រថយន្ត​យី​ឌុប​សង្ស័យ​ងោក​បើក​ទៅបុក​សួនច្បា​ខូច​យ៉ាងដំណំ​

0

 

​ខេត្តកំពង់ចាម​: គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៥ បង្កឡើង​ដោយ​រថយន្ត​យី​ឌុប​១​គ្រឿង​ពណ៍​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ​3B-7852.​ដែល​បាន​ដឹកទំនិញ ដែក​សី​ុ​ម៉​ង៍​និង​អីវ៉ាន់​ចាប់ហួយ​ពេញប្រៀប imageក្នុងទិសដៅ​ពី​ភ្នំពេញ​-​កំពង់ចាម​។​​លុះ​មកដល់​កន្លែងកើតហេតុ ត្រង់ចំណុច​ចុង​សួនច្បារ​ផ្លូ​ភ្លោះ ក្បែ​រង្វង់​មូល​នាគ​ព​ន្ធ័ ស្ថិតក្នុង​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ក៏បាន​រេ​ចង្កូត​ឡើង​សួនច្បារ បុក​រះ​ខូចខាត​ប្រវែង​១០​ម៉ែត្រ​និង​បុក​បាក់​បង្គោល​ភ្លើង​១​ដើម ចំណែក​រថយន្ត​បង្ករ​ក៏បាន​រង​ការខូចខាត​យ៉ាងដំណំ​បង​ដែរ​។​​តាន​ប្រភព​ពត៍​មាន​ពី​សម្មត្ថកិច្ច​បាន​ឲ​ដឹងថា រថយន្ត​បង្ករ​ហេតុ​ជា​កម្ម​សិទ្ធ​របស់​ឈ្មួញ​ឈ្មោះ ហ៊ាង នៅ​ក្រុង​កំពង់ចាម ចំណែក​តៃកុង​ជា​អ្នកបើកបរ ក្រោយ​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ ហើយ​ករណីនេះ​ត្រូវបាន​ជំនាញ​ដាក់​ការសង្ស័យថា​បណ្តាលមកពី​អ្នកបើកបរ​ងងុយដេក​មួយភាំង​៕

image(1)image(3)