បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ជ្រុល​ទៅ​បុក​រនាំងដែក​ពុះ ចែក​ទ្រូងផ្លួវ​បាក់អស់​០៥​ផ្ទាំង​និង​ស្លាក​សញ្ញា​ចរាចរណ៏​មួយដើមគា​ប់ជាប់​ទៅមុ​ខ​លែងរួច​

​ភ្នំពេញ ៖ រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន ៥​ផ្ទាំង​និង​ស្លាក​សញ្ញា​ចរាចរណ៏​មួ​យ​ដើម​បាន​បាក់ ខូចខាត​ដោយសារ​បុរស​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ទៅ​បុក​ពេល​ទំហឹង កាលពី វេលា​ម៉ោង​១១​យប់​ថ្ងៃ ទី​០៣ មេសា ២០១៤  នៅ​ចំណុច​មុខ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា តាម​បណ្តោយ វិថី​ស​ហព​ន្ធ័​

រុស្ស៊ី ស្ថិតនៅ​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក ។​
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត Ford មួយគ្រឿង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ កណ្តាល 2A-4671 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងស្ថានភាព​ស្រវឹង​ជោគ​បាន ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ស​ហព​ន្ធ័​រុស្ស៊ី ក្នុង ទិសដៅ​ពី​កើត​ទៅ​លិច ក៏​ស្រាប់តែ​មក​ដល់ កន្លែងកើតហេតុ​ខាងលើ​ក៏​ជ្រុល​ចង្កួត​ទៅបុ​ករនាំង ដែ​កពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ បាក់​អស់​៥​ផ្ទាំង​និង​ស្លាក​សញ្ញា​ចរាចរណ៏​មួ​យ​ដើម​រងកា​ខូច​ខាត់ ហើយ រថយន្ត​បង្ក​នេះ​ជា​ក៏​បាន​គាប់​ជាប់​និង​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​ទៅមុខ​លែងរួច ហើយ ចំណែក​អ្នកបើកបរ​រថយន្ត​វិញ ក៏​រងរបួស​បែកក្បាល​ហូរ​ឈាម​ត្រូវ​សមត្ថកិច្ច​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ភ្លាមៗ​ផងដែរ​។​
​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ធាន​បាន​សហការ ជាម​សមត្ថកិច្ច​ចរាចរ​បាន​ចុះ​មក​វាស់វែង យក​រថយន្ត​បង្កហេតុ ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាច​រណ៏ រាជធានី​ភ្នំពេញ​រងចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

1 2 3 4