យុវជនម្នាក់រងរបួសស្រាលនឹងម៉ូតូរងការខូចខាតដោយសារតែរថយន្ដម៉ាកហីយ៉ានដាយ១គ្រឿងបើក មកបុកពីក្រោយ កាលពីវេលាម៉ោង ០៩នឹង៣០នាទីយប់ ថ្ងៃទី ០១ ខែមេសារ ឆ្នាំ ២០១៥ តាមបណ្ដោយផ្លូវ ព្រះមុន្នីរេត ទុលមុខនឹង សីធី ក្លឹប ស្ថិតនៅក្នុងសង្កាត់ ស្ទឹងមានជ័យ
ខណ្ឌ មាន ជ័យ។ប្រភពពត៍មានពីសាក្សីនៅនឹងកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញមានយុវជន ម្នាក់បានជឹះម៉ូតូ១គ្រឿងម៉ាក សង់កូរ៉េ ពណ៍ក្រហមពាក់ស្លាកលេខ ជ ៥៥៩១ ភព១ ធ្វើដំណើរតាមបណ្ដោយ ផ្លូវព្រះមុន្នីរេត ទិសដៅពីលិច ទៅកើតលុះមកដល់ចំនុចកើតហេតុក៏មានរថយន្ដ១គ្រឿងម៉ាកហីយ៉ានដាយ ពណ៍សរ ពាក់ស្លាកលេខ កំពត 3A 0353 បើកមកបុកពីក្រោយបណ្ដាលអោយដួលហើយរថយន្ដកិនម៉ូតូផ្នែក ខាងមុខរងការខូចខាត នឹងមនុស្សរងរបួសស្រាលដោយសារតែឃ្ទាតចេញពីម៉ូតូ។
ក្រោយកើតហេតុដោយសារតែមិនចង់អោយមានរឿងវែងឆ្ងាយនឹងដឹងពីកំហស់របស់ខ្លួនទើបភាគីខាង រថយន្ដព្រមសងថ្លៃការខូចខាតទៅអោយភាគីខាងម៉ូតូចំនួន១០០ ដូល្លា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ តែម្ដង៕




































