អភិបាលខេត្ត​ប្រកាស​ដកហូត​ដី​៥៥​ហិកតា​នៅ​ចំណុច​ខ្សាច់​ពូន​ភូមិ​ក្រសាំង​ដុះ​ឡើង​ពី​ប្រជាពលរដ្ឋ​១០​គ្រួសារ​ ​ដែល​បាន​កាប់​កាប់​នៅ​ឆ្នាំ​២០០០ រឿងអាស្រូវ​បាន​ផ្ទុះ​បែកធ្លាយ

0

​កំពង់ឆ្នាំង​៖​ដី​ដាំ​ដំណាំ​និង​សង់​ខ្ទម​រស់នៅ​ចំនួន​៥៥​ហិកតា​របស់​ប្រជាពលរដ្ឋ​១០​គ្រួសារ នៅ​ចំណុច​ខ្សាច់​ពូន​ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស តាម​បណ្តឹង​របស់លោក​នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ត្រូវបាន​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំងDSC02936 ចេញ​សេចក្តីប្រកាស​ដកហូត លេខ​២៦៤ សជណ ចុះ​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៥​រក្សា​
​ទុកជា​ដីព្រៃ​របស់​រដ្ឋ ដោយ​តម្រូវអោយ​ប្រជាពលរដ្ឋ​ទាំង​១០​គ្រួសារ រុះរើ​ខ្ទម​របង និង​ដំណាំ​ចេញ​អោយអស់​ក្នុង​រយៈពេល​៣០​ថ្ងៃ គិតពី​ថ្ងៃទី​២៣.០៣.២០១៥ ដល់​ថ្ងៃទី​២៣.០៤.២០១៥ ហួស​ថ្ងៃ​កំណត់​នេះ​អាជ្ញាធរខេត្ត​និង​ចាត់ការ​តាមច្បាប់​ដោ យ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូ​ត​ខាត​នោះឡើយ​។​
​ ​យោងសេចក្តី​ប្រកាសជូន​ដំណឹង​នេះ នៅ​ព្រឹក​ថ្ងៃទី​០១.០៤.២០១៥ លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី នាយ​ស្តី​ទីខ​ណ្ឌ័​រដ្ឋ​បា​​ល​ព្រៃឈើ​កំពង់ឆ្នាំង ជា​សមាជិក​ក្រុម​កា​ងារ​ថ្នាក់​ខេត្ត បាន​យក​សេ​ច្តី​ប្រកាស​នោះ​ទៅ​ផ្សព្វផ្សាយ​ជូន​លោក គង់ ប៊ុនធឿន​
​និង​លោកស្រី អ៊ុន ណាវី តំណាង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ទាំង​១០​គ្រួ​សារបាន​ជ្រាប និង​ដើម្បី​អនុវត្តន៍​ប្រកាស​ដកហូត​ដី​។​DSC02942
​ ​នៅ​ព្រឹក​ថ្ងៃទី​០១.០៤.២០១៥​នេះដែរ លោក គង់ ប៊ុនធឿន និង​លោកស្រី អ៊ុន ណាវី ជា​ម្ចាស់​ដី​និង​ជា​តំ ណា​ង​ប្រ ជា​ពលរដ្ឋ​ម្ចាស់​ដី​ទាំង​៩​គ្រួសារ​ទៀត​បានបង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ក្នុង​រឿង​ទំនាស់​ដីធ្លី​ខាងលើនេះ និង​បាន​និយាយ​ទម្លាយ​រឿងអាស្រូវ​របស់​អាជ្ញាធ​រ​ស្រុក ខេត្ត និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​អោយដឹងថា​៖​ដី​ខាងលើនេះ​លោក​និង​ភរិយា ត្រូវបាន​លោ ក ម៉ា ហ៊ីម មេឃុំ​ក្បាលទឹក​ចាស់​បែងចែក​ដី​អោយ​ប្រជាពលរដ្ឋ​ទូទៅ​មួយចំនួន និង​បែក​ចែក​អោយ​ពួកគាត់​ចំនួន​១០​គ្រួ សារបាន​ធ្វើលិខិត​សុំ​កាន់កាប់​ដីធ្លី រួម​និង​លោក​នៅ​ឆ្នាំ​២០០១ គឺជា​ថ្នូរ​និង​ការសាងសង់​អាគារ​មួយ​ខ្នង​អោយ​គណៈបក្ស​ប្រជាជន​ឃុំ​ក្បាលទឹក​។​
​នៅក្នុង​ឆ្នាំ​២០០២​ពេល​ពួកគាត់​នាំគ្នា​ធ្វើ​ស្មៅ​ដាំ​ដំណាំ មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​និយាយប្រាប់​ល​ថា បើ​ចង់បាន​ដី​នេះ​អោយ​លុយ​គេ​៣​ពាន់​ដុល្លា​មក​បើ​មិនអោយ​ទេ​ថ្ងៃក្រោយ​គេ​ប្តឹង​ដកហូត​ដី​នេះហើយ តែ​ពេលនោះ​លោក​មិនបាន​អោយគេ​ឡើយ​។​នៅ​ឆ្នាំ​២០១២ ក្រុមហ៊ុន​តា​កាវ​បាន​លួច​ឈូសឆាយ​ព្រៃ​ក្នុង​ដី​នេះ​លើក​ធ្វើជា​ព្រុំ​ព័ទ្ធ​យក​ដី​របស់គាត់ ដោយ​គាត់​ដឹងថា ដី​នេះ​អាជ្ញាធរ​បាន​លួច​លក់​អោយ​ក្រុម​ហ៊ុម​តា​កាវ​រួចហើយ​។​
​ក្រោយមក​នៅ​ឆ្នាំ​២០១២ ពេល​គាត់​និង​ប្រពន្ធ​មក​ដាំ​ដើម​ស្វាយ​និង​ធ្វើ​ខ្ទម​ស្នាក់នៅ កម្មករ​និង​សន្តិសុខ​ក្រុមហ៊ុន​តា​កាវ​បានមក​ដេញ​ពួកគាត់​អោយចេញ​ពី​ដី​នេះ​ចំនួន​៤​ដង ថាបើ​មិន​ចេញ​ទេ​នឹង​ដឹង​គ្នា​ហើយ​។​បន្ទា ប់ម​កនៅ​ថ្ងៃទី​០៧. ១៩.២០១២ លោក ស៊ិន កុសល នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្ត ក៏បាន​ប្តឹងទៅ​តុលាការខេត្ត​ថា​ពួកគាត់​លួច​ឈូស​ឆា យ​និង​កាន់កាប់​ដីព្រៃ​ខុសច្បាប់ និង​ប្តឹង​សុំ​ដកហូត​ដី​នេះ​ថា​ជា​ដីព្រៃ​របស់​រដ្ឋ​។​ប៉ុន្តែ​ក្រោយ​តុលាការ​បាន​ស្រាវជ្រាវ​សំណុំរឿង​អស់​រយៈ​៦​ខែ​មក លោក​ព្រះរាជអាជ្ញា​សា លា​ដំបូង​ខេត្ត​បានចេញ​ដីកា​តម្កល់​រឿង​ទុក​ឥត​ចាត់ការ ដោយ​យល់ថា​ឃើញថា ដី​នេះ​លោក​មេឃុំ​ក្បាលទឹក​បែងចែក​អោយ​កាន់កាប់​ដោយ​ស្របច្បាប់​មិនបាន​លួច​ឈូសឆាយ​កាន់កាប់​ដូច​ការប្តឹងរ​បស់​នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​នោះឡើយ​។​DSC02958
​ ​លោក គង់ ប៊ុនធឿន និង​លោកស្រី អ៊ុន ណាវី ជា​ភរិយា​បាន​និយាយ​អោយដឹងទៀតថា​៖​នៅក្នុង​រឿង​ដីធ្លី​នេះ​ទោះ​
​បី​ពួកលោក​បាន​សុំ​អន្តរាគមន៍​ពី​ថ្នាក់លើ ដោយមាន​លិខិត​អន្តរាគមន៍​ពី​ឯកឧត្តម ហូ សិទ្ធី នាយក​ខុ​ទ្ទ កាល័យ​សម្តេច​នា យក​រដ្ឋមន្ត្រី លេខ​១៥៣២ ចុះ​ថ្ងៃទី​២៣.១១.២០១២ និង​លិខិត​អន្តរាគមន៍ លេខ​៥០៥ ចុះ​ថ្ងៃទី​០១.០៤ .២០១៤ របស់​ឯកឧត្តម អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជម្រាប​មក​អាជ្ញាធរ​ខេត្តហើយ​ក៏ដោយ​ក៏​លោក​អភិបាលខេត្ត​និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មិនបាន​ដោះស្រាយ​រឿង​ដីធ្លី​នេះ​ដោយ​យុត្តិធម៌​ទេ គឺ​នៅ​ខាំ​ដី​៥៥​ហិកតា​នេះ​មិន​មិនអោយ​រហូត​ឡើយ ព្រោះថា​ដីធ្លី​នៅ​ជុំវិញ​ដី​របស់លោក ត្រូវបាន​គេ​ចេញ​ប​ណ្ណ័​កម្ម​សិទ្ធ​អោយអស់​ហើយ តែ​ដី​របស់​ដែល​ក្រុម​ហុ​ម​តា​កាវ​ឈូស​អស់​ព្រៃ​ហើយ​នៅតែ​ជាប់​ជា​ដីព្រៃ​របស់​រដ្ឋ​ដដែល​។​ដោយឡែក​ដីកា​ដកហូត​ដី លេខ​៤៦ ចុះ​ថ្ងៃទី​០៧.០៤.២០០៩ របស់លោក​អភិបាលខេត្ត​ចាស់ ទូច ម៉ា​រី​ម គឺ​ដល​ហូត​ដី​ចំណុច​ផ្សេង មិនមែន​ដកហូត​ដី​នៅ​ចំណុច​របស់​ពួកគាត់​កាន់កាប់​នោះទេ​។​មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្ត ស្រុក​បាន​បង្ខំ​អោយ​លោក ម៉ា ហ៊ីម មេឃុំ​ក្បាលទឹក​ចាស់​ផ្តឹ​ត​មេដៃ​សុំលាលែង​តំណែង​ពី​មេឃុំ​ទាំងយប់​កណ្តាលយប់​ព្រោះតែ​ដក​ដី​ពី​គាត់​អោយ​ខេត្ត​មិនបាន ធ្វើអោយ​លោក ម៉ា ហ៊ីម ឈឺចិត្ត​រហូតដល់​ស្លាប់​ខ្លួន​។​ករណី​ខាងលើនេះ​ពួកលោក​និង​ប្តឹងទៅ​សម្តេច ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អោយជួយ​ដោះស្រាយ​ជា​បន្តទៀត​ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​ពួកគាត់ និង​វែកមុខ​ជន​ពុករលួយ​ធ្លាប់​ធ្វើបាប​ប្រជាពលរដ្ឋ លោក​អភិបាលស្រុក និង​លោក​អធិការនគរបាល​ស្រុក​ចាស់​ក៏​ជា​រឿង​លក់​ដី​ស្រុក​ទឹកផុស​នេះដែរ​៕