យុវជន២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និង២នាក់ទៀតរបួសស្រាល ដោយសារតែយុវជន៣នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុល បុកម៉ូតូមួយគ្រឿងទៀតជិះម្នាក់ឯង ទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង កាលពីវេលាម៉ោង
១០នឹង២០នាទីយប់ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ នៅចំណុចមុខវត្តនន្ទមុន្នី តាមបណ្តោយផ្លូវ ព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន៣នាក់ ជិះម៉ូតូឌ្រីមសេ ១២៥សេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DG-1744ជិះឌុប គ្នា៣ នាក់ក្នុងល្បឿន២តាមបណ្តោយផ្លូវព្រះមុន្នីរ៉េតទិសដៅពីត្បូងទៅជើងបានវ៉ារថយន្តមិនស្គាល់ ខាង ស្តាំដៃខណះមកដល់ចំណុចមុខវត្តនន្ទមុន្នីក៏បានបុកជាមួយម៉ូតូឌ្រីមសេ១២៥សេរីឆ្នាំ២០០៨ពាក់ស្លាកលេខភ្នំពេញ1Y-0185ជិះដោយយុវជនម្នាក់ទិសដៅបញ្ច្រាសទិសគ្នាពេញ ទំហឹងបណ្តាលឱ្យយុវជន២នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយក ទៅសង្គ្រោះនៅ មន្ទីរពេទ្យភា្លមៗនិង២នាក់ទៀតរបួសស្រាលចំណែកម៉ូតូរងការខូចខាតទាំងសងខាង។
សមត្ថកិច្ចបានចុះមកអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុនិងបានសហការជាមួយជំនាញធ្វើការវាស់វែងយកម៉ូតូទាំងគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយនាពេលក្រោយ៕




































