹងថា សំណង់​មួយ​នេះ​បាន​សាងសង់​ពុំមាន​ច្បាប់​អនុញ្ញាត​នោះទេ ហើយ​ម្ចាស់​ពីមុន​ជាម​ន្ត្រី​សូ​រិ​យោ​ដី​ផងដែរ ទើប​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ម្នាក់​ហាន​ចេញមុខ​ទៅ​ផ្អាក​កន្លែង​នោះទេ​។​ប្រភព​បាន​បន្តថា ការធ្វើ​សំណង់​នេះ​ឡើង​គឺ​បានត្រឹមតែ​នាំគ្នា​ទៅ​អើតមើល​ពី​ខាងមុខ​តែប៉ុណ្ណោះ​គ្មាន​អ្នកណា​ហាន​ចូឡទៅ​សួរនាំ​ពី​ច្បាប់ទម្លាប់​នោះទេ ដោយ​ម្នាក់ៗ​ខ្លាច​បាត់​តួនាទី​ខ្លួន ចំណែក​នគរបាល​ប៉ុស្តិ​ស្វាយដង្គំ​វិញ​ខ្លាច​ធ្លាក់ស​ក្កិ​ពីលើ​ស្មារ​។​មន្ត្រី​បន្តទៀតថា ទោះបី​មន្ទីរជំនាញ​តម្រូវឱ្យធ្វើ​ច្បាប់ តែ​ម្ចាស់​នៅតែ​មិន​ព្រមធ្វើ​ឡើយ​ជាមួយគ្នា​នោះ​ខាង​ជំនាញ​បាន​ត្រឹម​ចុះទៅ​ប្រាប់​ជាច្រើន​ដង​រួចហើយ​តែ​ម្ចាស់​នៅតែ​រឹងទទឹង​ឱ្យ​ជាង​ធ្វើ​ដដែល ។​ប៉ុន្តែ​មន្ត្រី​នោះបាន​ប្រាប់​រៀបរាប់​ទៀតថា លោក​បានត្រឹមតែ​ប្រាប់​ឲ្យ​ទៅធ្វើ​ច្បាប់ តែបើ​គេ​មិន​ទៅធ្វើ​ក៏​មិនដឹង​ធ្វើ​អ្វី​គេ​ដែរ​។​

P1060219
ជុំវិញ​ករណី​សំណង់​រឹងមាំ​ធ្វើ​លើ​ចំណីផ្លូវ​និង​លើ​ប្រព័ន្ធ​លូ​នោះ​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​មានប្រសាសន៍ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃទី​៣១​ខែ​មិនា​នេះ​ថា កាលពីពេល​កន្លងមក​លោក​បាន​ព្យាយាម​ចុះ​ហាមឃាត់​មួយចំនួន តែ​ចំពោះ​ករណី​លួចលាក់​ដែល​លោក​មិនបាន​ដឹង​នោះ​គឺ​លោក​ទទួលស្គាល់ថា ពិត​ជាមាន​មួយចំនួន​មែន​។​លោក​បន្តថា ករណី​ផ្ទះ​ធ្វើ​លើ​ប្រព័ន្ធ​លូ​នៅ​ផ្លូវ​ទៅ​ផ្សារ​ក្រោម​នោះ​គឺជា​ផ្ទះ​របស់លោក សារឿន ដែល​បាន​ដោះស្រាយ​គ្នា តែ​មិនត្រូវ​រហូត​ប្តឹងផ្តល់​ឡើងដល់​ទៅ​តុលាការ​ខេត្តសៀមរាប​ហើយ ដូច្នេះ​រឿងនេះ​លោក​មិនទាន់​ដឹងថា យ៉ាងណា​នោះទេ ចំពោះ​សំណង់​តូចតាច ឬ​ធំ​នោះ បើ​មាន​អ្នក​
​រាយ​ការ​មក​លោក លោក​នឹង​ចុះទៅ​អនុវត្ត​ភ្លាមៗ​មិន​ទុក​ឲ្យ​ពលរដ្ឋ​មើល​នឹង​ភ្នែក​ទេ តែ​ករណី​មួយ​ផ្សេង​នោះ​គឺមាន​សំណង់​របស់​អ្នកធំ ខាង​សមត្ថកិច្ច​ត្រឹមតែ​បាន​ទៅ​អើតមើល​តែប៉ុណ្ណោះ​មិនមាន​សិទ្ធ​ហាន​ហាមឃាត់​គេ​ទេ​។

P1060221
​ទោះជា​បែបនេះ​ក្តី​សម្រាប់​សំណង់​ធំៗ​នៅ​ខេត្តសៀមរាប គេ​កត់សំគាល់​ឃើញថា ជាច្រើន​អាណត្តិ​មក ហើយ មាន​សំណង់​ខ្លះ​សង់​ដោយ​គ្មាន​ច្បាប់ ហើយ​សង់​រំលោភ​លើ​ចំណីផ្លូវ និង​ពុំមាន​គម្លាត​ច្បាស់លាស់​ពីរ​បង​ឬ​ព្រុំ អ្នកជិតខាង​នោះទេ ជាពិសេស​គេ​ឃើញ​មាន​មន្ត្រី​មានអំណាច​មួយចំនួន​បាន​សាងសង់​របង និង សំណង់​រឹងមាំ​រំលោភ​លើដី​ចំណីផ្លូវ​យ៉ាង​គឃ្លើន ធ្វើ​ឲ្យ​ម​ជ្ឍ​ដ្ឋា​ន​នានា​ធ្វើការ​រិះគន់​មិន​ដាច់​ពី​មាត់​ថា ឲ្យ​តែមាន​លុយ មានអំណាច​ចង់​សាង​សាង់​ខុសច្បាប់​យ៉ាងណា​ក៏បាន​ដែរ ទំនង​ជាមាន​អ្នក​សើម​មាត់​សើម ក​.​ហើយ​មើលទៅ​៕
P1060222