កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​ជនសង្ស័យ​៥ នាក់​ពី​បទ​ប្រើប្រាស​និង​ចែកចាយ​ថ្នាំញៀន​

​ភ្នំពេញ ៖ ជនសង្ស័យ​៥​នាក់​ខ្លួន​(​ប្រុស​៤​នាក់ ស្រី​១​ម្នាក់​) ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា ធ្វើ​ឃាត់ខ្លួន ពី​បទ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​០៤​ខែ​មេសា ឆ្នាំ​២០១៤​ត្រង់​ចំណុច​ក្បែរ​របង់ ធនាគារ​កម្ពុជា​សាធារណៈ តាម

​បណ្តោយ​ផ្លូវ ព្រះសីហនុ  ក្នុង​សង្កាត់ វាង​វង់ ខណ្ឌ​៧​មករា​។​
​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ ទី​១​ឈ្មោះ  សុ​រ៉ា​ន់ ឌី​ណា ភេទ​ប្រុស អាយុ​២៧ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​ស្តុប​វត្ត​មហាមន្ត្រី ទី​២​ឈ្មោះ  ខា ខា​វ ភេទ​ប្រុស ២១ ឆ្នាំ មុខរបរ ដើរ​រើស​អេតចាយ ស្នាក់​នៅ​ក្បែរ​របង់​វត្ត​មហាមន្ត្រី  ទី​៣​ឈ្មោះ បុរី​ន ធា ភេទ​ប្រុស ២៣ ឆ្នាំ មុខរបរ   ដើរ​រើស​អេតចាយ ទី​៤​ឈ្មោះ ហ៊ូ​ត ក​យ អាយុ​១៨  ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​ស្តុប​វត្ត​មហាមន្ត្រី និង​ម្នាក់​ទៀត​ឈ្មោះ ហេង​ស្រី​ណា ភេទ​ស្រី អាយុ ២៥ ឆ្នាំ មុខរបរ ដើរ​រើស​អេតចាយ នៅតាមរ​បង់​ស្តា​ត អូរ​ឡាំ​ពិ​ច វត្តុ​តាំង​ដែល​បាន​ដកហូ​តមាន​រួម​មាន ប្រាក់ ដុល្លា ៣១ ដុល្លា ប្រាក់​បាត់ ១០០​បាត់ ប្រាក់​ចិន ១០០ និង​ប្រាករៀល ចំនួន ៤៦០០០ រៀល និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយចំនួន​។​
​សមត្ថកិច្ច​បាន​អោយដឹង​ទៀតថា នៅ​មុន​ពេល​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា បានទទួល​ព័ត៌មាន​ពី​ប្រជា​ពលរដ្ធ​ថា​មាន​ក្រុម​ចែកចាយ​ថ្នាំញៀន​នៅតាមរ​បង់​ស្តា​ត អូរ​ឡាំ​ពិ​ច ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា​ដឹកនាំ​ដោយ​លោក​មេ​បញ្ចា​រការ កងរាជអាវុធហត្ថ ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​ឡោម​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ទាំង​៥​នាក់​នោះ​ភ្លាមៗ​តែម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា ធ្វើការ​សាកសួរ និង​បញ្ជូនបន្ត​ទៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

1 2