ស្រវឹងស្រា​បើករថយន្ត​សេរី​ទំនើប​បុក​ឡើង​ឃឿន​សួនច្បារ​បណ្តាល​ឲ្យ​រង​ការខូចខាត​

0

​ ​បុរស​ម្នាក់ និង​នារី​២​នាក់​ទៀត​រួម​ដំណើរ​ជាមួយ​បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ដូន ហោះ​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគជាំ​បាន​បើក​ឡើង​ឃើញ​សួនច្បារ​នាគ​បាញ់​ទឹក​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​4​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​ទាប់ភ្លឺ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​សួនច្បារ​នាគ​បាញ់​ទឹក តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​សេរី​ទំនើប​(​ស្ព័​រ​)​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-6119 បើកបរ​ដោយ​បុរស​ម្នាក់​និង​នារី​២​នាក់​រួម​ដំណើរ​ជាមួយ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ដូន​ហោះ ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​បួង​ចង្កូត​បត់​ឆ្វេង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវ​សុធារស ដោយ​បួង​ចង្កូត​មិនទាន់​ក៏​ជ្រុល ឡើងលើ​ឃឿន​សួនច្បារ​នាគ​បាញ់​ទឹក បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិនមាន មនុស្ស​រងរបួស​។​3
​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះទៅ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​មិនបាន​ធ្វើការ​ឃាត់ខ្លួន​អ្នកបើករថយន្ត​ខាងលើនេះ​ទេ ដែល​បណ្តែតបណ្តោយ​ឱ្យ​ពួកគេ​នាំគ្នា​រើ​ឥ​វ៉ាន់​ចេញពី​ក្នុង​រថយន្ត​បាន​ដោយ​សេរី រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​តែម្តង ខ​ណះ​សមត្ថកិច្ច​នៅនឹងកន្លែង​កើតហេតុ​ជាច្រើន​នាក់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​នាំគ្នា​រិះគន់​យ៉ាងខ្លាំង​ថា ពេល​ឃើញ​គេ​ជា​អ្នកមាន​ជិះ​រថយន្ត​ម៉ាក​សេរី​ទំនើប​ដូចនេះ មិន ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ចូលទៅ​ជិត​នោះទេ ប្រសិនបើ​បើក​លឿន​ដូច្នេះ​ប៉ះ​គេ​ប៉ះ​ឯង​វិញ​ទៅជា យ៉ាងណា ។​
​ ​បន្ទាប់មក​រថយន្ត​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​សហកា​រ​ជាមួយ​ជំនាញ ធ្វើការ​វាស់វែង​ស្ទូច​យកទៅ​រក្សា ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕